បើស្រឡាញ់ខ្ញុំមែន សុំចិត្ត មិនថាអ្នកចាស់ ឬអ្នកថ្មី សូមកុំលួចលាក់ទាក់ទងគេក្រោយខ្នងខ្ញុំ

គ្មានអ្នកណាចូលចិត្តឱ្យសង្សារខ្លួនឯង ទៅពាក់ព័ន្ធជាមួយសង្សារចាស់ទេ​ សង្សារចាស់របស់អ្នក​ ជាមនុស្សដែលអ្នកធ្លាប់ស្រឡាញ់​ អ្នកស្រឡាញ់គេមុនខ្ញុំទៅទៀត​ ដូច្នេះហេីយខ្ញុំក៏ចេះតែខ្លាច​ ខ្លាចថាបេីអ្នកស្និទ្ធស្នាលជាមួយគេយូរៗទៅ ខ្លាចតែភ្លេីងស្នេហ៍ចាស់ក៏រេីឡេីង​ ខ្ញុំប្រចណ្ឌ ហើយក៏មិនចង់ឃេីញអ្នកទៅពាក់ព័ន្ធអីជាមួយគេទៀត​។

បេីបែកគ្នាហេីយក៏បែកឱ្យដាច់ស្រឡះ​ ប៉ុន្តែបេីមិនដាច់ស្រឡះអាចប្រាប់ខ្ញុំត្រង់ៗបានថានៅនឹកគេ​ នៅស្រឡាញ់​គេ​ ខ្ញុំក៏ព្រមដោះលែងឱ្យអ្នកទៅជួបគេវិញ​ ប៉ុន្តែបេីអ្នកអះអាងថាអ្នកស្រឡាញ់ខ្ញុំ​ ហេីយគេវិញអ្នកបានលុបចេញពីបេះដូងយូរហេីយ​ នោះអ្នកក៏កុំទៅទាក់ទងជាមួយគេ​ ទោះបីរាប់អានជាមិត្តក៏មិនបានដែរ​។

4ec6ac0bf28074ab473ff4d1e81978fb

ចង់គិតថាខ្ញុំអាត្មានិយមក៏បាន​ តែខ្ញុំក៏មានសិទ្ធិការពារមនុស្សដែលខ្ញុំស្រឡាញ់​មែនទេ? ខ្ញុំគ្រាន់តែមិនចង់បាត់បង់​ ប្រហែលជាមិនខុសទេមែនអត់? ធ្លាប់បានឮអត់​ គេថាលួចលាក់អ្នកថ្មី​ មិនឈឺស្មេីគេលួចទាក់ទងអ្នកចាស់ទេ​ ប្រាកដណាស់មិនខុសទេ​ ប៉ុន្តែខ្ញុំសុំទៅចុះ​ ស្រឡាញ់​គ្នាសុំត្រឹមស្មោះត្រង់នឹងគ្នា​ អ្នកថ្មីអ្នកចាស់ក៏ដោយ​ ក៏ខ្ញុំមិនចង់ឱ្យអ្នកលួចលាក់ក្រោយខ្នងខ្ញុំដែរ​។


ប្រសិនបេីចង់ទាក់ទងអ្នកណាផ្សេងក៏ប្រាប់ខ្ញុំត្រង់ៗ​ ខ្ញុំក៏ព្រមបែកគ្នា​ រួចអ្នកទៅយកអ្នកណាក៏តាមចិត្តអ្នកចុះ​ ព្រោះយេីងលែងពាក់ព័ន្ធអីនឹងគ្នាទៀតហេីយ​ ប៉ុន្តែប្រសិនបេីយេីងនៅទាក់ទងគ្នា​ អ្នកធ្វេីអីក្រោយខ្នងខ្ញុំក៏ធ្វេីចុះ​ ហេីយលាក់ឱ្យជិត​ បេីខ្ញុំដឹងពេលណាគ្រប់យ៉ាងក៏ចប់ពេលហ្នឹងដូចគ្នាដែរ៕

0a46559d5052b243ae2b73d36d5c49e7

អត្ថបទ ៖ អេដមីន ហត់/Knongsrok