ពេលដែលមនុស្សប្រុសដាច់ធម៌មេត្តាចំពោះរឿងទាំង៣នេះ ជាសញ្ញាប្រាប់ថា គេចង់ចាកចេញពីអ្នកហើយ

ស្នេហារបស់មួយនេះ រមែងតែងធ្វើឱ្យមនុស្សយើងឈឺក្បាល ព្រោះថាមួយនាទីមុន មនុស្សទាំងពីរនាក់គ្មានទំនាក់ទំនងនឹងគ្នាសោះ ប៉ុន្តែដោយសារតែក្រសែភ្នែក ពាក្យមួយម៉ាត់ ទង្វើខ្លះ បានធ្វើឱ្យអ្នកទាំងពីរកួចចិត្ត ស្ទើរតែមានចិត្តស្រលាញ់ភ្លាមៗក៏ថាបាន។

មានមិត្តអ្នកអានច្រើនណាស់ធ្លាប់សួរខ្ញុំនូវសំណួរមួយនេះ “តើធ្វើដូចម្តេចទើបដឹងថា មនុស្សប្រុសស្រលាញ់ខ្លួនពិតឬក្លែងក្លាយ?”

តាមពិតទៅចម្លើយរបស់សំណួរនេះនៅក្នុងចិត្តរបស់ពួកយើងស្រាប់ទៅហើយ តែពេលដែលមនុស្សម្នាក់មានបញ្ហាអ្វីមួយនោះ ភាគច្រើនដៃគូម្ខាងទៀតទទួលអារម្មណ៍មិនបានពីក្តីស្រលាញ់របស់គេទេ ខ្លួនចាប់ផ្តើមវង្វេងវង្វាន់ ហើយក៏មិនព្រមទទួលយកលទ្ធផលដ៏សោកសៅនេះដែរ។

បើមនុស្សប្រុសលែងស្រលាញ់អ្នកហើយ ត្រៀមខ្លួនចាកចេញនោះ គឺគេនឹងដាច់ធម៌មេត្តាចំពោះរឿងទាំងបីយ៉ាងនេះ។

១. សម្ដីដាច់ធម៌មេត្តា ក្លាយទៅជាកាន់តែសោះអង្គើយ

Image_2021 11 26_161033

ភាសាមានបីប្រភេទ៖

ទី១ ៖ ភាសាស្នេហា ក៏ជាភាសាផ្អែមល្អែម ប្រើនៅពេលដែលចាប់ផ្តើមស្រលាញ់គ្នា ប៉ុន្តែភាសាបែបនេះនឹងសាបរលាបម្តងបន្តិចៗ នៅពេលទំនាក់ទំនងកាន់តែយូរទៅៗ។

ទី២ ៖ ភាសាការងារ ជាទូទៅប្រធានបទនៅលើរឿងការងារចំពោះអ្នកទាំងពីរមិនសូវជាលើកយកមកជជែកគ្នាឡើយ។

ទី៣ ៖ ភាសាក្នុងការរស់នៅ បើអ្នកទាំងពីរមានចំណាប់អារម្មណ៍ដូចគ្នាកាន់តែប្រសើរថែមទៀត។

មនុស្សម្នាក់ដែលខ្វល់ពីអ្នក ស្រលាញ់អ្នកយ៉ាងខ្លាំង គេនឹងចេះទៅបង្កើតជីវិតការរស់នៅរបស់អ្នកទាំងពីរកាន់តែល្អឡើង ដូចជានាំអ្នកទៅដើរលេង កំដរអ្នកធ្វើរឿងដែលអ្នកចូលចិត្ត។ តែបើមនុស្សម្នាក់កាន់តែសោះអង្គើយដាក់អ្នក ចាប់ផ្តើមមិនមាត់មិនកររកអ្នក មិនសប្បាយចិត្តចំពោះអ្នក ដូច្នេះសូមអ្នកប្រុងប្រយ័ត្ន ស្នេហារបស់អ្នកអាចនឹងមានបញ្ហាកើតឡើងហើយ។


២. បែកគ្នាដោយដាច់ធម៌មេត្តា មិនចង់ត្រូវរ៉ូវគ្នាជាមួយអ្នកទាល់តែសោះ

មានមនុស្សប្រុសខ្លះអាចនឹងធ្លាប់ស្រលាញ់អ្នក តែក្រោយពេលដែលគេបែកគ្នាជាមួយអ្នកហើយ ដូចជាដាច់ធម៌មេត្តាណាស់ បញ្ជាក់ថាមនុស្សប្រុសម្នាក់នេះបានត្រៀមចិត្តរួចជាស្រេចដើម្បីបែកគ្នាជាមួយអ្នកហើយ។

តាមពិតទៅពេលដែលមនុស្សស្រីនិយាយថាបែកគ្នា គ្រាន់តែនិយាយឱ្យរួចតែពីមាត់ប៉ុណ្ណោះ ហើយក៏សង្ឃឹមថាសង្សាររបស់ខ្លួនអាចលួងលោមខ្លួន តែមានមនុស្សប្រុសមួយចំនួន បើនិយាយថាបែកគ្នាហើយ នេះបញ្ជាក់ថាគេបានត្រៀមចិត្តរួចហើយក្នុងការដើរចេញពីនាង។

Image_2021 11 26_161042

៣. អាកប្បកិរិយាដាច់ធម៌មេត្តា ៖ រឿងរបស់អ្នកចាប់ផ្តើមគ្មានអ្វីទាក់ទងនឹងខ្ញុំឡើយ

តាមពិតទៅ ពេលដែលមនុស្សប្រុសម្នាក់ស្រលាញ់នារីណាម្នាក់ហើយ ពេលដែលនាងមានរឿង បុរសម្នាក់នោះនឹងឈរនៅក្បែរនាងការពារនាង។ បើមនុស្សប្រុសម្នាក់ពិតជាស្រលាញ់នារីណាម្នាក់ពិតហើយនោះ គេនឹងយល់ថា ការលះបង់របស់គេគឺជាលទ្ធផលដ៏ល្អបំផុត គេសុខចិត្តសុខកាយធ្វើរឿងទាំងឡាយសម្រាប់រូបនាង។

តែបើមនុស្សប្រុសម្នាក់លែងស្រលាញ់នារីនោះហើយ គេនឹងអារម្មណ៍ថាការលះបង់របស់គេទៅកាន់នាងគឺជាការឈឺចាប់ ស្ទើរតែពេលដែលនាងបានជួបទុក្ខលំបាក គេស្ទើរតែចិត្តដាច់មិនរវីរវល់ទៀតផង៕

អត្ថបទ ៖​ Mythical Bird / Knongsrok