មនុស្សប្រុស​ដែលមានចរិតទាំង ៥ នេះ គ្មានអនាគតទេ

វាជារឿងធម្មតាទេ មនុស្សយើងគ្រប់រូប គឺសុទ្ធតែមានចំណុចខ្វះខាតរៀងៗខ្លួន ប៉ុន្តែបុគ្គលដែលមានចរិតលក្ខណៈទាំង ៥ ខាងក្រោមនេះពិតជាមនុស្សអសមត្ថភាពខ្លាំងណាស់ មិនអាចនឹងបង្កើតសមិទ្ធកម្មដ៏អស្ចារ្យក្នុងជីវិតបានឡើយ ដូច្នេះហើយ ស្រីៗ គួរតែសម្លឹងមើលឱ្យបានជាក់ច្បាស់ ចៀសវាងយកប្ដី ប៉ះចំមនុស្សប្រុសប្រភេទនេះ ប្រយ័ត្ននាំទុក្ខដាក់ខ្លួន វេទនាមួយជីវិត។

១. ខ្លួនល្ងង់ តែរឹងមានះ ថែមទាំងចង់ត្រួតត្រាគេទៀត

នេះ​ជា​ប្រភេទ​មនុស្ស​ដែល​តែងតែ​មាន​ទម្លាប់​បដិសេធ​ មតិយោបល់​អ្នក​ដទៃ។ លើសពីនេះ មនុស្សប្រភេទនេះ​តែង​តែ​ចូល​ចិត្ត​ចេញ​បញ្ជា ចង់តែត្រួតត្រាលើមនុស្សក្បែរខ្លួន ជាពិសេសគឺ ដៃគូ។ មនុស្ស​ប្រភេទ​នេះ​ ជាមនុស្សល្ងង់ មិន​ជឿ​ជាក់លើ​ខ្លួន​ឯង​ប៉ុន្មានទេ ហេតុ​នេះ​ហើយ​បាន​ជា​គេ​តែង​តែ​ព្យាយាម​បិទបាំង​ចំណុច​ខ្សោយ​ និងភាពឆោតល្ងង់របស់ខ្លួន ដោយការធ្វើខ្លាំង ដើម្បីឱ្យអ្នកដទៃមើលមក គិតថាគេនេះអស្ចារ្យណាស់។

Image_2022 01 07_224055

២. រស់នៅពឹងផ្អែកលើអ្នកដទៃ

ភាពក្លាហានរបស់បុរស មិនត្រូវបានបង្ហាញនៅក្នុងជីវិតដ៏ងាយស្រួលនោះទេ ជាពិសេសគឺ នៅក្នុងវ័យពេញវ័យ។ នោះ​ហើយ​ជា​ពេល​ដែល​គាត់​ត្រូវ​ប្រឈម​មុខ​នឹង​ការ​លំបាក និង​ឧបសគ្គ។ បុរស​ទន់ខ្សោយ​ ជាធម្មតា​មិន​ចូលចិត្ត​ធ្វើការ​លំបាក​ទេ ផ្ទុយទៅវិញ​ ពួកគេនឹង​រក​វិធី​លើក​ទឹកចិត្ត និង​បដិសេធ​ការទទួលខុសត្រូវ​ ហើយពឹងផ្អែកទៅលើមនុស្សក្បែរខ្លួន ជាពិសេសគឺ ផ្ដេកផ្ដួលលើទ្រព្យ និងការចិញ្ចឹមរបស់ឪពុកម្ដាយ។

៣. ការប្រែប្រួល​អារម្មណ៍


បុរសអសមត្ថភាព មានបុគ្គលិកលក្ខណៈ narcissistic ប្រកែប្រកាន់ច្រើនចំពោះសកម្មភាព និងពាក្យសម្ដីរបស់អ្នកដទៃ។ នោះហើយជាមូលហេតុដែលគាត់តែងតែមានអារម្មណ៍មិនល្អ។ បុរស​ប្រភេទ​នេះ​មាន​ការ​លំបាក​ក្នុង​ការ​បង្កើត​ស្នាដៃ​ក្នុង​ការងារខ្លាងណាស់ ព្រោះអារម្មណ៍របស់គេមិនឋិតថេរ ចេះតែរេរា មិនប្រាកដប្រជា ដែលគេហៅថា រារែក។

Image_2022 01 07_224059

៤. ឆ្លាតជ្រុលខ្លាំងពេក

មនុស្សឆ្លាតត្រូវបានគេមើលឃើញថា ជាមនុស្សដែលមានចំណេះដឹង។ ប៉ុន្តែ​គំនិត​នៃ​ភាព​វៃឆ្លាត ​គឺ​ខុសគ្នា។ មនុស្សប្រុសខ្លះមានចរិតឆ្លាតជ្រុល ​តែងតែ​ព្យាយាម​ទាញ​យក​ផលប្រយោជន៍​ពីអ្នកដទៃ ដោយការប្រើល្បិចកិច្ចកល់ ​ដើម្បី​តែការចង់ឈ្នះ​ ទោះបី​ត្រូវ​គាបសង្កត់​អ្នក​ដទៃ​ក៏ដោយ។ មនុស្សប្រភេទនេះ គេហៅថា ជាមនុស្សអាត្មានិយម គិតតែប្រយោជន៍ខ្លួន ហ៊ានសូម្បីតែបំផ្លាញមនុស្សជុំវិញខ្លួន។

៥. មានទម្លាប់ត្អូញត្អែរខ្លាំង

Mantra របស់បុរសអសមត្ថភាព គឺការយំសោក ត្អូញត្អែរ រអ៊ូរទាំពីរឿងតូច បង្កឱ្យទៅជារឿងធំ។ ព្រោះ​គាត់​គិត​ថា មនុស្ស​គ្រប់​រូប និង​អ្វីៗ​ដែល​នៅ​ជុំវិញ​ខ្លួន​ធ្វើ​ឱ្យ​គាត់​លំបាក។ បុរស​ប្រភេទ​នេះ​ តែងតែ​ចូលចិត្ត​ស្តីបន្ទោស និងទម្លាក់កំហុសទៅលើអ្ន្ដកដទៃ។ បុរសជោគជ័យតែងតែមានឆន្ទៈ និងគំនិតផ្តួចផ្តើមខ្លាំងនៅក្នុងជីវិត។ ហើយ​ពេល​ដែល​អ្នក​ចេះ​តែ​រងទុក្ខ បើ​អ្នក​គ្មាន​ឆន្ទៈ អ្នក​ក៏​មិន​អាច​ធ្វើ​រឿង​អស្ចារ្យ​បាន​ដែរ។ មនុស្ស​ស្រី​ដែល​មិន​ចង់​រង​ទុក្ខ គួរ​នៅ​ឱ្យឆ្ងាយ​ពី​មនុស្ស​ប្រភេទ​នេះ៕

អត្ថបទ ៖ Knongsrok / Knongsrok