អ្វីទៅដែលហៅថាគូស្នេហ៍? លក្ខណៈនៃគូស្នេហ៍ដ៏ល្អតើបែបណាទៅ?

អ្វីទៅដែលហៅថាគូស្នេហ៍? ពាក្យថាគូស្នេហ៍ គឺចង់សម្ដៅដល់ទំនាក់ទំនងដែល គេស្រលាញ់អ្នក មិនដែលធ្វើឱ្យអ្នកលំបាក យល់ពីអ្នក មិនធ្វើឱ្យអ្នកឈឺចាប់ តែងតែថ្នាក់ថ្នមអ្នក មិនបោកប្រាស់អ្នក សុខចិត្តលះបង់គ្រប់បែបយ៉ាងដើម្បីអ្នកតែមិនទាមទារការតបស្នងអ្វីពីអ្នកត្រឡប់មកវិញនោះឡើយ។

អ្វីទៅដែលហៅថាគូស្នេហ៍? ពេលអ្នកពិបាកចិត្ត គេក៏ពិបាកចិត្ត ពេលអ្នកហូរទឹកភ្នែក គេក៏ឈឺចិត្ត។ ពេលអ្នកមានបាន គេក៏សប្បាយចិត្ត ពេលអ្នកក្រីក្រ គេមិនបោះបង់អ្នក នៅក្នុងចិត្តរបស់គេ ច្បាស់ជានឹកនាដល់អ្នក គ្រប់ពេលវេលា ហើយក៏ចង់នៅក្បែរអ្នកគ្រប់ពេលផងដែរ។

47c73c6e36275bf2625d63a7a41df5aa

ដែលហៅថាគូស្នេហ៍ មិនចេះទៅកេងចំណេញលើអ្នក មិនចេះចង់បានអ្វីពីអ្នក គ្រាន់តែសង្ឃឹមថាអ្នកអាចមានសុភមង្គលជាមួយនឹងអ្នក គេដូចជាមិត្តដ៏ស្មោះត្រង់របស់អ្នក គេយល់ពីអ្នកដូចជាយល់ពីខ្លួនគេអ៊ីចឹង គេស្រលាញ់អ្នកដូចជាស្រលាញ់ខ្លួនគេដែរ។

គូសេ្នហ៍ដែលពិតប្រាកដ គឺចិត្តរបស់គេស្មោះជាងមិត្តភក្តិ ស្និទ្ធស្នាលជាងអ្នកស្គាល់ចិត្តថ្លើមទៀត មិនអាចផ្តល់ការរំខានដល់អ្នក ក៏មិនធ្វើអ្វីដែលបង្កផលប៉ះពាល់ដល់អារម្មណ៍ និងផ្លូចិត្តអ្នក ចិត្តស្មោះមួយ និងមួយល្អជាមួយអ្នកគ្មានល័ក្ខខណ្ឌ។


6fed4586875252e6292950593e4fb77b

គូស្នេហ៍ពិតប្រាកដ មិនខ្វល់ពីឋានៈរបស់អ្នក ពីព្រោះគេស្រលាញ់អ្វីដែលជាអ្នក អ្វីដែលគេមើលសំខាន់ គឺទៅលើចិត្តរបស់អ្នក គ្មានទាក់ទងនឹងមាសប្រាក់ យសសក្តិ ឬមុខមាត់របស់អ្នកឡើយ។

គូស្នេហ៍ពិតប្រាកដ លួចបារម្ភពីអ្នក ប្រឹងប្រែងមើលថែអ្នក ខិតខំជួយដល់អ្នក មិនទៅរំខានដល់គ្រួសាររបស់អ្នក មិនចេះរំខានដល់ជីវិតរបស់អ្នក ទោះជាពេលវេលាយូរប៉ុនណា ដាច់ខាតក៏មិនបោះបង់ចោលដែរ។ ឱ្យតែអ្នកមានសុភមង្គល គេលែងបារម្ភចំពោះអ្នកហើយ ឱ្យតែអ្នកសប្បាយចិត្ត គេក៏បានស្ងប់ចិត្តដែរ៕

អត្ថបទ ៖ Mythical Bird/Knongsrok