[រឿងខ្លីនៃទំនាក់ទំនង] មេរៀនស្នេហា ដែលគ្រប់គ្នាគួរតែដឹង ដាច់ខាត កុំទៅពាក់ព័ន្ធអ្នកដែលមានគូរួចហើយ

[រឿងខ្លីនៃទំនាក់ទំនង]

នៅក្នុងឆ្នាំ ១៩៩៩ Mr. Pitt បានលង់ស្រឡាញ់មនុស្សស្រីម្នាក់មានឈ្មោះថា Jennifer ក្រោយមក ពួកគេក៏បានចាប់ផ្ដើមទំនាក់ទំនងជាមួយគ្នា ហើយក៏បានក្លាយជា គូស្នេហ៍គំរូ និងល្អបំផុត នៅក្នុងវិសយ ហូលីវូដ។ អ្នកទាំងពីរក៏បានភ្ជាប់ពាក្យ និងរៀបការក្លាយជាប្ដីប្រពន្ធនឹងគ្នា។

រហូតដល់ឆ្នាំ​ ២០០៤ Brad Pitt បានថតរឿងមួយដែលមានចំណងជើងថា 'Mr & mrs smith' ជាមួយ Angelina Jolie ។ នៅក្នុងខណៈពេលនោះដែរ អ្នកទាំងពីរក៏បានចាប់ផ្ដើមមានទំនាក់ទំនងជាមួយគ្នា ទាំងដែល Brad Pitt មិនទាន់ដាច់ស្រេចជាមួយនឹង Jennifer នោះឡើយ។ បន្ទាប់ពីមានបញ្ហានេះហើយ Jennifer និង Brad Pitt ក៏បានចែកផ្លូវគ្នា។ ក្រោយមក គាត់ក៏បានមករួមរស់ជាមួយនឹង Angelina Jolie ជាផ្លូវការ។

Image_2022 01 02_201010

អ្នកទាំងពីរក៏បានរៀបការ សាងគ្រួសារ រួមរស់ជាមួយគ្នា ហើយក៏បានឆ្លងកាត់នូវរឿងរ៉ាវជាច្រើនរួមគ្នាផងដែរ។ ប៉ុន្តែដានចាស់ក៏បានរើឡើងសាជាថ្មី ដោយប៉ុន្មានឆ្នាំក្រោយមក Brad Pitt ក៏បានលួចលាក់ និងក្បត់ចិត្ត Angelina Jolie ទៅទាក់ទងនឹងស្រីម្នាក់ផ្សេងទៀត ដែលមានឈ្មោះថា Marion Cotillard រហូតដល់ផ្ដាច់ទំនាក់ទំនងជាមួយនឹង Angelina Jolie តែមិនយូរប៉ុន្មាន Brad Pitt និងអ្នកថ្មី ក៏បែកបាក់គ្នាទៀត។


រឿងនេះធ្វើឱ្យខ្ញុំយល់ច្បាស់ ហើយក៏ជឿថា អ្វីៗកើតឡើងជុំវិញខ្លួនយើង ៖

Image_2022 01 02_200953

- អ្នកមិនគួរសាងសុភមង្គលរបស់អ្នក លើភាពសោកសៅរបស់នរណាម្នាក់ឡើយ។

ព្រោះ​ថ្ងៃ​ណាមួយ​ នឹងមានមនុស្សម្នាក់ផ្សេងទៀត ​នឹង​ចូលមកយក​សុភមង្គល​នេះ​ចេញពីអ្នកវិញម្ដង។ ព្រោះការពិតទៅ វាមិនមែនជារបស់អ្នកតាំងពីដើមមកម្ល៉េះ។

- អ្នកមិនគួរជឿលើនរណាម្នាក់ ដែលនិយាយរឿងស្នេហាជាមួយអ្នក ប្រាប់ថា គេស្រឡាញ់អ្នក នៅពេលពួកគេនៅជាមួយនឹងនរណាម្នាក់ផ្សេងនោះឡើយ។ ព្រោះមនុស្សដែលស្រឡាញ់យើងពិត គេច្បាស់ជាមិនមានការពាក់ព័ន្ធនឹងអ្នកណាទេ។ ហើយមនុស្សដែលល្អ ស្មោះត្រង់ពិតមែន គេក៏មិនក្បត់ចិត្តដៃគូគេ ហើយមកស្ម័គ្រស្មោះនឹងយើងនោះដែរ៕

ប្រែសម្រួល ៖ ក្នុងចិត្ត