ទំនាក់ទំនងស្នេហ៍កំពុងធ្លាក់ក្នុងស្ថានភាពយ៉ាប់យ៉ឺនមែនទេ? តោះសាកល្បងបើកបៀមើលពីការគិតមនុស្សម្នាក់នោះរបស់អ្នក

សួស្តីប្រិយមិត្តគេហទំព័រ Knongsrok ជឿថាមិត្តអ្នកអានមួយចំនួនកំពុងមានអារម្មណ៍ច្របូកច្របល់ជាមួយទំនាក់ទំនងខ្លួនឯង មិនដឹងគួរគិតយ៉ាងណាចំពោះគេម្នាក់នោះ? តើ​អ្នកពិត​ជា​ស្រឡាញ់​គេ ឬ​គ្រាន់ឯកា​? ឬដោយសារតែការអត់ធ្មត់? តោះសាកល្បងជ្រើសរើសសន្លឹកបៀមួយដែលអ្នកចូលចិត្ត ។

Picsart_22 01 10_22 46 06 711

របៀបលេង

1). ត្រូវមានសមាធិធ្វើចិត្តឲ្យស្ងប់គិតពីមនុស្សម្នាក់ ដែលអ្នកចង់ដឹង ។

2). រើសសន្លឹកបៀមួយដែលទាក់អារម្មណ៍របស់អ្នក ។

3). រំកិលទៅអានចម្លើយដែលអ្នកបានរើស ។

សន្លឹកបៀទី 1

នៅ​ពេល​នេះ​គេផ្តោត​លើ​ការងារ ឬសិក្សា​ច្រើន​ ក្នុង​មួយ​ថ្ងៃ​រូបគេប្រហែល​ជា​មិន​មានពេលគិត​ពី​នរណា​រួម​ទាំង​អ្នកផងដែរ ឱកាស​ត្រលប់​មក​វិញ​មាន​តិច​ណាស់​ អ្នក​ខ្លះ​ក្នុង​អំឡុង​ពេល​នេះ​ដែល​គិត​ចង់​ទាក់ទង​ទៅគេ​មុន​ អាចមានឱកាសដែលគេអានហើយមិនតប ឬអាចមិនឆ្លើយតបទាល់តែសោះ អ្វីដែលអាចធ្វើបានគឺបណ្តោយគេសិនទៅ តែបាត់យើងយូរគេអាចនឹងដឹងខ្លួន ហើយត្រលប់មកវិញក៏ថាបាន ។


សន្លឹកបៀទី 2

ព្រោះ​គេដឹង​ថា​បើ​ត្រឡប់​មក​រកអ្នកវិញ​ យ៉ាងណាក៏នៅតែជាសេចក្ដីស្នេហា ព្រោះ​អ្នក​បង្ហាញអារម្មណ៍​ស្រឡាញ់ចំពោះគេតាំងពីជួបដំបូងមកម្លេះ តែគេមិនទាន់ត្រៀមខ្លួននៅឡើយទេ ។ តាមពិតទៅគេដឹងថាអ្នកគឺជាឱកាសដ៏ល្អសម្រាប់គេ យ៉ាងហោចណាស់គ្រាន់អាចនិយាយនិងរាប់អានគ្នា ប៉ុន្តែ​រូបគេនៅ​មិន​ចង់​អភិវឌ្ឍ​ទំនាក់ទំនងជាមួយ​អ្នក​ណា​ឡើយ ទន្ទឹមនឹងនោះក៏មាន​មនុស្ស​ជា​ច្រើន​ចូល​ទៅ​ជិត​គេដែរ ប៉ុន្តែនោះមិនមានន័យថាគេត្រូវជ្រើសរើសទាំងអស់ទេ សរុបសេចក្តីមកអ្នកអាចនិយាយគ្នាបានតែកុំដាក់ចិត្តពេក ។

សន្លឹកបៀទី 3

គេនៅតែបារម្ភពីអ្នកខ្លាំង និងកំពុងរង់ចាំពេលវេលាស័ក្តិសមក្នុងការទាក់ទងមក រូបគេចង់ត្រលប់មកវិញណាស់ ឧបសគ្គគឺជាការសម្រេចចិត្តយឺតពេក ក្នុងចិត្តរបស់គេខ្វល់ខ្វាយច្រើន គេមានអារម្មណ៍មិនល្អចំពោះការសម្រេចចិត្តដែលកើតចេញភាពឆេវឆាវខ្វះការពិចារណា វាគឺជាហេតុផលធ្វើឲ្យអ្នកមិននិយាយជាមួយ ហើយជ្រើសរើសនៅស្ងៀម ហើយបន្តដើរទៅមុខយ៉ាងមានសេរីភាព ។ សរុបសេចក្ដីមក គេចង់ត្រលប់មកវិញហើយវាអាស្រ័យលើអ្នក តើអ្នកនៅចង់បន្តជាមួយគ៏ឬអត់?

សន្លឹកបៀទី 4

ទំនាក់ទំនងនេះដូចយ៉ាប់យ៉ឺនបន្តិចហើយ ព្រោះមនុស្ស​ពីរ​នាក់​មិន​និយាយ​គ្នា តែរំពឹងថាភាគីម្ខាងទៀតនឹងទាក់ទងមកមុន។ ហើយហេតុដែលគេមិនទាក់ទង់មក ព្រោះគេមិនចង់មានបញ្ហា​ដដែលៗ​ តែអ្នកដឹងទេថាគេនឹកអ្នកគ្រប់ពេល ប្រហែលជាគេគិតថាទំនាក់ទំនងនេះមិនអាចទៅមុខបានយូរទេ តែបើសួរថាស្តាយទេគេច្បាស់ជាស្តាយហើយ ។ នៅក្នុងពេលនេះវាមិនអាចកំណត់ឲ្យច្បាស់បានទេថា តើទំនាក់ទំនងអ្នកទាំងពីរនឹងត្រឡប់មកដូចដើមវិញឬអត់? តែបើអ្នកទាំង ២ បើកចិត្តឲ្យទូលាយជាងនេះ ទំនាក់ទំនងរបស់អ្នកនៅតែមានឱកាស ៕

ប្រភព៖ Knongsrok