សូមចងចាំ! នេះជាហេតុផល ៥ យ៉ាង ដែលនាំអ្នករៀបការជាមួយមនុស្សខុស ហើយស្តាយក្រោយអស់មួយជីវិត

នាពេលបច្ចុប្បន្ននេះ អត្រានៃការលែងលះហាក់មានសន្ទស្សន៍ខ្ពស់ណាស់ នេះក៏ដោយសារតែមនុស្សជាច្រើនមានកំហុសធ្ងន់ធ្ងរនៅពេលជ្រើសរើសដៃគូជីវិត។ សូមមើលចំណុចទាំង ៤ ខាង​ក្រោម​នេះ​ពិតជាសំខាន់ណាស់ ព្រោះជាជំហ៊ាន​ដែល​ធ្វើ​ឱ្យ​អ្នក​រៀបការ​ជាមួយ​មនុស្ស​ខុស៖

អ្នកមិនអើពើនឹងសញ្ញាព្រមាន

មិន​ត្រឹម​តែ​អ្នក​ប៉ុណ្ណោះ​ទេ ​មនុស្ស​ជា​ច្រើនទៀតក៏​បាន​ក្លាយ​ជា​មនុស្ស​ខ្វាក់​ភ្នែក​ក្នុង​សេចក្ដី​ស្រឡាញ់ដែរព្រោះពេល​ស្រលាញ់​គេ​ភ្លេច​អ្វីៗ​នៅ​ជុំវិញ​ខ្លួន ស្រលាញ់​ដោយ​ចិត្ត​រំជួល​ចិត្ត ហើយ​ប្រាថ្នា​ចង់​ឲ្យគេ​ស្រលាញ់។ ដូច្នេះ អ្នកអាចមិនអើពើនឹងដំបូន្មាន ក៏ដូចជាសញ្ញាមិនធម្មតាដែលលេចឡើងក្នុងទំនាក់ទំនងរបស់អ្នកជាក់ជាមិនខាន។

ទោះបីជាអ្នកដឹងថា អ្នកគួរតែសម្រេចចិត្ត និងជ្រើសរើសដ៏ឈ្លាសវៃជាងនេះក៏ដោយ ក៏អ្នកនៅតែ “ព្យាយាមទ្រាំ” ដោយគិតថា អ្នកនឹងអាចផ្លាស់ប្តូរគូស្នេហ៍របស់អ្នកបាន។ ជាការពិត នេះកម្រនឹងនាំមកនូវលទ្ធផលរំពឹងទុកណាស់ មិនត្រឹមតែប៉ុណ្ណឹងទេ នៅមានស្រីៗខ្លះត្រៀមចិត្តទទួលយកប្រុសស្នេហ៍ ដែលអ្នកដទៃក៏បានព្រមានជានិច្ចថា «វាសាហាវណាស់!»។ ដូច្នោះ ប្រសិនបើអ្នកជាមនុស្សម្នាក់ក្នុងចំណោមមនុស្សទាំងនោះដែលតែងតែព្រងើយកន្តើយនឹងសញ្ញាព្រមានទាំងអស់ខាងលើ ចូរកុំសោកស្តាយខ្លួនឯងថា ហេតុអ្វីបានជាអ្នកស្រលាញ់មនុស្សខុសជារៀងរហូត។

កំណត់ស្តង់ដារច្រើនពេក

ពួកគេតែងនិយាយថា យើងគួរតែទទួលយកសេចក្តីស្រឡាញ់ដែលយើងគិតថាយើងសមនឹងទទួលបាន នោះមាន​ន័យ​ថា "​កុំ​សង្ឃឹម​លើ​ស្នេហា​ខ្ពស់​ហួស​ពី​កម្លាំង​របស់​អ្នក នៅពេលដែលអ្នកកំណត់ស្តង់ដារច្រើនពេក ដៃគូរបស់អ្នកអាចងាយស្រួលក្នុងការធ្វើតាមស្តង់ដារ ហើយជ្រើសរើសមនុស្សខុស។ ជាការប្រសើរណាស់ វានៅតែចាំបាច់ក្នុងការគូសបញ្ជាក់ស្តង់ដារ ដើម្បីស្វែងរកពាក់កណ្តាលដែលសមរម្យបំផុតសម្រាប់អ្នក ហើយអ្នកគួរតែដឹងថា ស្តង់ដារមួយណាដែលត្រូវកំណត់អាទិភាព ស្តង់ដារមួយណាត្រូវបន្ថយ និងក្នុងពេលតែមួយដើម្បីធ្វើឲ្យមានតុល្យភាពរវាងស្តង់ដារទាំងនោះ។


រៀប​ការ​មនុស្ស​ខុស​ព្រោះ​សង្ឃឹម​ថា​​នឹង​ផ្លាស់​ប្តូរ​ក្រោយ​រៀប​ការ

បើតាមច្បាប់មួយបានចែងថា ប្រសិនបើអ្នកមិនអាចសប្បាយចិត្តជាមួយដៃគូរបស់អ្នកនៅពេលនេះទេ កុំរៀបការ ព្រោះ​បើ​ការ​រៀប​ការ​ដើម្បី​ផ្លាស់​ប្តូរ​អ្នក​ណា​ម្នាក់​បាន នោះ​វា​កាន់​តែ​អាក្រក់ណាស់។ ដូច្នេះហើយ ប្រសិនបើអ្នកអាចទ្រាំទ្រនឹងបុគ្គលិកលក្ខណៈ គំនិត ទម្លាប់ អនាម័យផ្ទាល់ខ្លួន ជំនាញទំនាក់ទំនង នៅពេលនេះបាន ទើបអាចសម្រេចចិត្តរៀបការជាមួយពួកគេចុះ។

រៀបការ​ជាមួយ​មនុស្ស​ខុស ព្រោះ​មិន​មាន​គោលដៅ និង​អាទិភាព​ដូចគ្នា​ក្នុង​ជីវិត

មនុស្ស​មាន​ទំនោរ​នៅ​ជាប់​គ្នា​សម្រាប់​បី​យ៉ាង៖ ការ​ផ្គូផ្គង​បុគ្គលិក​លក្ខណៈ ផលប្រយោជន៍​រួម និង​គោលដៅ​រួម។ ត្រូវប្រាកដថាអ្នក និងដៃគូរបស់អ្នកមានទំនាក់ទំនងគ្នានៅកម្រិតជ្រៅបំផុត (គោលដៅរួមក្នុងជីវិត)។ ក្រោយពេលរៀបការ មនុស្សពីរនាក់នឹងធំឡើងជាមួយគ្នា ឬបែកពីគ្នាទៅវិញទៅមក ហេតុដូចនេះ ដើម្បីជៀសវាងការបែកគ្នា អ្នកត្រូវតែស្វែងយល់ថា តើអ្នកកំពុងរស់នៅដើម្បីអ្វី ខណៈពេលដែលអ្នកនៅលីវ ហើយបន្ទាប់មកស្វែងរកនរណាម្នាក់ដែលចែករំលែកឧត្តមគតិរបស់អ្នក។

ប្រភព៖ បរទេស