រឿង ៥ យ៉ាងនេះបុរសមិនហ៊ាននិយាយនៅនឹងមុខមនុស្សស្រីទេ តែធាតុពិតពួកគេស្អប់ខ្លាំងណាស់

មានរឿងជាច្រើនដែលបុរសមិនចូលចិត្តនោះទេ ហើយនារីៗក៏មិនដឹងច្បាស់នោះដែរ។ មិនថាតែអ្នកទាំងពីរស្ថិតក្នុងទំនាក់ទំនងស្នេហាក្តី ក៏ខាងបុរសមិនចេះបរិយាយ ឬនិយាយត្រង់ៗទៅកាន់មនុស្សស្រីដែលខ្លួនស្រលាញ់ដែរ តែតាមធម្មជាតិរបស់មនុស្សប្រុស គឺជាទូទៅមិនចូលចិត្ត ៥ ចំណុចខាងក្រោមនេះឡើយ៖

៥) ខ្វល់តែពីរឿងខ្លួនឯង

Ice_screenshot_20210607 112121

មនុស្សប្រុសដែលនារីភាគច្រើនចូលចិត្ត គឺបុរសដែលពូកែខាងស្តាប់ មានន័យថាអាចស្តាប់នូវរឿងជាច្រើនដែលនារីនោះនិយាយមក ហើយពួកគេអាចផ្តល់យោបល់ឬណែនាំនូវគំនិតល្អៗត្រលប់ទៅវិញ។

ប៉ុន្តែមិនមែនអ្នកខ្វល់តែពីរឿងខ្លួនឯងហើយភ្លេចសួរនាំពួកគាត់កើតនោះទេ អ្នកក៏គួរតែមានទម្លាប់ដឹងលឺពីរឿងរ៉ាវរបស់គាត់ខ្លះផង មិនថាតែជីវិតការងារឬគ្រួសារ ប្រសិនជាគាត់ជួបបញ្ហាពិត។

៤) បំបាក់មុខគាត់នៅមុខអ្នកដទៃ

មនុស្សប្រុសស្អប់បំផុត គឺការដែលនារីដែលខ្លួនស្រលាញ់បន្ទាបតម្លៃគាត់នៅមុខគេឯង ឬនៅទីសាធារណៈ។ អ្នកជាមនុស្សស្រីក៏ដូចគ្នា គួរគិតឲ្យបានល្អិតល្អន់នៅចំណុចទាំងអស់ហ្នឹង ហើយបើមានការមិនពេញចិត្ត ឬទាស់ចិត្តអ្វីក៏រក្សាទុកក្នុងចិត្តសិន សឹមនៅតែពីរនាក់ចាំជជែកគ្នាក៏វាមិនហួសពេលនោះដែរ។

៣) រឹងរូស

Ice_screenshot_20210607 112128


នារីភាគច្រើនគឺមានចរិតរឹងរូសពីកំណើត ហើយបុរសក៏មានទម្លាប់តាមទ្រពួកនាងដែរ តែបើស៊ីជម្រៅក្នុងចិត្តបុរសៗទាំងនោះទៅ គឺមិនចូលចិត្តឡើយ ហើយយូរទៅអាចនឹងមានភាពធុញទ្រាន់ទៀតផង។ អ៊ីចឹងនារីៗគួរតែយល់ខ្លះត្រង់ចំណុចរឹងរូសនេះ ដោយមើលទៅតាមកាលៈទេសៈឬស្ថានភាពនៃសាច់រឿងដែលបានកើតឡើងផង ពោលគឺកុំចចេសចង់យកឈ្នះតែខ្លួនឯងពេកអី។

២) និយាយដើម

Ice_screenshot_20210607 112133

ជុំគ្នាអ្នកនិយាយដើមអ្នកនេះ អ្នកនោះ ក៏ជាចំណុចដែលបុរសចាស់ទុំមួយរូបគេមិនពេញចិត្តនោះដែរ។ ប៉ុន្តែបើអ្នកលើកយកចំណុចល្អនរណាម្នាក់ មកធ្វើជាគំរូ មកធ្វើជាគោលដៅដែលអ្នកចង់បានដូចគេ នោះវាជារឿងល្អ ដែលមនុស្សប្រុសភាគច្រើនចង់បានទៅវិញ។

១) មិនរក្សាទុកពាក្យសម្តី

Ice_screenshot_20210607 112138

និយាយហើយមិនធ្វើ សន្យាហើយមិនចេញសកម្មភាពមក យូរទៅធ្វើឲ្យបុរសជាដៃគូគិតមកអ្នកថាជានារីមិនសាច់ការ។ មានន័យថាគេលែងទុកចិត្តអ្នក គេលែងហ៊ានរំពឹងទុកអ្វីពីអ្នកតទៅទៀតហើយ៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក