មនុស្សខ្ញុំពេលខឹង មិនចូលចិត្តស្រែកឡូឡាទេ ហើយពេលដែលស្អប់ ខ្ញុំសុខចិត្តដើរចេញ មិននៅនាំតែខ្លួនឯងកាន់តែក្ដៅក្រហាយនោះឡើយ

អាចនិយាយបានថា ចរិតមួយនេះល្អ តែវាក៏ជាចរិតដែលយ៉ាប់ ពិបាកនឹងផ្គាប់ផងដែរ។ មនុស្សដែលពេលខឹង ឬអន់ចិត្ត មិនចូលចិត្តនិយាយអ្វីច្រើន មិនចេះបកស្រាយ គឺជាប្រភេទមនុស្សដែលពិបាកយល់ចិត្តបំផុតហើយ ហើយម្នាក់នោះគឺជាខ្ញុំនេះហើយ។

0b553f71243741c423107e8262cfa0d6

មនុស្សខ្ញុំមិនថាខឹង ឬអន់ចិត្តនឹងអ្នកណាទេ គឺខ្ញុំអត់ចូលចិត្តនិយាយខ្លាំងៗ ឬស្រែករករឿងនោះឡើយ គឺសុខចិត្តសម្ងំស្ងៀមស្ងាត់ មិនចូលចិត្តនិយាយច្រើនទេ។ ហើយបើពេលដែលខ្ញុំស្អប់នរណាម្នាក់ ក៏អត់ចេះទៅរករឿងឈ្លោះ បង្កបញ្ហាអ្វីនឹងគេដែរ សុខចិត្តដើរចេញ ទីណាមានគេ ទីនោះគ្មានខ្ញុំ មិនមែនខ្ញុំខ្លាចគេទេ គឺខ្ញុំខ្ពើមឃើញមុខ ខ្ពើមជ្រលក់ជាមួយ មិនចង់ពាក់ព័ន្ធឡើយ។

60b762f93f7706218c67220d0cbeb13e


ខ្ញុំក៏ដឹងដែរថា ខ្ញុំជាមនុស្សពិបាកយល់ចិត្ត ពិបាកផ្គាប់ចិត្តបំផុត តែខ្ញុំក៏មិនដែលឱ្យនរណាម្នាក់មកផ្គាប់ ឬធ្វើអ្វីដើម្បីតម្រូវចិត្តខ្ញុំដែរ ក៏រឹតតែមិនចេះបញ្ជាឱ្យគេធ្វើអ្វីៗដើម្បីខ្ញុំ ព្រោះខ្ញុំដឹងខ្លួនឯងច្បាស់ ថាជាមនុស្សបែបណា ដូច្នេះហើយ មានរឿងជាច្រើន ខ្ញុំព្យាយាមសម្រប និងតាមអ្នកដទៃច្រើនជាង ព្រោះខ្ញុំងាយនឹងសម្របតាមគេ ច្រើនជាឱ្យគេមកសម្របតាមខ្ញុំវាមិនស្រួលនោះទេ។

C693071376055ee63fc96f26017f7fa9

តែយ៉ាងណា អាចថាមនុស្សខ្ញុំងាយក៏បាន ពិបាកក៏បានដែរ សំខាន់អ្នកជុំវិញបែបណាដាក់ខ្ញុំ ធ្វើអ្វីខ្លះមកលើខ្ញុំ ខ្ញុំក៏នឹងតបទៅវិញបែបហ្នឹងដូចគ្នា៕

អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធិ