មនុស្សដែលអ្នកស្រលាញ់តែតែងតែក្បត់អ្នក និងមនុស្សដែលស្រលាញ់អ្នកតែអ្នកមិនស្រលាញ់ តើជ្រើសយកមួយណា?

ចំពោះរឿងស្នេហា ច្បាស់ណាស់គ្មានអ្នកណាសមប្រាកដគ្រប់រឿងទេ ហើយក៏គ្មានអ្នកណាគ្រប់១០ដូចដែលយើងចង់បានដែរ។ ពេលខ្លះយើងស្រលាញ់គេ តែគេមិនស្រលាញ់វិញ ពេលខ្លះគេស្រលាញ់យើងតែយើងបែរជាគ្មានអារម្មណ៍ គ្មាននិស្ស័យជាមួយទាំងដែលគេជាមនុស្សល្អគ្រប់១០។ ធ្វើម៉េចទេនេះជាអារម្មណ៍មិនអាចបង្ខំបាន ហើយវាក៏ជាការជ្រើសរើសដ៏ស្មុគស្មាញបំផុតដែរ។

DFQROr7oWzulq5FZUH52mik3edpWOmrFtKN8yVXIar2gqKY1v4NLsArNuJBHhjHmKeS

ចុះបេីសិនជាអ្នក​ តេីអ្នកនឹងយកបុរសម្នាក់ណាក្នុងចំណោមបុរសទាំង២នេះ?

-មនុស្សដែលអ្នកស្រលាញ់​ :​ ជាមនុស្សដែល​ ស្រលាញ់អ្នក​តែមាត់​ ហេីយក៏​កុហកអ្នកជារឿយៗ ក្បត់ចិត្តអ្នកម្តងហេីយ​ម្តងទៀត​ តែមិនប្រលែងអ្នកឱ្យអ្នកណា​ មិនដោះលែងអ្នកអោយមានសេរីភាព​ ទោះបីជាគេខុស​ យ៉ាងណាក៏ដោយ។​ គេស្រលាញ់អ្នកតែគេមិនអាចលះបង់តម្រូវការគេបាន​ ។

-មនុស្សដែលគេស្រលាញ់អ្នក​ :​ ជាមនុស្សដែលម្នាក់ដែលគេ​ មិនដែលភ្លេច​អ្នក​ គេស្រលាញ់អ្នកទោះបីដឹងថា​អ្នកមានអ្នកណាក្នុងចិត្តហេីយក៏ដោយ​ ទោះបីគេនិស្ស័យមិនល្អក្នងភ្នែកអ្នកតែគេក៏ជាមនុស្សតែម្នាក់គត់ដែលស្រលាញ់នឹងនៅក្បែរអ្នកគ្រប់ពេល​ មិនថាសុខឬទុក្ខ​ ក៏មិនដែលធ្លាប់ចង់បោះបង់​ ធ្លាប់ក្បត់ឬក៏មានបំណងចង់ចាកចេញពីអ្នកដែរ​ ។ គេស្រលាញ់អ្នក​ ដោយគេសុខចិត្តពិបាកចិត្តក៏ដោយអោយតែអ្នកមានសេចក្តីសុខ។


173856816_868839350336200_4450096275065762612_n

សម្រាប់ខ្ញុំចំពោះមនុស្ស២នាក់នេះមានចំណុចល្អ និងមិនល្អរៀងៗខ្លួន សំខាន់សួរបេះដូងខ្លួនឯងសិនថា តើអ្នកណាម្នាក់ដែលអាចផ្តល់សេចក្តីសុខដល់អ្នកបាន ហើយជាជម្រើសល្អបំផុតសម្រាប់អនាគត និងជីវិតអ្នក!

កែសម្រួលប្រភព៖​ FB Gech Gech

អត្ថបទ៖ ក្នុងស្រុក

วันทอง02

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក