មតិមិត្តអ្នកអាន! គេនិយាយថា ៩០% នៃមនុស្សប្រុស បើក្បត់ម្ដងហើយ ប្រាកដជាក្បត់ម្ដងទៀត

ដោយផ្អែកលើការបញ្ចេញមតិ និងការបកស្រាយយ៉ាងក្បោះក្បាយរបស់ប្រិយមិត្ត គេហទំព័រ​ក្នុងស្រុក បានធ្វើការបកស្រាយពន្យល់ក្រោមអត្ថន័យនៃអត្ថបទដែលមានចំណងជើងថា "ស្ត្រីឆ្លាត! តែងតែមានហេតុផលទាំង៣យ៉ាងនេះ ទើបនាងមិនអត់ឱន ឬអភ័យឱ្យប្ដីដែលផិតក្បត់ចិត្តនាង" គាត់ក៏បានបញ្ចេញមតិដូចខាងក្រោមនេះ ៖

- មនុស្សប្រុសខ្លះ ព្រោះតែគិតថា មនុស្សស្រីខ្លាចកូនកំព្រាឪណាស់ ខ្លាចខ្លួនមេម៉ាយ ទើបមានស្រីមិនក្រែងចិត្តប្រពន្ធ។

- ប្រុសខ្លះ អាងអីថាឱ្យប្រពន្ធមិនចេះគិតវែងឆ្ងាយ គ្រាន់តែប្ដីមានស្រីសោះ រករឿងសុំលែង មិនគិតកូន (ចុះមនុស្សប្រុសមុនពេលទៅរកស្រីហ្នឹង មានគិតពីកូនអត់)?

-មនុស្សស្រីខ្លះ ទ្រាំរស់នៅជាមួយប្រុសក្បត់ ធ្វើបាបចិត្ត ដើម្បីកូន (ចុះមានសួរកូនទេថា ពេលកូនធំឡើងដឹងថាម្ដាយទ្រាំដើម្បីវា វាឈឺចាប់អត់)?

 

394dde9eaf8edf9f529f70dfb10adc7cc976212e

 


- ចុះប្ដីមានស្រីបី បួន បាន (ចុះដែលសួរខ្លួនឯងអត់ថា បើប្រពន្ធមានប្រុសវិញម្ដង ខ្លួនអាចទទួលយកបានទេ)? មួយទៀតប្រកាន់ណាស់ មិនយកទេប្រពន្ធក្បត់ម្ដងហើយនោះ តែប្ដីដែលសួរខ្លួនឯងទេថា ស្រីខាងក្រៅមានដៃគូតែយើងម្នាក់ (មិនប្រកាន់ទេស្រីប្រុសច្រើនរាប់ភ្លេច តែប្រកាន់ណាស់ប្រពន្ធម្ដងអីនោះ) បញ្ចាក់ឃ្លានេះគ្រាន់តែនិយាយប្រៀបធៀបអារម្មណ៍មនុស្សប្រុសទេ ថាបើសិនមនុស្សប្រុសជួបរឿនចឹងទទួលយកបានទេ?

- មនុស្សស្រីប្ដីមានស្រីបី បួន ក៏នៅតែទទួលយកប្ដីដែរ ឱ្យតែប្ដីកែខ្លួន (ចុះប្ដីទទួលយកប្រពន្ធវិញបានទេបើប្រពន្ធចឹងវិញ)?

- អត្ថបទនេះគេមិនបានទម្លាក់កំហុសឱ្យមនុស្សប្រុសទាំងអស់ទេ តែគេសរសេរមកនេះ ចង់ឱ្យមនុស្សស្រីមួយចំនួនដែលគាត់ខំប្រឹងទ្រាំនៅជាមួយមនុស្សក្បត់។

(អានហើយរកដំណោះស្រាយ ដោយក្ដីអនុគ្រោះ 🙏 សុំទោសបើខ្ញុំនិយាយមានការខុសឆ្គង)។

C73098c77168aa1ecea9ce8dcc966d40_1506174827

តើចំពោះអ្នកទាំងអស់គ្នា យល់យ៉ាងណាដែរចំពោះខ្លឹមសារនៃការបកស្រាយខាងលើនេះ?

សំណេរមិត្តអ្នកអាន / ក្នុងស្រុក