ព្រោះធ្លាប់បែកបាក់ ធ្លាប់បាត់បង់ ទើបចេះតែខ្លាច មិនហ៊ានចាប់ផ្ដើមស្នេហាសាជាថ្មី

ខ្ញុំស្អប់អារម្មណ៍បាត់បង់​ ខ្ញុំខ្លាចនឹងការឈរមេីលមនុស្សដែលខ្ញុំស្រឡាញ់ដេីរចាកចេញពីខ្ញុំទៅ​ ដូច្នេះហេីយទេីបខ្ញុំមិនទាន់ហ៊ានបេីកចិត្តទទួលយកអ្នកណាម្តងទៀត​ ខ្ញុំបារម្ភថា ប្រសិនបេីគេចូលមកធ្វេីឱ្យខ្ញុំស្រឡាញ់គេខ្លាំង ហេីយគេក៏ទៅចោលខ្ញុំដូចអ្នកមុនៗទៀត​ ខ្ញុំប្រាកដជាត្រូវប្រឈមនឹងអារម្មណ៍បាត់បង់ម្តងទៀតហេីយ​។

ច្បាស់ណាស់ ប្រសិនបើជួបការបាក់បែកម្ដងទៀត ខ្ញុំប្រាកដជាត្រូវឈឺចាប់​ ត្រូវខូចចិត្ត​ ដេកយំរាប់ខែរាប់ឆ្នាំ ទម្រាំនឹងធ្វេីចិត្តកាត់គេចេញពីបេះដូងបាន។​ ក្រោយពេលខ្ញុំត្រូវឈឺចាប់ខ្លាំង ក្រោយពេលបាត់បង់គេពីជីវិតទៅ ខ្ញុំក៏គិតថាបេីខ្ញុំមិនបានស្រឡាញ់គេ​ ខ្ញុំមិនបណ្តោយឱ្យគេចូលមកក្នុងជីវិតខ្ញុំ​ ខ្ញុំរស់នៅតែម្នាក់ឯង​ ម្ល៉េះ​ខ្ញុំក៏មិនបានត្រូវមកខូចចិត្តបែបនេះដែរ។​

4ec6ac0bf28074ab473ff4d1e81978fb

មែនហើយ បើខ្ញុំមិនចាប់ផ្ដើមជាមួយនឹងអ្នកណាទេនោះ ខ្ញុំក៏មិនត្រូវអ្នកណាបោះបង់ចោលពាក់កណ្តាលផ្លូវដែរ ដូច្នេះទេីបពេលនេះខ្ញុំរស់នៅម្នាក់ឯងសិន​ ខ្ញុំត្រូវការពេលវេលាហ្វឹកហាត់ចិត្តខ្ញុំឱ្យរឹងមាំ​ ប្រាប់ចិត្តថាស្រឡាញ់អ្នកណាក៏ត្រូវត្រៀមចិត្តទុកសម្រាប់ឈឺ​ មានជួបមានបែកជារឿងដែលប្រកែកមិនបាន​នោះឡើយ។


ប៉ុន្តែខ្ញុំគ្រាន់តែចង់មាននរណាម្នាក់ដែលស្រឡាញ់ខ្ញុំពិតប្រាកដ​ ហេីយក៏ព្រមនៅក្បែរខ្ញុំ​ កាន់ដៃខ្ញុំពេញមួយជីវិតរបស់គេ​ មិនចាកចេញពីខ្ញុំ​ មិនបោះបង់ចោលខ្ញុំ ដរាបណាបេះដូងគេនៅតែលោត​ ខ្ញុំមិនល្អគ្រប់ដប់​ តែខ្ញុំត្រូវការមនុស្សម្នាក់ដែលហ៊ានរស់នៅជាមួយភាពមិនល្អគ្រប់ដប់របស់ខ្ញុំ​ អ្នកណាក៏ដោយ បេីដឹងខ្លួនថាមិនអាចកាន់ដៃខ្ញុំអស់មួយជីវិតហើយនោះ សូមកុំចូលមកធ្វេីឱ្យខ្ញុំលង់ស្រឡាញ់អី៕

758b295ff048ad7f8adc6176361c52e2

អត្ថបទ ៖ អេដមីន ហត់/Knongsrok