មនុស្សស្រីខ្លះ! មោទក​ភាពណាស់​ ដែលបានដណ្តេីមរបស់គេ​ ដណ្តេីមសេចក្តីសុខគេ​ ដណ្តេីមប្តីគេ​ ឪពុកគេ

មនុស្សស្រីខ្លះ....មោទន​ភាពណាស់​ ដែលបានដណ្តេីមរបស់គេ​ ដណ្តេីមសេចក្តីសុខគេ​ ដណ្តេីមប្តីគេ​ ឪពុកគេ...​ មោទនភាពដែលបំបែកបំបាក់គ្រួសារ​ និងសុភមង្គលគេ​ ទាំងដែលដឹងថាគេមានម្ចាស់ហេីយ​ ហេីយថែមជាម្ចាស់ពេញសិទ្ធស្របច្បាប់!

0

អ្នកប្រហែលជាមានមោទនភាពក្រៃលែង​ ដែលអាចយករបស់គេបាន​ តែមោទនភាពដែលបានមកពីអំពេីថោកទាបអត់កេរ្តិ៍ខ្មាស​ ហេីយកុំបាច់បន្ទោសថាមកពីមនុស្សប្រុស​ ព្រោះថាបេីមនុស្សស្រីមិនឱ្យដៃ​ ក៏គ្មានមនុស្សប្រុសណាមកចាប់បង្ខំបានដែរ!

វាមិនខុសទេ​ដែលមិនដឹងរឿង​ តែវាកាន់តែខុសជាន់លេីខុសដែលដឹងថាខុសហេីយនៅប្រឹងធ្វេីទៀត!


167529529_856025701617565_3333703430762683104_n

ចាំថាស្រីដូចជាបង្អែម​ ប្រពន្ធដូចជាឆ្នាំងបាយ​ ល្អអាក្រក់ក៏ប្រពន្ធកូនគេ​ គេមិនចោលដែរ តែបេីអស់និស្ស័យហេីយ​ ឱ្យគេដាច់ស្រេចដោះស្រាយគេឱ្យចប់ៗទៅ! យ៉ាងហោចក៏មិនត្រូវគេដៀលថាមីចុង​ ឬមីស្រីកំណាន់​ តែកុំភ្លេចថាសន្តានក៏នៅតែថោកជាប់ឈ្មោះជាចោរលួចរបស់គេដែរ!

អត្ថបទ៖ ក្នុងស្រុក

(រូបភាព៖ ដកស្រង់ចេញពីរឿង៖​ ប្រពន្ធដេីមប្រពន្ធចុង)