តេស្តចិត្តសាស្ត្រ៖ រើសកន្លាស់ត្បូងមួយដែលទាក់ភ្នែកបំផុត ដើម្បីដឹងថាអ្នកមានចំណុចពិសេសត្រង់ណា?

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលការគិត និងបុគ្គលិកលក្ខណះពិតខ្លួនឯង តាមរយៈការជ្រើសរើសត្រីក្រឹមមួយក្បាលដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយពិតរបស់អ្នកនៅខាងក្រោម ។

កន្លាស់ត្បូងទី 1

K581 1

អ្នកគឺជាមនុស្សត្រង់និងស្ងប់ស្ងាត់ ដូច្នេះមនុស្សដែលមិនស្គាល់អាចគិតថាអ្នកឬក ក្រអឺតក្រទម ហើយគ្មាននរណាម្នាក់ហ៊ានចូលក្បែរមកនិយាយជាមួយអ្នកទេ ប៉ុន្តែប្រសិនបើបានស្គាល់អ្នកច្បាស់ ពួកគេប្រាកដជាចូលចិត្តភាពស្មោះត្រង់របស់អ្នក ។

តាមពិតអ្នកជាមនុស្សល្អ ស្មោះត្រង់ ខុសថាខុសត្រូវថាត្រូវ ម្ល៉ោះហើយពួកដែលស៊ីជោរមិនសូវចូលចិត្តអ្នកប៉ុន្មានទេ តែបើមិត្តភ័ក្តជិតស្និទ្ធនឹងដឹងថាអ្នកអាក្រក់តែមាត់ទេ តែទឹកចិត្ត​ស្មោះសរគ្មានល្បិចកលឡើយ ។

កន្លាស់ត្បូងទី 2

K581 2

អ្នកគឺជាមនុស្សពូកែនិយាយ ពូកែបញ្ចុះបញ្ចូលពូកែរាប់ញាតិ មិនថាមនុស្សមានអាជីពអ្វីឬនៅវ័យណាទេ ឲ្យតែបាននិយាយជាមួយអ្នកតែមួយភ្លែតនឹងមានអារម្មណ៍ស្និតស្នាលភ្លាម ។

លើសពីនេះអ្នកជាមនុស្សមានអធ្យាស្រ័យល្អ ចេះជួយទុក្ខធុរៈមិត្ដភ័ក្ត និងមនុស្សជុំវិញខ្លួន ទើបមិនចម្លែកទេដែលអ្នកជាមនុស្សមានញាតិមិត្តច្រើន ។

កន្លាស់ត្បូងទី 3

K581 3

អ្នកគឺជាមនុស្សស្រណុក មិនសូវជាចង់ធ្វើអ្វីដែលហត់នឿយលើសកំលាំងទេ ភាគច្រើនអ្នកចូលចិត្តប្រើគំនិតជាជាងប្រើកំលាំងរាងកាយ ។


ភាគច្រើនអ្នកជាមនុស្សប្រើអារម្មណ៍ រាល់អ្វីដែលអ្នកមិនចង់ហើយ ទោះធ្លាក់ពីលើមេឃមកក៏អ្នកមិនចាប់អារម្មណ៍ដែរ តែបើអ្នកចង់វិញទោះនៅដល់ជើងមេឃក៏អ្នកពុះពារទៅឲ្យដល់ដែរ ។ ចំពោះរឿងស្នេហាក៏ដូចគ្នាបើស្រឡាញ់គឺស្រឡាញ់ខ្លាំង តែបើភាគីម្ខាងទៀតហ៊ានតែក្បត់ចិត្តសូម្បីដានជើងក៏ឈូសគ្មានសល់ដែរ ។

កន្លាស់ត្បូងទី 4

K581 4

ប្រសិនបើអ្នកជ្រើសរើសកន្លាស់មួយនេះ មានន័យថា​អ្នក​ជា​មនុស្ស​រ៉ូ​មែន​ទិច កក់ក្តៅ អ្នក​អាច​សប្បាយចិត្ត​ជាមួយនឹងរឿងតូចតាច។ ជាមួយនឹងទម្លាប់នេះវាអាចនឹងធ្វើឱ្យអ្នកងាយជួបមនុស្សខ្សែលើ ទោះបីជានៅទីបញ្ចប់អ្នកអាចគ្រប់គ្រងបាន តែក៏នៅមានធ្លោយចាញ់កលគេដែរ ម្ល៉ោះហើយអ្នកត្រូវជ្រើសរើសជឿជាក់លើអ្នកដទៃតាមរបៀបត្រឹមត្រូវ ហើយត្រូវរៀនការពារខ្លួនឯង ។ ចំពោះរឿងស្នេហាក៏ដូចគ្នា បើ​ជួប​មនុស្ស​ដែល​ខ្លួន​ពេញ​ចិត្តកុំ​ឈ្លក់​វង្វេង​ពេក  អ្នកត្រូវតែប្រយ័ត្នត្រង់ចំណុចនេះ​ដែរ ។

កន្លាស់ត្បូងទី 5

K581 5

អ្នក​គឺ​ជា​មនុស្សពូកែបត់បែន មិនថាចូលទៅក្នុងសង្គមថ្មី ឬបរិយាកាសបែបណា អ្នកនៅតែអាចសម្របខ្លួនបានយ៉ាងឆាប់រហ័ស។

លើសពីនេះអ្នក​ជា​មនុស្ស​ឆ្លាត ស្មោះត្រង់ មាន​ទំនុកចិត្ត​លើ​ខ្លួនឯង​ខ្ពស់ មានភាពទាក់ទាញបែបធម្មជាតិ ។

តែអ្នកក៏ជាមនុស្សចូលចិត្តផ្សងព្រេងស្វែងរកបទពិសោធន៍ថ្មីៗ ហើយចូលចិត្តរៀនពីបទពិសោធន៍ផ្ទាល់ខ្លួនជាជាងអានសៀវភៅ ឬរឿងនិទាន ។

ថែមជាមនុស្សស្រលាញ់សេរីភាព មិនចូលចិត្តឲ្យអ្នកណាបញ្ជា ចង់ធ្វើអ្វីដោយខ្លួនឯង បើចង់ឈប់គឺឈប់តែម្តងមិនខ្ចីប្រាប់នរណា ៕

ប្រភព៖ Knongsrok