​ប្រការ ៤ ​​ភរិយា​ល្ងង់​តែង​និយាយ​ចេញមក ធ្វើ​ឲ្យ​ប្ដី​មានអារម្មណ៍ធុញ​ ឈានដល់បែកបាក់គ្នា!

ក្នុងនាមជាប្រពន្ធម្នាក់បន្ទាប់ពីធ្វើការងាររកប្រាក់​នៅខាងក្រៅក៏ត្រូវប្រតិត្តិបត្តិតួនាទីជាភរិយាល្អ ដែលចេះមើលថែគ្រួសារទាំងមូល មើលថែកូនៗ និងស្វាមីឲ្យបានល្អផងដែរ។ ដូច្នោះ ប្រពន្ធដែលមាន​ប្រាជ្ញា​គួរ​ចាំ​ថា ទង្វើអាក្រក់មួយចំនួនខាងក្រោម ដែលធ្វើដាក់ស្វាមីនឹងអាចធ្វើឲ្យជីវិតអាពាហ៍ពិពាហ៍បែកបាក់នៅថ្ងៃណាមួយមិនខានឡើយ។

កុហកប្តី

ភាពស្មោះត្រង់តែងតែត្រូវបានគេកោតសរសើរក្នុងទំនាក់ទំនង ជាពិសេសអាពាហ៍ពិពាហ៍។ ភាគច្រើនគ្រប់ស្ត្រីទាំងអស់​តែងតែ​សុំ​ប្តី​ឱ្យមានភាព​ស្មោះត្រង់​ជាមួយ​នាងជារៀងរហូត។ ដូច្នេះ​ក្នុងនាមជាប្រពន្ធមួយរូប ​មិនគួរ​បង្ហញភាពឆោតល្ងង់​កុហក​ប្តី​ឡើយ។

មើលងាយប្តី

ទង្វើនេះ​ត្រូវបានគេ​​ហាមឃាត់​ខ្លាំង​ក្នុងជីវិតប្តីប្រពន្ធ។ ម្យ៉ាងវិញទៀត ក្នុងនាមជាភរិយាល្អម្នាក់ បើ​ទោះជា​ប្តី​មិន​បានឲ្យ​លុយ​ច្រើន​ដូច​ប្តី​ដទៃ​ក៏​មិនគួរនិយាយ​រិះគន់​គាត់​ដែរ។ អ្នកគួរតែលើកសរសើរ អំពីការ​ខិត​ខំ​ប្រឹង​ប្រែង​ធ្វើការ នឹងស៊ូ​លះបង់​ដើម្បី​គ្រួសារ​ទាំងមូល សូមកុំ​ប្រៀបធៀប​និង​និយាយ​ពាក្យ​មើលងាយ​រហូតធ្វើ​ឲ្យ​គាត់​មានអារម្មណ៍ឈឺ​ចាប់។ ជាពិសេស នៅពេលដែលប្តីមិនត្រូវបានគោរព មិនត្រូវបានទទួលស្គាល់ថា ជាអ្នករកស៊ីចិញ្ចឹមក្នុងគ្រួសារ  មិន​យូរ​មិន​ឆាប់នឹងបែកគ្នាជាក់ជាមិនខាន។


ស្អប់ខ្ពើមគ្រួសារប្តី

គ្រួសារ​គឺ​ជា​ផ្នែក​មួយ​នៃ​សាច់ឈាម​របស់​ស្វាមី ជា​កន្លែង​ដែល​កើតនិងធំធាត់ជាមួយគ្នា។ ដូច្នេះ​ប្រពន្ធត្រូវតែចេះ​ស្រឡាញ់​គ្រួសារខាង​ប្តី​ជានិច្ច។ ការបង្ហាញការមិនគោរព ការមើលងាយ ឬស្អប់ខ្ពើមគ្រួសាររបស់ប្តី នឹងធ្វើឱ្យខ្លួនកាន់តែឃ្លាតឆ្ងាយពីដៃគូ ដូចនេះហើយអាពាហ៍ពិពាហ៍នឹងមានការឈ្លោះប្រកែកគ្នាច្រើន មិនមានស្ថិតស្ថេរឡើយ។

និយាយអាក្រក់ពីប្តី

ប្រពន្ធ​ដែល​មាន​ប្រាជ្ញា​គួរ​ចាំ​ថា ទាំង​នេះ​ជា​ការ​ហាមប្រាម​ដ៏​អស្ចារ្យ​ក្នុង​អាពាហ៍ពិពាហ៍។ ការ​និយាយ​អាក្រក់​ពី​ប្តី​មិន​ធ្វើ​ឱ្យ​ទំនាក់ទំនង​ប្តី​ប្រពន្ធ​ល្អ​ប្រសើរ​ទេ តែ​ធ្វើ​ឱ្យ​រឿង​កាន់តែ​ធ្ងន់ធ្ងរ ។ ការ​និយាយ​អាក្រក់​ពី​ប្តី​ប្រាប់អ្នក​ដទៃ នាំឲ្យជីវិត​អាពាហ៍​ពិពាហ៍​ធ្លាក់​ចុះ។ ជំនួសឱ្យការជេរប្រមាថប្តី ស្ត្រីឆ្លាតត្រូវតែរំលឹកគាត់ឱ្យបានល្អ នៅពេលគាត់ធ្វើខុស ហើយលើកទឹកចិត្តគាត់ឱ្យកែលម្អខ្លួនឯង។

ប្រភព៖ បរទេស