មនុស្សក្បត់ មនុស្សសាវា ទោះយ៉ាងណា ក៏គេមិនចេះក្រែងរអែងចិត្ត នឹងអំពើក្បត់ផិតរបស់ខ្លួនដែរ

ធ្លាប់ឆ្ងល់អត់ថា មនុស្សក្បត់ធ្លាប់មានអារម្មណ៍រអៀសចិត្តខ្លះទេ ដែលក្បត់មនុស្សស្មោះត្រង់? ចម្លេីយគឺ​ មនុស្សក្បត់មិនដែលមានអារម្មណ៍ថារអៀសខ្លួន​ រអៀសចិត្ត​ ចំពោះមនុស្សស្មោះត្រង់សូម្បីតែបន្តិច​ ព្រោះថាមនុស្សក្បត់ជាប្រភេទមនុស្សអាត្មានិយម​ យល់តែសេចក្តីសុខខ្លួនឯង​ គេមិនខ្វល់ទេថា អ្នកណាត្រូវយំ​ អ្នកណាត្រូវឈឺដោយសារតែគេនោះ​។

30b9f7456dbf2b13d7ae0e3bef5af07c

មនុស្សក្បត់ គេជាមនុស្សមិនចេះគ្រប់​ អ៊ីចឹងហេីយទោះយេីងខំស្មោះត្រង់ចំពោះគេយ៉ាងណាក៏វាឥតមានន័យអីសម្រាប់គេដែរ​ គេក៏នៅតែក្បត់យេីងបានដោយមិនស្គៀបចិត្ត​នោះឡើយ មិនមានអារម្មណ៍ថាខុសអីនោះទេ​ មនុស្សបែបហ្នឹងមិនដែលមេីលឃេីញកំហុសខ្លួនឯងទេ​ ហេីយក៏មិនទទួលថាខ្លួនគេខុសដែរ។

​ទោះបីយេីងខំរៀបរាប់​ រ៉ាយរ៉ាប់​កំហុសគេហូរដូចទឹកក៏គេមិននឹកភ្ញាក់រឭកថាទង្វេីក្បត់របស់គេជាទង្វេីដែលមិនគប្បីដែរ​ លុះត្រាណាតែគេអាចភ្ញាក់ដឹងខ្លួនឯងតែប៉ុនណោះ​ ដូចពាក្យគេថាអ៊ីចឹង​ មនុស្សដេកលក់យេីងអាចដាស់ភ្ញាក់​ តែមនុស្សដែលធ្វេីពុតជាដេកលក់យេីងដាស់យ៉ាងណាក៏មិនភ្ញាក់ដែរ។


B9f749ac2be9232dd4548a6d0a352aa7

ពេលខ្លះយេីងក៏គិតថាទង្វេីល្អៗ​ ក្តីស្រឡាញ់​បរិសុទ្ធ​ បេះដូងស្មោះត្រង់របស់យេីង​ ដែលមានឱ្យគេ​ អាចនឹងធ្វេីឱ្យគេស្តាយក្រោយ​ ឬ​នឹកដល់យេីង​ នៅពេលដែលគេបាត់បង់យេីងទៅ​ ប៉ុន្តែភាគតិចដែលមនុស្សក្បត់ចេះនឹកគិតស្តាយមនុស្សដែលស្រឡាញ់គេនោះ​ ព្រោះថាប្រភេទមនុស្សវក់នឹងស្នេហាមិនចេះស្កប់ស្កល់​ មិនចេះគ្រប់គ្រាន់បែបនេះ​ កម្រនឹងចេះស្តាយ​ ហេីយមេីលឃេីញតម្លៃមនុស្សដែលខំស្រឡាញ់គេស្មោះណាស់​ ព្រោះគេរវល់តែក្បត់ទេីបភ្លេច​ ហេីយមេីលរំលងមនុស្សដែលស្រឡាញ់គេ​ ស្មោះត្រង់នឹងគេបំផុត៕

អត្ថបទ ៖ ​អេដមីន ហត់/Knongsrok