ទំនាក់ទំនង​ដែលមិនច្បាស់លាស់បែបហ្នឹង តើគួរបន្ត ឬក៏បញ្ចប់?

ទំនាក់ទំនង​ស្នេហានេះណាមានច្រេីនបែប ច្រេីនសណ្ឋានណាស់ តែទំនាក់ទំនងដែលឈឺចាប់បំផុតនោះគឺ​ ទំនាក់ទំនងដែលមិនច្បាស់លាស់​ មិនច្បាស់ត្រង់ថា​ តេីយេីងមានតំណែងអ្វីក្នុងបេះដូងគេឱ្យពិតប្រាកដ​។

បេីមេីលទៅលេីទង្វេីរាល់ថ្ងៃ ពួកយេីងក៏ដូចជាសង្សារនឹងគ្នា​ ឆាតជាមួយគ្នារាល់ថ្ងៃ​ បារម្ភ​ពីគ្នា​ ពេលខ្លះក៏លួចប្រចណ្ឌគេ​ អន់ចិត្ត​នឹងគេ​ បាត់មុខគេយូរក៏គេងនឹក​ គេមិនបានឆាតមកសួរនាំក៏ខឹងគេ​ គេមិនលួងក៏គេងយំ មិនសុខចិត្ត​ តែថា ហេតុអីក៏យេីងត្រូវមានអារម្មណ៍បែបនេះដែរ​ ទាំងដែលយេីង និងគេ មិនមានឈ្មោះជាសង្សារឯណា​។

2be49641ebfdc95a618a6d01c9a8e50e

ហឹម! គិតដល់ត្រង់ចំណុចនេះម្តងណា ក៏មានអារម្មណ៍មិនសូវល្អសោះ​ ត្រូវមកអង្គុយសួរខ្លួនឯងថា យេីងត្រូវជាអ្វីនឹងគ្នា?​ ចុះបេីថ្ងៃណាគេទៅមានអ្នកណាផ្សេង យេីងត្រូវគិតយ៉ាងម៉េច?​

ព្រោះបេីតាមឋានៈយេីងពេលនេះ យេីងក៏គ្មានសិទ្ធិខឹង ឬចោទថាគេក្បត់ចិត្តបានឡើយ​ ព្រោះគេ និងយេីងត្រឹមជាអ្នកដទៃតែប៉ុណ្ណោះ​។


ជាការពិតណាស់ ក្នុងពេលនេះ ឋានៈយើងមិត្តក៏មិនចំមិត្ត​ សង្សារក៏មិនមែន​ សរុបទៅយេីង និងគេត្រូវជាអ្វី​? ទទួលស្គាល់ថាខ្ញុំពិតជាមានក្តីសុខ ដែលមានវត្តមានអ្នកនៅក្បែរ​ សប្បាយចិត្តដែលបាននិយាយជាមួយអ្នករាល់ថ្ងៃ​ តែខ្ញុំក៏ចង់បានឋានៈមួយដែលច្បាស់លាស់ជាងនេះ​ ព្រោះខ្ញុំក៏ហត់​ ហត់ដែលត្រូវមកស្ថិតក្នុងទំនាក់ទំនងមួយដែលមិនពិតប្រាកដ​បែបនេះណាស់។

94486e3567d7c4fdc8e15b815afbe9e9

ខ្ញុំក៏ចង់មានសិទ្ធិពេញលេញ​ក្នុងការធ្វេីជាម្ចាស់បេះដូងរបស់អ្នក​ ចង់បង្ហាញប្រាប់គ្រប់គ្នាថា អ្នកមានខ្ញុំរួចទៅហេីយ​ យ៉ាងហោចណាស់បេីថ្ងៃមុខទៅ​គ្រប់យ៉ាងប្រែប្រួលមិនដូចពេលនេះ​ ខ្ញុំក៏មានសិទ្ធិក្នុងការឈឺចាប់​ និយាយបានពេញមាត់ថា ខ្ញុំខូចចិត្តព្រោះបាត់បង់ស្នេហា ប្រសិនបេីអ្នកពិតជាស្រឡាញ់ខ្ញុំមែននោះ​ ខ្ញុំសុំត្រឹមឋានៈមួយដែលច្បាស់លាស់ជាងនេះតើបានទេ?

Bf567d377f719d01495dcab11e8eb0ee

អត្ថបទ ៖ អេដមីន ហត់ / ក្នុងស្រុកសូមរក្សាសិទ្ធិ