ធម្មជាតិរបស់បុរស ៤ ចំណុចនេះ ភាគច្រើនគឺសុទ្ធតែមាន ស្រីៗទោះស្និទ្ធប៉ុណ្ណាក៏ជឿថាមិនងាយមានអ្នកដឹង

ទោះ​ក្បែរ​គ្នា​សឹង​តែ​រាល់​ថ្ងៃ ស្គាល់​គ្នា​រាប់​ឆ្នាំ​ហើយ​ក៏​ដោយ ជឿ​ថា​នារី​ភាគ​ច្រើន​មិន​ងាយ​នឹង​ដឹង​ពី​ធម្មជាតិ​ ៤ យ៉ាង​នៃ​បុរស​នោះ​ទេ។ ​មួយ​ផ្សេង​ទៀត​ចំណុច​ទាំង ៤ នោះ​ក៏​បុរស​ភាគ​ច្រើន​មិន​ងាយ​នឹង​និយាយ​ប្រាប់​ទៅ​កាន់​ដៃ​គូ​ដែរ។

យ៉ាង​ណា​យើង​ជា​មនុស្ស​ស្រី ហើយ​ជា​ពិសេស​សម្រាប់​អ្នក​មាន​គូស្នេហ៍​ផង​នោះ គួរ​តែ​ដឹង​ឲ្យ​ស៊ីជម្រៅ​ពី​ចំណុច​ទាំង ៤ ខាង​ក្រោម៖

៤) នៅ​ពេល​ដែល​គេ​ជ្រើសរើស​អ្នក​ហើយ កុំ​គិត​ទៀត​អី​ថា​គេ​មិន​ស្រលាញ់​អ្នក

11

មាន​តែ​មនុស្ស​ប្រុស​ទេ​ដែល​ដឹង​ច្បាស់​ពី​ខ្លួន​គេ ពេល​ដែល​គេ​ដាក់​ចិត្ត​ស្រលាញ់​នរណា​ម្នាក់​ហើយ គេ​លះបង់​អស់​ហើយ​ទាំង​កម្លាំង​កាយ​ចិត្ត​និង​ពេលវេលា​ដើម្បី​មនុស្ស​ស្រី​ម្នាក់​នោះ។ យ៉ាង​ណា​មនុស្ស​ស្រី នៅ​តែ​មាន​អារម្មណ៍​តូច​មួយ រមែង​គិត​ថា បុរស​ម្នាក់​នោះ​មិន​ជា​ស្រលាញ់​នាង​ពិត​ប្រាកដ​ឡើយ ហើយ​គិត​ថា​គេ​លេង​សើច ដូច្នេះ​ស្រីៗ​គួរ​តែ​ផ្លាស់ប្តូរ​ការ​គិត​បែប​ហ្នឹង ហើយ​ព្យាយាម​សង្កេត​មើល​បុរស​នោះ​ឲ្យ​បាន​ច្រើន​បន្តិច។

៣) ភាព​ឈ្លាសវៃ​សំខាន់​ជាង​សម្រស់

22

កុំ​ថា​គេ​ស្រលាញ់​អ្នក​ដោយសារ​សម្រស់។ កត្តា​សម្រស់​វា​ត្រឹម​ជា​រឿង​គួបផ្សំ តែ​ចំណុច​គោល​ដែល​គេ​មើល​ឃើញ​អ្នក គឺ​ត្រូវ​ភាព​ឈ្លាសវៃ​របស់​អ្នក​ទៅ​វិញ​ទេ។ មនុស្ស​ប្រុស​ដែល​ចាស់ទុំ គេ​មើល​លើស​ពី​សម្រស់​របស់​មនុស្ស​ស្រី ហើយ​ចង់​បាន​នារី​ដែល​ឈ្លាសវៃ​ម្នាក់​អាច​សាង​អនាគត​ភ្លឺស្វាង​ជាមួយ​គេ​ទៅ​ថ្ងៃ​មុខ។


២) មនុស្ស​ប្រុស​ក៏​អាច​មាន​អារម្មណ៍​ទន់ខ្សោយ​ខ្លះ​ដែរ

33

មិន​មែន​អាច​រឹងមាំ​​ធ្វើ​ជា​ស្មា​បង្អែក​សម្រាប់​អ្នក​រហូត​នោះ​ទេ ពេល​ខ្លះ​ក៏​ពួក​គេ​ចេះ​មាន​អារម្មណ៍​ទន់​ខ្សោយ​ដូច​ជា​នារី​អ៊ីចឹង​ដែរ។ គេ​ក៏​ត្រូវ​ការ​ស្មា​ផ្អែក​ដើម្បី​ទទួល​បាន​ការ​លួងលោម ដូច​ដែល​គេ​បាន​ធ្វើ​មក​លើ​អ្នក​ដូច​គ្នា បែប​នេះ​ឈប់​គិត​ថា បុរស​តែងតែ​រឹងមាំ​រហូត​ទៀត​ទៅ។

១) គេ​ចូលចិត្ត​មនុស្ស​ស្រី​ដែល​សុទិដ្ឋិនិយម

44

គេ​ចូលចិត្ត​នារី​ដែល​រួសរាយ ចេះ​លេង​សើច ហើយ​តែងតែ​មាន​អារម្មណ៍​វិជ្ជមាន​ពេល​នៅ​ក្បែរ​គ្នា។ គេ​មិន​ចូលចិត្ត​នារី​ដែល​ស្ងៀមស្ងាត់​នោះ​ទេ មិន​ចូលចិត្ត​នារី​ដែល​តែងតែ​មើល​ឃើញ​ពី​ភាព​អវិជ្ជមាន​នៃ​ជីវិត​នោះ​ទេ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក