៣ លើកក្នុងឆាកជីវិត បុរសរឹងមាំប៉ុណ្ណា ក៏ទប់ទឹកភ្នែកមិនជាប់នៅនឹងមុខមនុស្សស្រីដែលខ្លួនស្រលាញ់

ទំនាក់ទំនងរវាងមនុស្សស្រី-ប្រុស ក្នុងអត្ថន័យជាស្នេហាមួយ គឺមានទាំងសើច ទាំងទឹកភ្នែក គ្រប់រសជាតិនោះទើបអាចហៅបានថាជាស្នេហាពិត។

មនុស្សប្រុសងាយនឹងធ្វើឲ្យមនុស្សស្រីស្រក់ទឹកភ្នែក តែជាទូទៅនារីឯណោះវិញ គឺកម្រនឹងធ្វើឲ្យប្រុសស្រក់ទឹកភ្នែកខ្លាំងណាស់ លើកលែងតែរឿងនោះពិបាកបំផុត ឬរំភើបខ្លាំងបំផុតសម្រាប់គេ។ ខាងក្រោម Knongsrok បើកបង្ហាញពេលវេលា ៣ លើក ដែលមនុស្សស្រីអាចធ្វើឲ្យបុរសស្រក់ទឹកភ្នែកបាន ហើយវារមែងស្ថិតក្នុងការចងចាំរបស់គេពេញមួយជីវិត៖

៣) ពេលដែលមនុស្សស្រីស្លៀករ៉ូបការដើរនៅនឹងមុខគេ

D4508e40977ee341d1fb9a8c76392476

មួយជីវិតមនុស្សភាគច្រើនការតែម្តងនោះទេ ហើយនៅថ្ងៃដែលបុរសបានឃើញនារីដែលខ្លួនស្រលាញ់ស្លៀករ៉ូបអាពាហ៍ពិពាហ៍ដើរនៅនឹងមុខខ្លួន គឺជាពេលវេលាដែលខ្លួនរំភើបនិងកក់ក្តៅបំផុត។ ពេលនោះគឺគេកំពុងផ្លាស់ប្តូរទៅជីវិតថ្មីមួយទៀតហើយ ជីវិតដែលមានគូ ជីវិតដែលត្រូវរស់នៅជាមួយគ្នាទាំងយប់ថ្ងៃ ហើយមានរឿងអ្វីក៏នឹងត្រូវតស៊ូជាមួយគ្នា។

បុរសភាគច្រើនដែលស្ថិតក្នុងទិដ្ឋភាពបែបនេះ រមែងលួចបញ្ចេញស្នាមញញឹមថើរៗ ហើយភ្នែករលីងរលោង ខ្លះក៏ស្រក់ទឹកភ្នែកបន្តិចទៅ ហើយពេលវេលានេះនឹងធ្វើឲ្យគេចងចាំអស់មួយជីវិត។

២) ពេលដែលមនុស្សស្រីផ្តល់កំណើតកូនទី ១

Ice_screenshot_20210524 115156


ជឿទៅបុរសគ្រប់រូប ពេលដឹងថាភរិយាខ្លួនមានផ្ទៃពោះ គឺចាប់ផ្តើមមានអារម្មណ៍ចេះថ្នាក់ថ្នមប្រពន្ធជាងមុន ហើយកាន់តែស្រលាញ់កូនក្នុងផ្ទៃនោះថែមទៀត។ ក្រោយ ៩ ខែ ១០ ថ្ងៃនៃការពពោះដ៏លំបាករបស់ស្រ្តី ក្នុងថ្ងៃដែលសម្រាល បុរសក៏តែងតែមកអង្គុយបន់ស្រន់ឲ្យភរិយាខ្លួនអាចឆ្លងពេលវេលាដ៏លំបាកនេះដោយជោគជ័យ ហើយអាចឃើញប្រពន្ធនិងកូនរបស់ខ្លួនមានសុខភាពល្អ។

ក្រោយលឺសំឡេងស្រែកង៉ាពេលដែលកូនចាប់កំណើតមកហើយ នាមជាឪពុក ចាប់ផ្តើមមានអារម្មណ៍ថាខ្លួនកាន់តែចាស់ទុំជាងមុន ហើយអារម្មណ៍ក្តុកក្តួលក៏បានរុញឲ្យទឹកភ្នែកហូរស្រក់ចុះមក ដោយក្តីរំភើបផង រីករាយផង ជាពិសេសនៅពេលដែលទារកនោះជាកូនដំបូង។

១) ពេលវេលាដែលសប្បាយរួមគ្នា និងលំបាករួមគ្នា

Ice_screenshot_20210524 115202

មនុស្សពីរនាក់ស្រលាញ់គ្នា ក្រោយឆ្លងកាត់រឿងលំបាកច្រើនពេករួមគ្នា នៅថ្ងៃមួយដែលអាចសម្រេចរឿងអ្វីបាន ពួកគេក៏ឱបគ្នា ហើយទ្រហោរយំរួមគ្នា លួងគ្នាទៅវិញទៅមក ដោយមានអារម្មណ៍ថានឿយហត់បន្តិច មោទនភាពបន្តិច តាមរយៈរឿងដែលបានឆ្លងកាត់កន្លងមក។

ពេលខ្លះជួបរឿងលំបាករួមគ្នា ទាល់ខ្លាំងពេក អ្វីដែលអាចធ្វើបាន មានតែផ្តល់ស្នាមញញឹមឲ្យគ្នាទៅមក ជាការលើកទឹកចិត្តគ្នា រហូតដល់នាំឲ្យទឹកភ្នែកហូរស្រក់ចុះមក ព្រោះនៅពេលដែលយើងមានអារម្មណ៍ថាអាណិតនាងឬគាត់ខ្លាំងពេក។ ពេលវេលាទាំងអស់ត្រូវបានផ្សារភ្ជាប់ទៅក្នុងការចងចាំ ហើយបុរសឬនារីដែលល្អពិត នឹងមិនអាចបំភ្លេចរឿងទាំងនេះបានឡើយ ទោះទៅមុខជួបរឿងអ្វីក៏ដោយ៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក