បើកសន្លឹកបៀព្រះគណេស ដើម្បីអានសារដាស់តឿន និងអ្វីដែលទ្រង់ចង់ប្រាប់អ្នកនាពេលនេះ

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំការបើកបៀអានការដាស់តឿនរបស់ព្រះគណេស ដែលមានអ្វីចង់ប្រាប់ នឹងដាស់តឿនអ្នកអំពីរឿងដែលនឹងកើតឡើងឆាប់ៗនេះ តោះសាកល្បងរើសមួយទៅ ។

Picsart_22 01 13_13 51 07 012

សន្លឹកបៀទី 1

សមត្ថភាពនាំឲ្យអ្នកសម្រេចបំណងប្រាថ្នាបាន អ្នកនឹងទទួលបានដំណឹងល្អ និងភាពជោគជ័យនូវអ្វីដែលអ្នកកំពុងរង់ចាំឆាប់ៗនេះ ។

សន្លឹកបៀទី 2

រឿងខ្លះមិនអាចដោះស្រាយតែម្នាក់ឯងបានទេ វាទាមទារ​ឱ្យ​មាន​ការ​សហការ​ពី​មនុស្ស​ជុំវិញ​ខ្លួន​ជួយជ្រោមជ្រែងអ្នក ។

សន្លឹកបៀទី 3

អ្វីក៏ដោយដែលអ្នកកំពុងធ្វើគ្រប់យ៉ាង ចូរគិតឲ្យបានល្អិតល្អន់ព្រោះវាអាចនឹងបង្កបញ្ហាដល់អ្នក មិនអាចមិនយកចិត្តទុកដាក់បានទេ ត្រូវប្រើខួរក្បាលឲ្យបានមុនប្រើចិត្ត ។

សន្លឹកបៀទី 4

ការឱបក្រសោប ឬលើកទឹកចិត្តពីមនុស្សដែលអ្នកស្រលាញ់ ជាមធ្យោបាយដ៏ល្អបំផុតសម្រាប់អ្នកឥឡូវនេះ ។

សន្លឹកបៀទី 5


ប្រសិនបើការនៅម្នាក់ឯងធ្វើឱ្យអ្នកសប្បាយចិត្តសូមនៅបែបនេះសិនទៅ ព្រោះពេលខ្លះមនុស្សដែលអ្នកគិត គេប្រហែលជាមិនល្អឬមាននៅលើលោកនេះទេ ។

សន្លឹកបៀទី 6

សាកល្បងរើរបស់របរចាស់ៗដែលអ្នកទុកចោលមកមើល ក្នុងករណីនេះអ្នកអាចរកឃើញអ្វីមួយដែលក្លាយទៅជារបស់មានតម្លៃ  អាចមានលុយចូលហោប៉ៅ ។

សន្លឹកបៀទី 7

ការទុកចិត្តនរណាម្នាក់ ដែលគេមានការគិតដូចគ្នា វាអាចធ្វើឱ្យអ្នកជួបមិត្តភាពល្អថ្មីៗ និងជួយឲ្យជីវិតអ្នកកាន់តែប្រសើរឡើងក៏ថាបាន ។

សន្លឹកបៀទី 8

ទោះបីថ្ងៃនេះអ្នកគិតថា អ្នកធំដឹងក្តីក្លាយជាមនុស្សពេញវ័យក៏ដោយ ប៉ុន្តែនៅក្នុងក្រសែភ្នែកអ្នកដទៃអ្នកនៅតែជាក្មេងតូច ដែលត្រូវយកចិត្តទុកដាក់ និងតែងតែត្រូវការជំនួយ ។

សន្លឹកបៀទី 9

ត្រូវចេះស្កប់ស្កល់នូវអ្វីដែលខ្លួនមាននាពេលនេះ ដោយសារតែរឿងថ្មីៗដែលកើតឡើង ពេលខ្លះវាប្រហែលជាមិនល្អបំផុតសម្រាប់អ្នករហូតទេ ៕

ប្រភព៖ Knongsrok