ស្រីៗ​ខ្លះ​ឆ្ងល់​ហេតុអ្វី​គេ​ដើរ​ចេញ​ពី​អ្នក តែ​ខ្លួន​ឯង​ភ្លេច​សួរ​ខ្លួន​ឯង ៤ ចំណុច​នេះ

ទំនាក់ទំនង​ស្នេហា​រវាង​មនុស្ស​ពីរ​នាក់ ផ្អែមល្ហែម​នឹង​គ្នា​សុខៗ ក៏​ស្រាប់​តែ​មាន​អ្វី​យ៉ាង​មក​បំបែក​ហើយ​នាំ​ឲ្យ​អ្នក​ទាំង​ពីរ​ឈាន​ដល់​ការ​ចែក​ផ្លូវ ឬ​បាន​ចាកចេញ​ទាំង​ស្ងាត់ៗ​ដោយ​មិន​បាន​ត្រៀម​ចិត្ត​ទុក​មុន។

វា​មាន​ហេតុផល​ជា​ច្រើន​នៅ​ពី​ក្រោយ​នោះ តែ​ក្នុង​អត្ថបទ​នេះ​យើង​លើក​ហេតុផល​សាមញ្ញ​ ៤ ដែល​មនុស្ស​ប្រុស​ស៊ូ​ចាកចេញ​ពី​ទំនាក់ទំនង​ស្នេហា​ពី​មនុស្ស​ស្រី​ដែល​ខ្លួន​កំពុង​ពេញ​ស្រលាញ់៖

៤) អ្នក​ស្ងៀមស្ងាត់​ពេក

Ice_screenshot_20210516 131516

ភាព​ស្ងៀមស្ងាត់​ពេក ​មិន​សូវ​ចេះ​មាត់​ក ចាំ​តែ​ឲ្យ​គេ​មក​និយាយ​ឬ​បង្ហាញ​ការ​បារម្ភ​រក​ខ្លួន​មុន នោះ​ជា​រឿង​មិន​ត្រឹមត្រូវ​ឡើយ។ ស្នេហា​គឺ​មាន​ទៅ​មាន​មក បើ​គេ​ចេះ​បារម្ភ​ពី​អ្នក អ្នក​ក៏​គួរ​តែ​ចេះ​បារម្ភ​ពី​គេ​ដូច​គ្នា ហើយ​ពេល​ខ្លះ​ក៏​គួរ​ចេះ​ថែម​ល្បោយ​នូវ​ពាក្យ Sweet Sweet ទៅ​ដៃ​គូ​ម្តងម្កាល​ដែរ។

៣) ពឹងផ្អែក​លើ​បុរស​តែ​ម្ខាង

Ice_screenshot_20210516 131452

ធ្វើ​អ្វី​ក៏​ដោយ ក៏​ឲ្យ​បុរស​ជា​ដៃ​គូ​ជា​អ្នក​ទទួល​ខុស​ត្រូវ ជាក់ស្តែង​ដូច​ជា​ការ​ចំណាយ​ជា​ប្រចាំ ពេល​ទៅ​ណាត់​ជួប​គ្នា ទៅ​ទទួល​ទាន​អ្វី​មួយ ឬ​ទិញ​របស់របរ​អ្វី​មួយ អ្នក​តែងតែ​ឲ្យ​ខាង​បុរស​ជា​អ្នក​ចេញ។ ស្នេហា​មួយ​ដែល​អាច​គង់វង្ស​យូរ​បំផុត គឺ​លុះត្រា​តែ​ខាង​បុរស​មិន​ទទួល​សម្ពាធ ហើយ​ខាង​ស្រី​រមែង​ចំណាយ​ខ្លះ ឬ​អាច​ពាក់​កណ្ដាល​ម្នាក់​ទៅ​តាម​កម្មវិធី​ជួប​ជុំ​នោះ។


២) អ្នក​តែងតែ​លើក​ឈ្មោះ​សង្សារ​ចាស់​មក​និយាយ​នៅ​នឹង​មុខ​គេ

Ice_screenshot_20210516 131458

មិន​ដឹង​ថា​អ្នក​កំពុង​គិត​អ្វី​នោះ​ទេ តែ​បើ​អ្នក​នៅ​លើក​ឈ្មោះ​បុរស​ដែល​អ្នក​ធ្លាប់​ស្រលាញ់ មក​និយាយ មក​ប្រៀបធៀប​នឹង​ស្ថានភាព​បច្ចុប្បន្ន​របស់​អ្នក បើ​ល្អ​មិន​សូវ​អី​ទេ តែ​បើ​អាក្រក់​វិញ​នោះ គឺ​ធ្វើ​ឲ្យ​បុរស​ជា​ដៃគូ​មាន​ការ​តូច​ចិត្ត​ជាក់​ជា​មិន​ខាន។ យូរ​ទៅ​គេ​នឹង​មាន​អារម្មណ៍​ថា អ្នក​មិន​ទាន់​អាច​ដក​ចិត្ត​ពី​អ្នក​ចាស់​បាន បែប​ហ្នឹង​ក៏​គ្មាន​ហេតុផលអ្វី​ដែល​គេ​ត្រូវ​បន្ត​នៅ​នោះ​ដែរ។

១) អ្នក​មិន​ស្ថិត​ក្នុង​ជម្រើស​របស់​គេ

Ice_screenshot_20210516 131416

អារម្មណ៍​ស្រលាញ់​អាច​រាយ​ទៅ​កាន់​មនុស្ស​ជា​ច្រើន សម្រាប់​មនុស្ស​ប្រុស​មួយ​ចំនួន តែ​បើ​សួរ​ឲ្យ​រើស​យក​នរណា លុះត្រា​ម្នាក់​នោះ​ស្ថិត​ក្នុង​ជម្រើស​ដែល​គេ​ចង់​បាន។ បើ​អ្នក​មិន​មែន​ជា​មនុស្ស​ស្រី​ដែល​ស្ថិត​ក្នុង​ជម្រើស​របស់​គេ នោះ​គេ​ក៏​ស្រលាញ់​អ្នក​ត្រឹម​តែ​រយៈ​ពេល​ខ្លី​ដែរ ហើយ​យូរ​បន្តិច​គេ​ក៏​ដើរ​ចេញ​ដោយ​គ្មាន​ស្តាយស្រណោះ តែ​ទង្វើ​នេះ​បើ​លេចចេញ​មក​មែន បុរស​នោះ​គឺ​អាត្មានិយម​បំផុត៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក