តិចនិកពិសេស ៥ យ៉ាង ដែលអាចរក្សាទំនាក់ទំនងគូស្នេហ៍របស់អ្នក ឲ្យផ្អែមល្ហែមយូរអង្វែងបំផុត

វាមិនមែនជារឿងលំបាកទេក្នុងការកសាងទំនាក់ទំនងពីការមើលចិត្តថ្លើមគ្នា ឲ្យក្លាយទៅជាគូស្នេហ៍ ប៉ុន្តែអ្វីដែលកាន់តែពិបាកនោះគឺ ជាការថែរក្សាសេចក្ដីសុខស្នេហាឲ្យបានយូរអង្វែង គួរចាប់អារម្មណ៍ មានសុភមង្គល និងកាន់តែមានភាពផ្អែមល្ហែមទៅវិញទេ។ ដែលប្រសិនបើអ្នកជាមនុស្សម្នាក់ដែលចង់ឲ្យស្នេហារបស់អ្នកនៅយូរអង្វែង និងស្មោះត្រង់ យើងខ្ញុំសូមណែនាំវិធីងាយៗចំនួន ៥ ខាងក្រោម៖

AHR0cHM6Ly9zLmlzYW5vb2suY29tL3dvLzAvdWQvMzUvMTc2NTg1L2xvdmUuanBn

១. ផ្តោតលើការយោគយល់ និងហេតុផល

នៅពេលដែលអ្នក នៅជាមួយគ្នាយូរៗទៅ អ្វីមួយដែលធ្វើឱ្យគូស្នេហ៍ច្រើនតែមានបញ្ហាធំ រហូតឈ្លោះគ្នាស្ទើរតែបែកបាក់គ្នានោះគឺ ការមិនយល់ចិត្តគ្នា ។ អ្វីដែលធ្ងន់ជាងនេះទៅទៀតនោះ គឺភាពមិនមានហេតុនិងផល ព្រោះរាងៗខ្លួនសុទ្ធតែប្រើអារម្មណ៍ចង់ឈ្នះចង់ចាញ់ ។ ដូច្នេះបើអ្នករស់នៅប្រកបដោយការយោគយល់ មានហេតុផល និងត្រូវមើលការឈ្លោះគ្នាឲ្យក្លាយជារឿងតូចតាច ។ ជាក់ណាស់គូស្នេហ៍ដែលមានសុភមង្គល ត្រូវផ្តោតទៅលើការបើកចិត្តនិយាយគ្នា ដោយឈរលើហេតុផលប្រកបការទទួលខុសត្រូវឲ្យច្រើនបំផុត ។

AHR0cHM6Ly9zLmlzYW5vb2suY29tL3dvLzAvdWQvMzUvMTc2NTg1L2lzdG9jay0xMjcxMjE0ODMzLmpwZw==

២. ពូកែសម្របសម្រួល

នៅពេលមនុស្សម្នាក់ក្តៅ មនុស្សម្នាក់ទៀតត្រូវត្រជាក់ ហើយភាគីណាមួយត្រូវតែជាអ្នកសម្របសម្រួលដ៏ល្អ។ ដូច្នេះភាគីម្ខាងទៀតនឹងមិនប្រឈមនឹងបញ្ហាធ្ងន់ធ្ងរទេ ហើយក៏មិនគួរជាន់លើចំណុចទន់ខ្សោយរបស់ភាគីម្ខាងទៀតដែរ ។ ចំពោះដៃគូស្នេហាគួរតែមានការលើកទឹកចិត្តគ្នា សម្របសម្រួលរឿងរ៉ាវជាច្រើននៅក្នុងជីវិតដែលបាត់ទៅ ដើម្បីក្លាយជាការបំពេញបន្ថែមឲ្យគ្នាទៅវិញទៅមក ។ បើធ្វើបែបនេះបានអ្នកទាំងពីរ ប្រាកដជាអាចរស់នៅជាមួយគ្នាប្រកបដោយសុភមង្គលជាក់ជាមិនខាន។

Love U Wife Images

៣. ស្នេហាត្រូវតែទទួលបានការលើកស្ទួយ


បើស្រឡាញ់គ្នាអ្នកត្រូវលើកស្ទួយគ្នាទៅវិញទៅមក ត្រូវធ្វើជាបង្គោលដែលនឹងជួយគាំទ្រគ្នាទៅរកផ្លូវល្អបំផុត មិនគួរដោយសារស្នេហាបាំងភ្នែក រហូតក្លាយជាការអូសទាញមនុស្សម្នាក់ទៀតឲ្យនៅនឹងកន្លែងទេ ព្រោះអនាគតសំខាន់ណាស់សម្រាប់យើងទាំងអស់គ្នា បើទោះបីជាវាពិបាកក្នុងការប្រឡែងគូស្នេហ៍ របស់អ្នកឲ្យទៅឆ្ងាយក៏ដោយ ប៉ុន្តែប្រសិនបើអ្នកអាចបើកចំហដល់គូស្នេហ៍របស់អ្នក ដើម្បីបន្តក្តីសុបិន្តរបស់គេបាន យើងជឿថាគាត់ប្រាកដជានឹងស្រឡាញ់អ្នកកាន់តែខ្លាំង។  តែបើត្រូវមានបញ្ហានៅកណ្តាលផ្លូវ អ្នកត្រូវគិតថាយើងកំពុងធ្វើឱ្យអស់ពីសមត្ថភាពក្នុងនាមជាមនុស្សដែលស្រឡាញ់គេហើយ ។

AHR0cHM6Ly9zLmlzYW5vb2suY29tL3dvLzAvdWQvMzUvMTc2NTg1L2lzdG9jay05NzMzMzg1OTAuanBn

៥. ពេលខ្លះខុសគ្នា ក៏អាចទទួលយកបាន

ភាពខុសគ្នា មិនមែនជាអ្វីដែលត្រូវព្រួយបារម្ភនោះទេ ព្រោះពុំមាននរណាម្នាក់នឹងមានរបៀបរស់នៅ ឬផ្នត់គំនិតដូចគ្នាទេ ដូច្នេះប្រសិនបើគូស្នេហ៍របស់អ្នកគិតខុសគ្នា ឬមានបុគ្គលិកលក្ខណៈខុសគ្នា នេះមិនមែនជាបញ្ហាទេ ។ ទោះយ៉ាងណាក៏ដោយ វាក៏ត្រូវតែមើលផងដែរថាតើភាពខុសគ្នាមានច្រើនឬអត់? ព្រោះប្រសិនបើវាពិបាកខ្លាំង រហូតអាចនាំឱ្យមានការឈ្លោះប្រកែកគ្នា បែបនេះស្នេហាក៏មិនយូរអង្វែងដែរ តែប្រសិនបើភាពខុសគ្នាមិនច្រើន បើអ្នកអាចបត់បែនបាន គួរតែបត់បែនទៅល្អជាង ។

Awesome Love Words

៥. សូមទុកពេលវេលាឯកជនខ្លះ

ភាពឯកជន គឺសំខាន់ណាស់សូម្បីតែគូស្វាមីភរិយា ព្រោះពេលអ្នកទាំង ២ សម្រេចចិត្តក្លាយជាសង្សារ អ្នកនឹងចំណាយពេលស្ទើរ ២៤ ម៉ោង ក្នុងការរស់នៅជាមួយគ្នា ឬដើរលេងជាមួយគ្នា ម្ល៉ោះហើយពេលខ្លះអ្នកក៏នឹងមាន អារម្មណ៍ធុញគ្នាបន្តិចបន្តួចដែរ ។ ហេតុនេះ អ្នកគួរដោះស្រាយវាដោយ ទុកពេលវេលាឯកជនឲ្យគ្នាទៅវិញទៅមក ទុកពេលឱ្យគូស្នេហ៍របស់អ្នកចេញទៅក្រៅជាមួយមិត្តភក្តិ ត្រលប់ទៅរកក្រុមគ្រួសារឲ្យបានយូរ ដើម្បីបង្កើតអារម្មណ៍នៃការចង់បានត្រឡប់មកវិញ ៕

Tumblr_nutg51MzaU1sbeee4o1_1280

ប្រភព៖ Sanook/Knongsrok