នារីៗត្រូវដឹង! បុរសដែលផ្ដល់ស្នេហាពិត នឹងមិនបណ្ដោយឲ្យគ្រួសារឬសង្គមខាងក្រៅធ្វើទង្វើមិនគប្បីទាំង ៤ នេះលើអ្នកទេ

ប្រសិនបើអ្នកជាស្វាមីម្នាក់ដែលមានភាពជឿជាក់និងស្រលាញ់ភរិយាដោយចិត្តស្មោះមែននោះ នៅពេលដែលមាននរណាម្នាក់ចៃដន្យ ឬមានចេតនាអាក្រក់បង្កាច់បង្ខូចប្រពន្ធនៅចំពោះមុខ ប្រាកដណាស់អ្នកនឹងមិនអើពើ ហើយក៏មិនគិតខុសលើប្រពន្ធឡើយ។

មិនមានការវាយប្រហារ

ក្នុងនាមជាស្វាមីប្រសិនបើជ្រុល​វាយ​ប្រពន្ធ​ខ្លួន​ពិតជា​មនុស្ស​កំសាកណាស់ ហើយបើទុក​ឲ្យ​អ្នក​ដទៃ​វាយ​ប្រពន្ធដោយប្រការណាមួយ​រឹត​តែ​កំសាកខ្លាំងទៀត។ ដូច្នោះស្រ្តីគួរតែសង្កេតមើល បើបុរសជាស្វាមីពិតជាស្រឡាញ់ និងគោរពអ្នកមែននោះ គាត់ប្រាកដជាមិនអនុញ្ញាតឱ្យអ្នកដទៃមកប៉ះពាល់អ្នកឡើយ។ សូម្បីតែពេលមានជម្លោះក្នុងគ្រួសារ ហើយឪពុកម្តាយស្រែកខ្លាំងៗចង់ប្រើហឹង្សាលើប្រពន្ធ ប្តីច្បាស់ជាក្រោកឈរការពារប្រពន្ធមិនខាន។

ឬ​ខណៈពេល​ប្រពន្ធ​មាន​ភាព​អយុត្តិធម៌​នៅ​ខាង​ក្រៅ ប្តី​ច្បាស់​ជា​មិន​ទុក​ឲ្យ​ប្រពន្ធ​ត្រូវ​គេ​ជេរ​ប្រមាថ​មើល​ងាយ​ឡើយ ព្រោះ​សម្រាប់​បុរស ពេលឃើញប្រពន្ធ​​ត្រូវ​គេ​សម្លុត​នៅចំពោះមុខគឺ​ឈឺចាប់​ជាង​ការ​ធ្វើ​បាប​ខ្លួន​ឯង។

មិនមានការជេរប្រមាថ

ការ​ត្រូវ​គេ​ជេរ​ប្រមាថ​ពិតជាំ​ឈឺចាប់​ជាងត្រូវគេវាយដំទៅទៀត ដូច្នេះ​ក្នុង​នាម​ជា​ប្តី​ដែល​ស្រឡាញ់​ប្រពន្ធ​ច្បាស់​ជា​មិន​បណ្តោយ​ឱ្យ​ប្រពន្ធ​រង​របួស​បែប​នេះ​ឡើយ។ ជាពិសេសពេល​ប្រពន្ធ​ត្រូវរងសម្ពាធណាមួយ ប្តី​ប្រាកដជា​ក្រោកឈរ​ការពារ និង​ទប់ស្កាត់​ទង្វើ​ដ៏អាក្រក់នេះជាក់ជាមិនខាន​។


មិនមានការបង្ខូចកេរ្តិ៍ឈ្មោះ

ប្តីដែលជឿជាក់ ស្រលាញ់ប្រពន្ធ ពេលមាននរណាម្នាក់មកបង្កាច់បង្ខូចប្រពន្ធដោយចេតនាចំពោះមុខ គាត់នឹងមិនអើពើ ក៏មិនគិតខុសលើប្រពន្ធឡើយ ហើយនឹងក្រោកឈរការពារ ប្រកាសយ៉ាងក្លាហាននូវទស្សនៈផ្ទាល់ខ្លួនថា ប្រពន្ធគឺជាមនុស្សដែលខ្លួនស្រលាញ់បំផុត និងទុកចិត្តបំផុត។ ចំណែក​បុរស​ប្រភេទ​ដែល​ស្តាប់​ការ​កុហក​អ្នក​ដទៃ​អំពី​ប្រពន្ធ​ហើយ​បន្ទោស​ប្រពន្ធ​នោះ​គឺ​ពិបាក​ក្នុង​ការ​មាន​អាពាហ៍ពិពាហ៍​មាន​ស្ថិរភាពណាស់។

មើលងាយ

ក្នុងនាមជាបុរសដែលស្រលាញ់ប្រពន្ធ គាត់តែងតែចង់ឱ្យប្រពន្ធក្លាយជាមនុស្សដែលមានទំនុកចិត្តហើយក្នុងពេលតែមួយនឹងមិនអនុញ្ញាតឱ្យនរណាម្នាក់មើលងាយប្រពន្ធរបស់គាត់ឡើយ សូម្បីពីគ្រួសាររបស់ស្វាមី មិត្តភ័ក្តិ និងសហការីរបស់អ្នកទាំងពីរ។ ស្វាមីនៅតែបង្ហាញអាកប្បកិរិយាយ៉ាងច្បាស់ថា ប្រពន្ធមានសារៈសំខាន់ខ្លាំងណាស់ គ្មាននរណាម្នាក់អាចមើលងាយប្រពន្ធរបស់គាត់បានឡើយ៕

ប្រភព បរទេស