តើប្តីប្រពន្ធបែបណា ដែលអាចរស់នៅជាមួយគ្នាបានមួយជីវិតបាន?

ជីវិតមង្គលការមួយដែលគេស្ញប់ស្ញែងបំផុត គឺអាចកាន់ដៃគ្នាអស់មួយជីវិត ប្រៀបដូចជាជីវិតមង្គលការរបស់អ្នកជំនាន់មុន ទោះជួបព្យុះភ្លៀង ឈ្លោះគ្នាយ៉ាងណាក៏អ្នកទាំងពីរនៅតែអាចកាន់ដៃគ្នាដើរឆ្លងរឿងរ៉ាវគ្រប់យ៉ាងបាន ពេញមួយជីវិតជាមួយក្នា។

ខ្ញុំធ្លាប់បានអានឃ្លាមួយដែលគេបាននិយាយថា មង្គលការជាច្រើននាពេលបច្ចុប្បន្នដែលមិនអាចដើរដល់ថ្ងៃចុងក្រោយបានគឺដោយសារតែ "មនុស្សពីមុន ឱ្យតែរបស់អ្វីមួយខូចហើយ គំនិតដំបូងដែលគេគិតឃើញ គឺការជួសជុល ចំណែកឯមនុស្សបច្ចុប្បន្នវិញ ឱ្យតែរបស់អ្វីខូចហើយ អ្វីដែលគេគិតឃើញដំបូងគឺ ការផ្លាស់ប្តូរ"។

ដ្បិតតែការជួសជុល និងការផ្លាស់ប្តូរជាពាក្យខុសគ្នាមែន ប៉ុន្តែវាក៏អាចឱ្យយើងមើលឃើញអំពីឥរិយាបថរបស់ប្តីប្រពន្ធចំពោះជីវិតមង្គលការមួយនេះដែរ។ ដូច្នេះ នៅក្នុងជីវិតមង្គលការ តើប្តីប្រពន្ធបែបណាដែលអាចរស់នៅជាមួយគ្នាអស់មួយជីវិតបាន?

១. ប្តីប្រពន្ធដែលអាចរួមសុខរួចទុក្ខជាមួយគ្នា

185302479_328943405267837_8618123529535665475_n

មានពាក្យមួយពោលថា "ប្តីប្រពន្ធពិតមែន តែពេលជួបគ្រោះអាសន្នបែរជារត់ចែកជើងគ្នា" នៅពេលបច្ចុប្បន្ន ប្តីប្រពន្ធដែលអាចរួមសុខរួមទុក្ខជាមួយគ្នាមិនមានមិនច្រើនឡើយ ហើយត្រូវបានគេចែកជាពីរប្រភេទ។ ប្រភេទទី១គឺ “ប្តីប្រពន្ធអាចរួមសុខជាមួយគ្នា” ប្តីប្រពន្ធប្រភេទនេះ នៅក្នុងជីវភាពរស់នៅឃើញមានច្រើន។ ប្រភេទទី២គឺ “ប្តីប្រពន្ធអាចរួមទុក្ខជាមួយគ្នា” ប៉ុន្តែពេលដែលដើរដល់ដំណាក់កាលចុងក្រោយ ដៃគូម្នាក់ទៀតមិនប្រាកដថាអាចនៅរួមសុខជាមួយយើងបាននោះទេ។

ឧទាហរណ៍ថា ៖ នាងអាចរៀបការជាមួយអ្នក នៅពេលអ្នកគ្មានអ្វីៗទាំងអស់ នាងកំដរអ្នករងទុក្ខលំបាកជាច្រើន លះបង់អ្វីៗគ្រប់យ៉ាងដើម្បីអ្នក ប៉ុន្តែពេលដែលការងារអ្នកជោគជ័យ បែរជាក្បត់នាង ចង់លែងលះជាមួយនាងទៅវិញ នេះគឺរួមទុក្ខតែមិនបានរួមសុខឡើយ។

គួរកត់សមា្គល់ថា ប្តីប្រពន្ធអាចរួមទាំងសុខរួមទាំងទុក្ខគឺតិចសែនតិច ប៉ុន្តែបើនិយាយមកវិញ បើប្តីប្រពន្ធពីរនាក់នៅក្នុងចំណងអាពាហ៍ពិពាហ៍សុទ្ធតែឆ្លងកាត់ការសាកល្បងបាន ប្រឹងប្រែងជាមួយគ្នាបាន ជួបនឹងការលំបាកមិនបោះបង់គ្នា ដូច្នេះប្តីប្រពន្ធបែបនេះប្រាកដជាពោរពេញដោយស្នេហាពិត ព្រោះពួកគេចេះក្តោបក្តាប់ថែរក្សាគ្នា អាចដើរជាមួយគ្នាអស់ជីវិត។

២. ប្តីប្រពន្ធដែលចេះអន់ឱនឱ្យគ្នា

184331330_328251488670362_2614932441776247604_n

រវាងប្តីប្រពន្ធពីរនាក់ ភាពអត់ឱនគឺជាសីលធម៌មួយប្រភេទ អាពាហ៍ពិពាហ៍ដែលល្អមួួ ក៏គួរតែចាប់ផ្តើមពីការអត់ឱននេះទៅដែរ។ ភាពអត់ឱនមិនមែនទន់ខ្សោយ ឬទន់ជ្រាយទេ ភាពអន់ឱននេះគឺជាទឹកមន្តរវាងប្តីប្រពន្ធ អាចធ្វើឱ្យគ្រួសារកាន់តែមានកក់ក្តៅ។


ខ្ញុំយល់ថា នៅក្នុងជីវិតមង្គលការ ទោះជាប្រុស ឬស្រី សុទ្ធតែត្រូវរៀនចេះអត់ឱន ប្តីប្រពន្ធដែលចេះអត់ឱនឱ្យគ្នា ក៏មិនមែនមិនដែលឈ្លោះគ្នាដែរ តែឈ្លោះគ្នាហើយនៅតែអាចនៅជាមួយគ្នាអស់មួយជីវិតបាន សរុបទៅ មង្គលការដែលយូរអង្វែងមួយ ឃ្លាតមិនឆ្ងាយពីភាពអត់ឱនអធ្យាស្រ័យនេះទេ។

៣. ប្តីប្រពន្ធដែលមានទស្សនៈគំនិត និងគុណតម្លៃស្រដៀងគ្នា

187914473_330858775076300_6124074228229670757_n

នៅក្នុងលោកនេះ គ្មានប្តីប្រពន្ធណាដែលមានទស្សនៈគំនិត និងគុណតម្លៃតែមួយដូចគ្នាទេ មានតែប្តីប្រពន្ធដែលមានរបស់ទាំងនេះស្រដៀងគ្នា ព្រោះបើមនុស្សពីរនាក់នេះនៅជាមួយគ្នា ពួកគេរឹតតែងាយនឹងនិយាយស៊ីសង្វាក់គ្នា ញុំាអ្វីដូចគ្នា លេងអ្វីជាមួយគ្នា។

ប្តីប្រពន្ធដែលមានទស្សនៈគំនិតមិនដូចគ្នា តែងតែនិយាយមិនបានប៉ុន្មានផងក៏ទាស់សម្ដីគ្នាបាត់ទៅហើយ ជជែកគ្នាគ្មានភាពស៊ីសង្វាក់ អ្វីដែលអ្នកនិយាយគេស្តាប់មិនយល់ អ្វីដែលគេនិយាយអ្នកគ្មានចំណូលចិត្តស្តាប់ យូរៗទៅ អ្នកទាំងពីរ គឺនឹងមានគន្លាតពីគ្នាជាមិនខាន។

ដូច្នេះហើយ ប្តីប្រពន្ធដែលមានទស្សនៈគំនិត និងគុណតម្លៃមិនដូចគ្នា ពិបាកនឹងដើរផ្លូវជាមួយគ្នាណាស់ មានតែប្តីប្រពន្ធដែលមានរបស់ទាំងនេះស្រដៀងគ្នាទេ ទើបអាចអាចកំដរគ្នាអស់មួយជីវិតបាន។

៤. ប្តីប្រពន្ធដែលចេះស្រលាញ់ដឹងគុណគ្នា

183490707_326211695541008_2773116496988292354_n

រវាងប្តីប្រពន្ធ គ្មានអ្នកណាខុសអ្នកណាត្រូវឡើយ រឹតតែមិនអាចចាត់ទុកការលះបង់របស់អ្នក សុទ្ធតែជារឿងដែលអ្នកគួរតែធ្វើនោះដែរ មានតែចេះស្រលាញ់ដឹងគុណទេ ទើបអាចឱ្យអ្នកទាំងពីរបន្តដំណើរតទៅមុខបាន ។

នៅក្នុងជីវិតមង្គលការ ប្តីប្រពន្ធក្រៅពីចេះអធ្យាស្រ័យ យោគយល់គ្នា លះបង់ឱ្យគ្នានោះ អ្វីដែលត្រូវការពិតប្រាកដនោះគឺ ត្រូវស្រលាញ់ដឹងគុណគ្នាទៅវិញទៅមក គឺបានន័យថាសងគុណនូវក្តីស្រលាញ់ដែលអ្នកទាំងពីរមានឱ្យគ្នា ទើបអាចកាន់ដៃគ្នាដល់ចាស់សក់ស្កូវបាន៕

អត្ថបទ ៖ Mythical Bird/Knongsrok