ហេតុអ្វីជាខ្ញុំដែលចាំតែខុស? កើតមកជាមនុស្សស្រីចាំតែខុស ហើយចាំតែទ្រាំបែបហ្នឹងមែនទេ?

#រឿងរ៉ាវរបស់មនុស្សស្រីម្នាក់ដែលនាងលាក់ទុកយូរជាមកហើយ

ពេលខ្លះការអត់ធន់វាក៏អាចអស់សុពលភាពដែរ 📷 ព្រោះខ្ញុំតែងតែព្យាយាមកែប្រែចិត្តគំនិតដើម្បីអ្នក តែអ្នកវិញមិនដែលសូម្បីតែគិតអាណិតដល់ខ្ញុំ (កាន់តែផ្គើនលើសដើម) 📷 រាល់កំហុសរបស់អ្នកខ្ញុំតែងតែអភ័យទោស លើកលែងឲ្យមករហូតមាន ពេលខ្លះសុខចិត្តទទួលខុសខ្លួនឯងទាំងអស់ ព្រោះមិនចង់បាត់បង់ពាក្យថាគ្រួសារ 📷 តែអ្នកមិនដែលកែទេ មិត្តភក្តិរបស់អ្នកសំខាន់ណាស់ សំខាន់ជាងមនុស្សស្រីម្នាក់នេះណាស់ 📷 តែចង់សួរថាពេលអត់លុយ ពេលអ្នកឈឺ ពេលអ្នកគ្មានអ្វីសោះ តើពួកគេមកជួយអ្នកបានអត់? មកក្បែរយើងអត់?

ចម្លើយគឺសាមញ្ញបំផុត "អត់ទេ" ព្រោះពួកគេក៏មានមនុស្សដែលពួកគេមើលថែដែរ 📷 ពួកគេអាចក្បែរអ្នកតែពេលគេត្រូវការអ្នកប៉ុណ្ណោះ តែសម្រាប់មនុស្សម្នាក់នេះ តែអតែនៅក្បែរអ្នកគ្រប់ពេលទាំងអស់មិនថាសុខ ឬទុក្ខ 📷📷 ព្រោះខ្ញុំស្គាល់ហើយក៏យល់ច្បាស់ពីអត្ថន័យនៃពាក្យថាគ្រួសារ....

រាល់ពេលដែលខ្ញុំមិនមាត់មិនមែនមានន័យថាខ្ញុំគ្មានអារម្មណ៍អ្វីនោះទេ តែព្រោះខ្ញុំដឹងថាទោះនិយាយក៏គ្មានបានប្រយោជន៍អ្វីដែរ ហើយក៏ដឹងច្បាស់ថាគ្មានអ្នកណានៅខាងខ្ញុំម្នាក់ទេ 📷 ព្រោះម្នាក់ៗចូលចិត្តកាន់ជើងតែអ្នកខុស 📷 គ្រប់ពេលដែលមានរឿងម្ដងៗ ម្នាក់ៗតែងតែមកព្រួតគ្នាស្ដីបន្ទោសឲ្យតែអ្នកដែលមិនដឹងខ្យល់អី (អ្នករងគ្រោះ) 📷 សួរថាឈឺអត់ "ព្រមទទួលកំហុសទាំងអស់ទាំងដែលខ្លួនមិនបានខុសសោះ "បើខ្ញុំខុសមែនខ្ញុំក៏ព្រមទទួលមិនប្រកែក ហើយព្យាយាមកែខៃឲ្យល្អជាងមុន 📷 ព្រោះខ្ញុំក៏មិនមែនអាក្រក់ដល់ថ្នាក់មិនព្រមទទួលយកការរិះគន់ក្នុងន័យស្ថាបនារបស់គេដែរ ចឹងហើយជួយដាក់ពិន្ទុឲ្យខ្ញុំត្រូវផង កុំលម្អៀងខ្លាំងពេក 📷 ជួយឲ្យពាក្យថា "ត្រូវ" មកខ្ញុំខ្លះផងបានអត់!? 📷 ហេតុអ្វីចូលចិត្តធ្វើឲ្យខ្ញុំទទួលកំហុសទាំងដែលខ្ញុំមិនបានធ្វើសោះចឹ ង📷ពេលខ្ញុំមិនមាត់។

126957594_711309749802691_3499515428667270517_o

ខ្ញុំក៏ក្លាយជាមនុស្សល្អក្នុងក្រសែភ្នែកអ្នកគ្រប់គ្នា តែអ្នកទាំងអស់គ្នាមានដឹងអត់ថាក្នុងចិត្តខ្ញុំនៀក! វាស្ទះណែនប៉ុនណា ពេលខ្លះស្ទើតែស.ម្លាប់ខ្លួនម្ដងៗហើយតែអាណិតកូន📷 អ្នកដែលតែងតែគិតថាខ្ញុំខុសជួយគិតម្ដងទៀតផង ព្រោះអ្នកមិនទាន់បានជួបស្ថានភាពដូចខ្ញុំទេ ហើយមកសួរខ្ញុំមកថា" ហេតុអ្វីពីមុនខ្ញុំតែងតែខឹង រករឿង ហើយឡូវម៉េចបានស្ងប់ស្ងាត់មិនដែលសូម្បីបន្ទោស!"?


ព្រោះអីដឹងទេ គឺព្រោះខ្ញុំហត់នឿយនឹងនិយាយហើយក៏ខ្មាសគេដែរ 📷 ពីមុនខ្ញុំនៅក្មេងពេករហូតមិនស្គាល់ថាអ្នកណាល្អអ្នកណាអាក្រក់ ហើយអ្នកណាដែលគួរ អ្នកណាដែលមិនគួរឲ្យចូលមកក្នុងជីវិត 📷 តែពេលនេះទោះនិយាយពាក្យថាស្ដាយក្រោយក៏ហួសពេលហើយ 📷 ហួសពេលនឹងត្រឡប់ថយក្រោយហើយ មានតែទ្រាំទៅតាមកម្មយើងចុះចាត់ទុកថាវាជាមេរៀនជីវិតមួយសម្រាប់ជាតិនេះចុះ 📷បើជាតិក្រោយមានមែនហើយបើជាតិក្រោយមានឱកាសកើតមកជាមនុស្សម្ដងទៀត​ "ខ្ញុំសូមផ្សងជួបមនុស្សម្នាក់ដែលយល់ពីខ្ញុំគ្រប់រឿង ព្រមស្ដាប់ហេតុផល ជួយកែតម្រូវគ្នាទៅវិញទៅមក....មិនបាច់ល្អឥតខ្ចោះក៏បាន តែសូមជាមនុស្សម្នាក់ដែលមានទំនួលខុសត្រូវទៅបានហើយ"។

126404649_711309733136026_833684723011948545_o

ការដែលផុសនេះមិនមែនចង់បាន Like comments ស្អីទេ ហើយក៏មិនចង់ហែកកេរ្តិ៍គ្រួសារដែរ តែវាជ្រុលហួសហេតុពេក ជ្រុលដល់ថ្នាក់ខ្ញុំទ្រាំមិនបាន ព្រោះកន្លងមកទ្រាំឡើងឆ្អែតហើយ ទ្រាំខ្លាំងរហូតដល់ចង់កើត Depression ហើយ📷📷📷៕

126459189_711309713136028_118240490963519514_o

សំណូមពរ Fan Page #Sadlife

#ក្នុងចិត្ត #មនុស្សចុងក្រោយ #sadlife #Knongsrok