ស្រឡាញ់ខ្លាំងប៉ុនណា ក៏កុំអាត្មានិយម ធ្វើឱ្យគេលំបាកដោយសារតែការស្រឡាញ់តែម្ខាងរបស់យើងអី

នៅពេលមួយដែលបេះដូងយេីង បានលង់ស្រឡាញ់នរណាម្នាក់ខ្លាំង​ ហេីយ យើងប្រាកដជាច្បាស់ក្នុងចិត្តថា គ្មានអ្នកណាអាចចូលមកជំនួសគេបានឡើយ​ ពេលនោះហេីយ ដែលយើងនឹងដឹងថាការពិតក្តីស្រឡាញ់ គឺជាការផ្តល់ឱ្យ មិនមែនជាទាមទារ​ ឬជាការបង្ខំពីគេនោះឡើយ។

ច្បាស់ណាស់ថា យើងសុំត្រឹមបាននៅក្បែរគេ​ មេីលថែគេ​ បានស្រឡាញ់គេ​យេីងក៏មានក្តីសុខ​ ទោះបីគេមិនបានមេីលឃេីញ​ មិនបានដឹងឮ ឬមិនបានចាប់អារម្មណ៍ពីអ្វីដែលយេីងបានធ្វេីចំពោះគេក៏ដោយចុះ​ យេីងក៏ពេញចិត្ត ព្រោះបានធ្វេីឱ្យមនុស្សម្នាក់ដែលយេីងស្រឡាញ់ស្មេីជីវិត។

Fa35d70628c1987e0a4ecbff24cb3bcf

លើសពីនេះ បើទោះបីជាពេលខ្លះ គេនិយាយស្តីមិនល្អ​ មិនខ្វល់ខ្វាយពីក្តីស្រឡាញ់របស់យេីង​ មិនដែលគិតពីអារម្មណ៍របស់យេីង តែក៏មិនដែលខឹងគេម្តងណាឡេីយ​ មានតែព្យាយាមធ្វេីឱ្យល្អបំផុត ដេីម្បីទទួលបានក្តីស្រឡាញ់ពីគេ​មកវិញនៅថ្ងៃណាមួយ។

ដ្បិតថាអារម្មណ៍ ការស្រឡាញ់ និងការលះបង់តែម្ខាង វាឈឺបន្តិចមែន តែក៏ពេញចិត្ត រហូតដល់ថ្ងៃណាមួយដែលអស់លទ្ធភាព​ ថ្ងៃដែលហត់នឿយខ្លាំង ហើយមិនអាចនៅបន្តក្តីស្រឡាញ់តែម្ខាងនេះបានទៀតក៏ឈប់​ដោយខ្លួនឯង ហេីយស្ពាយក្តីស្រឡាញ់បរិសុទ្ធមួយនេះចាកចេញទៅជាមួយខ្លួនឯង​។


38c6ac338a0577bd7d7daa06ded0ead0

ចិត្តស្រឡាញ់នៅែតដូចថ្ងៃដំបូង ប៉ុន្តែគ្រាន់តែមិនចង់អាត្មានិយមបន្តទៀត​ ទុកឱកាសឱ្យគេជួបនឹងមនុស្សដែលគេប្រាថ្នាចុះ... បេីគេក្បត់យេីងក៏មិនចាំបាច់ចង់ឱ្យគេឈឺដូចដែលយេីងឈឺដោយការក្បត់គេវិញនោះដែរ។

ដឹងច្បាស់ណាស់ថា ការដែលធ្វេីជាមនុស្សស្មោះត្រង់ យើងអាចនឹងត្រូវឈឺចាប់តែម្នាក់ឯងក៏ដោយ តែក៏ជឿថានៅទីបំផុតគេនឹងនឹកស្តាយក្រោយ ព្រោះនឹកឃេីញថាថ្ងៃមួយមានមនុស្សស្មោះត្រង់ម្នាក់នៅក្បែរគេ តែគេធ្វេីឱ្យបាត់បង់ទៅវិញ ព្រោះតែការមិនយកចិត្តទុកដាក់ ព្រោះតែភាពព្រងើយកន្តើយ​ ពេលនោះហេីយគេនឹងឈឺជាងយេីងរាប់រយដង៕

4b3e2d30a4b2e886619d42feb70edc9e

អត្ថបទ ៖ អេដមីន ហត់ / ក្នុងស្រុកសូមរក្សាសិទ្ធិ