រឿងយកកូនចេញ ឬរំលូតកូន! គ្រប់គ្នាប្រាកដជាមិនធ្លាប់ដឹងទេថា មានរឿងអ្វីខ្លះ ដែលនៅពីក្រោយរឿងនេះ

អ្នកប្រាកដជាធ្លាប់ដឹងរឿងយកកូនចេញហើយមែនទេ? តែអ្នកប្រហែលជាមិនដឹងទេថា ពេលដែលយកកូនចេញហើយ មានទារកខ្លះនៅមានជីវិតនៅឡើយ តើពួកគេត្រូវជួបប្រទះរឿងអ្វីខ្លះ??? ថ្ងៃនេះខ្ញុំសូមលើកយកអត្ថបទរបស់គិលានុបដ្ឋាកយិកាមកចែកជូនមិត្តភក្តិទាំងអស់គ្នាឱ្យបានយល់ដឹងបន្ថែម។

(Kathleen Malloy)

Screen Shot 2021 04 30 At 11.21.18 AM

ថ្ងៃមួយ នៅក្នុងមន្ទីរពេទ្យ មានទារកនៅមានជីវិតទើបត្រូវបានរំលូតចេញដោយវិធី (saline abortion) បានបញ្ជូនមកដល់បន្ទប់របស់នាង។ (វិធីរំលូតដោយ saline abortion នេះ គឺពេទ្យបានចាក់បញ្ជូលទឹកម្យ៉ាងចូលទៅក្នុងស្បូនដើម្បីឱ្យទារក បឺតយកសារជាតិទឹកនោះ វានឹងបណ្តាលឱ្យគ្រឿងក្នុង និងស្បែករបស់ទារកឆេះរលាក និងស្លាប់ 24ម៉ោង ក្រោយមកសពទារកត្រូវបានសម្រាលចេញមក។)

ខ្ញុំបានឃើញអ្វីម្យ៉ាងតូចដែលមានរូបរាងជាទារកទៅហើយកំពុងយំ ស្បែករបស់គេខុសពីទារកដទៃទៀត ដូចទើបត្រូវបានបោះចូលទៅក្នុងទឹកក្តៅអ៊ីចឹង។ តែគេមិនមានគ្រូពេទ្យណា សាច់ញាតិណាម្នាក់មកចាំមើលថែ និងជួយសង្រ្គោះឡើយ ត្រូវគេបោះចោលទាំងខ្លួនននោលគោករង់ចាំសេចក្តីស្លាប់យ៉ាងវេទនាបំផុតតែម្នាក់ឯង។😢😢😢😢😢😢😢😢😢😢😢😢

ខ្ញុំពិតជាមិនយល់សោះថា នៅសម័យទំនើបនេះ ហេតុអ្វីបានត្រូវមានរឿងដូចនេះកើតឡើងជារៀងរាល់ថ្ងៃទៀត??? តែវាជាការពិត ហើយវាកំពុងតែកើតឡើងគ្រប់ពេល!!!! ពីមុនខ្ញុំយល់ថាមន្ទីរពេទ្យជាកន្លែងជួយសង្រ្គោះព្យាបាលជីវិតមនុស្ស មិនមែនជាកន្លែងសម្លាប់ជីវិតគេទេ!!! នៅពេលដែលទារិកានោះចាប់ផ្តើមខ្សោយទៅៗ ស្លាប់យ៉ាងព្រៃផ្សៃ...... ខ្ញុំមានអារម្មណ៍ថាខ្មាសអៀនចំពោះអាជីពរបស់ខ្ញុំខ្លាំងណាស់!!!!!! ក្រោយមកខ្ញុំបានសួរពេទ្យដទៃទៀត តើធ្វើយ៉ាងម៉េចចំពោះទារកដែលដូចគ្នានេះ???? គេឆ្លើយថា៖"យកទៅចោលក្នុងធុងបិតគម្របទុកឱ្យវាដាច់ខ្យល់ស្លាប់ខ្លួនឯង!!"

2978

នៅមន្ទីរពេទ្យញ៉ូចឺស៊ី គ្រូពេទ្យទើបយកទារកនៅមានដង្ហើមដែលទើបរំលូតហើយមក ម្តាយរបស់គេមានជំងឺមហារីក ពេលមកពិនិត្យបានដឹងថាមានកូននេះ ការចាក់គីមីវាប៉ះពាល់ខ្លាំងដល់ទារក ដូច្នេះត្រូវតែយកកូនចេញ។ គេមានអាយុ23អាទិត្យទៅហើយ គេជាក្មេងប្រុស គេមានសុខភាពល្អណាស់ ចង្វាក់បេះដូងគេលោតផិតផត គេមានទម្ងន់900ក្រាម។ គេមានទម្ងន់លើសកូនដែលយើងទើបទៅជួយសង្រ្គោះដែលមានអាយុប្រហែលដល់ទៅ2ដងឯណោះ ក្រោយមកគេហាក់ដូចជាខ្វះអុកស៊ីហ្សែន ដៃជើងចាប់ផ្តើមកម្រើកមិនឈប់ ខ្លួនគេឡើងញ័រ គេពិតជាខំដកដង្ហើមខ្លាំងណាស់។

នៅពេលនោះ ក្នុងចិត្តខ្ញុំហាក់ជ្រួលច្របល់ខ្លាំងណាស់ ខ្ញុំពិតជាចង់ឮលោកគ្រូពេទ្យប្រាប់ថាកូននេះអាចសង្រ្គោះបាន គេមានអាយុ23អាទិត្យទៅហើយ។ ក្រោយមកខ្ញុំសាកល្បងសុំគាត់ជួយក្មេងនោះតែគាត់ថា ៖"គេជាក្មេងត្រូវរំលូតចេញ យើងគ្មានសិទ្ធិលូកដៃទេ!" ខ្ញុំបានយកកន្សែងរុំខ្លួនឱបគេឡើង ដើម្បីឱ្យគេមានភាពកក់ក្តៅខ្លះ ឃើញគេខំប្រឹងដកដង្ហើមចង់រស់បន្តទៀត ទឹកភ្នែកខ្ញុំស្រក់ចុះដោយមិនដឹងខ្លួន។ ខ្ញុំមានអារម្មណ៍ដឹងថា គេកាន់តែខ្សោយទៅៗ បាត់ដង្ហើមបន្តិចម្តងៗ រហូតដល់ឈប់ដក គេទៅហើយ។


គួរឱ្យខ្លោចផ្សាបំផុតនោះគឺ ស្របពេលកំពុងទុកគេឱ្យស្លាប់តាមដំណើរ បែរជាមានពេទ្យមួយក្រុមកំពុងតែជួយសង្រ្គោះជីវិតទារកកើតមិនគ្រប់ខែម្នាក់ទៀត ទោះជាមិនអាចសង្រ្គោះបានក៏ដោយ ក៏ទារកនោះនៅមានសំណាងបានក្រុមគ្រូពេទ្យជួយសង្រ្គោះអស់លទ្ធភាពដែរ។

(Joan S. Smith)

ល

ខ្ញុំនៅចាំមិនភ្លេចទេ នៅយប់នោះគ្រូពេទ្យ រត់ចេញពីបន្ទប់វះកាត់ បោះឱ្យខ្ញុំប្រាប់ថា "នេះកូនទើបយកចេញ អាយុ22អាទិត្យ គេនៅមានដង្ហើម" ហើយក៏ប្រញាប់រត់ទៅបាត់។ ខ្ញុំបើកក្រដាសមើល គេគឺកូនប្រុស ក្រោយមកគ្រូពេទ្យប្រាប់ខ្ញុំថា ៖ "មិនបាច់ធ្វើអ្វីទាំងអស់ ទុកឱ្យគេស្លាប់ដោយខ្លួនឯងចុះ!" ខ្ញុំអង្អែលដៃរបស់គេ ក្នុងចិត្តទាំងខឹង ទាំងអស់សង្ឃឹម ទាំងឈឺចាប់ ខ្ញុំគិតថាពួកយើងគឺជាពេទ្យ ពួកយើងមានលទ្ធភាព មានឧបករណ៍គ្រប់គ្រាន់ដើម្បីជួយជីវិតគេឱ្យរស់បាន ហេតុអីបានជាយើងមិនអាចធ្វើអ្វីមួយសោះ??? 4ម៉ោងក្រោយមក ទារកនោះលែងដកដង្ហើមហើយ ខ្ញុំយកគេទៅកប់ គេមិនបានទាំងស្គាល់រសជាតិនៅក្នុងរង្វង់ដៃដ៏កក់ក្តៅរបស់ម្តាយគេយ៉ាងម៉េចផង? គេមិនអាចមានឈ្មោះជារៀងរហូត ព្រោះគ្មានអ្នកណាស្វាគមន៍គេមកកាន់ពិភពលោកនេះទេ។

យើងគិតថាទារក22អាទិត្យនៅតូចណាស់ មិនអាចសង្រ្គោះបានទេ តែតាមពិត នៅមានទារកកើតមិនគ្រប់ខែជាច្រើនទៀតដែលមានអាយុ22អាទិត្យអាចសង្រ្គោះឱ្យរស់រានមានជីវិតបាន វាអាស្រ័យលើអ្នកផ្ទះរបស់គេ និងពិភពលោកត្រូវការគេឬអត់តែប៉ុណ្ណោះ!!!

ការរំលូតកូន និងការសម្លាប់ជីវិតមនុស្សវាគ្មានអីខុសគ្នាទេ វាជាជីវិតមួយដូចគ្នា។ ហេតុអីបានពួកយើងនាំគ្នាមើលរំលងបញ្ហានេះ????

Screen Shot 2021 04 30 At 11.21.22 AM

បកប្រែដោយ ៖ សុខ គឹមទៀវ 👸

អានហើយមានអារម្មណ៍យ៉ាងម៉េចដែរ??? បើមិនចង់បានគ្នាទេ សូមការពារខ្លួនកុំឱ្យមានកូនហើយយកចេញ កើតហើយយកបោះចោល វាព្រៃផ្សៃខ្លាំងណាស់៕