ស្អាត​ដែរ តែ​គ្មាន​អ្នកមើល​ឃើញ ពេល​ខ្លះ​ដោយសារ​អ្នក​នៅ​ប្រកាន់ខ្ជាប់ចរិតទាំង ៦ ​នេះ

អាយុ​ ២០ ជាង​អ្នក​ខ្លះ​ជិត​ចូល ៣០ ហើយ តើ​ហេតុអ្វី​នៅ​លាវ (Single) មិន​ទាន់​មាន​អ្នក​សម្លឹង​ឃើញ​ទៀត? នេះ​ជា​សំណួរ​ចាក់ដោត​មួយ ដែល​ពេល​ខ្លះ​ខ្លួន​ឯង​ក៏​ពិបាក​នឹង​ឆ្លើយ​សម្រាប់​ខ្លួន​ឯង​ដែរ។

យ៉ាង​ណា​នៅ​ថ្ងៃ​នេះ Knongsrok នឹង​ជួយ​លាតត្រដាង​ហេតុផល ៦ យ៉ាង ថា​ហេតុអ្វី​បាន​ជា​អ្នក​នៅ​លាវ មិន​ទាន់​រក​បាន​ដៃ​គូ​ហ្នឹង​គេ? ផ្ញើ​ទៅ​ស្រីៗ​សម្រាប់​អត្ថបទ​នេះ៖

៦) ភ័យ​ខ្លាច​ការ​បដិសេធ

Ice_screenshot_20210508 113311

មនុស្ស​ដែល​ស្ថិត​នៅ​វ័យ​ក្មេង​ជា​ច្រើន រមែង​ខ្លាច​ការ​បដិសេធ។ ពេល​ខ្លះ​ធ្វើ​ឲ្យ​ពួក​គេ​ភ័យ​ទុក​មុន ដល់​ថ្នាក់​លែង​ហ៊ាន​ប្រលូក​ក្នុង​រឿង​នោះ។ ជឿ​ថា​ក្មេង​ស្រី​ខ្លះ​ក៏​លួច​មាន​ចិត្ត​លើ​បុរស​ណា​ម្នាក់​ដែរ តែ​មិន​ហ៊ាន​ចាប់ផ្តើម​មុន ហើយ​ខ្លាច​ចម្លើយ​របស់​គេ​ចេញ​មក​បដិសេធ រួច​ទុក​ចោល​រហូត​ទៅ។

៥) បង្ហាញ​អារម្មណ៍​ខ្លាំង​ពេក

Ice_screenshot_20210508 113305

ពេល​ខ្លះ​អ្នក​បញ្ចេញ​អារម្មណ៍​ត្រេកអរ​ខ្លាំង​ពេក រីករាយ​ខ្លាំង​ពេក សោកសៅ​ខ្លាំង​ពេក ធ្វើ​ឲ្យ​គ្រប់​យ៉ាង​មើល​ទៅ​ប្រៀប​ដូច​ជា​ការ​សម្តែង។ ចំណុច​នេះ​ចូរ​ធ្វើ​វា​នៅ​កម្រិត​ល្មមៗ​បាន​ហើយ ជា​ពិសេស​បើ​អ្នក​ចាប់​អារម្មណ៍​ចង់​បាន​បុរស​រាង​ចាស់​ទុំ​បន្តិច គឺ​មិន​ងាយ​នឹង​គេ​សម្លឹង​មក​ឃើញ​អ្នក​នោះ​ឡើយ។

៤) ដាក់​តម្រូវ​ការ​ខ្ពស់

Ice_screenshot_20210508 113258

នារី​ខ្លះ​ដាក់​តម្រូវ​ការ​ចង់​បាន​ខ្ពស់​ពេក ខ្លះ​ចង់​បាន​បុរស​ដែល​ល្អ​ឥត​ខ្ចោះ មិន​ចេះ​ធ្វើ​ខុស ខ្លះ​ចង់​បាន​បុរស​សង្ហារ​ដូច​តារា​អី​ជា​ដើម។ អ្នក​ត្រូវ​ចាំ​ថា​រឿង​ខ្លះ​វា​មក​ក្រោយ​ទេ លុះ​ត្រា​តែ​បង្កើត​ភ្លើង​ស្នេហ៍​សិន ទើប​រឿង​ល្អ​ផ្សេង​ទៀត​យើង​នឹង​អាច​មើល​ឃើញ។


៣) មិន​អាច​បំភ្លេច​អ្នក​ចាស់

Ice_screenshot_20210508 113254

មនុស្ស​ស្រី​ខ្លះ​ធ្លាប់​មាន​រឿងរ៉ាវ​ស្នេហា​កាល​ពី​អតីតកាល ហើយ​យក​រឿង​នោះ​មក​បន្លាច​ខ្លួន​ឯង មក​ប្រាប់​ខ្លួន​ឯង​ថា​អត់​ពី​គេ​ទៅ​គ្មាន​នរណា​ផ្សេង​ល្អ​ទៀត​ឡើយ។ យើង​មិន​បាន​បើក​ចិត្ត​មើល​ពិភពលោក​ខាង​ក្រៅ មិន​បាន​បើក​បេះដូង​មើល​បុរស​ដទៃ ដែល​ពេល​ខ្លះ​គេ​សឹង​តែ​ល្អ​ជាង​អតីតកាល​របស់​អ្នក​ទៅ​ទៀត។

២) អៀនខ្មាស​ច្រើន

Ice_screenshot_20210508 113248

ជា​ស្រ្តី​ក្នុង​សម័យកាល​ទំនើប​មួយ​នេះ ត្រូវ​តែ​ក្លាហាន​មិន​គួរ​អៀន​ខ្មាស​ច្រើន​ពេក​ឡើយ។ ទម្លាប់​នៃ​ការ​អៀន​ច្រើន ធ្វើ​ឲ្យ​បុរស​រៀង​ទើសទាល់​ចិត្ត​ទៅ​វិញ។

១) ស្រលាញ់​សេរីភាព

Ice_screenshot_20210508 113234

ស្រ្តី​សម័យ​ទំនើប​បច្ចុប្បន្ន​នេះ ចូលចិត្ត​ផ្តល់​សេរីភាព​ឲ្យ​ខ្លួន​ឯង រហូត​ដល់​ពេល​ខ្លះ​វា​មើល​ទៅ​រាង​លើសលប់​ពេក។

ជាក់ស្តែង​ដូច​ជា​ចូលចិត្ត​ការ​សប្បាយ​ទៅ​ក្លឹប ទៅ​កន្លែង​កម្សាន្ត ទៅ​ជប់លៀង​ញឹកញាប់ រហូត​លែង​ចំណាយ​ពេល​ជាមួយ​បុរស​ដែល​ខ្លួន​ស្រលាញ់។ នៅ​ក្នុង​ទំនាក់ទំនង​មនុស្ស​ពីរ​នាក់ អ្នក​ក៏​ត្រូវ​រៀន​ផ្តល់​តម្លៃ ឲ្យ​គេ​ខ្លះ​ដែរ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក