ព្រះច័ន្ទនាំសំណាង! តោះសាកល្បងតេស្តមើលថា ឆាប់ៗនេះអ្នកនឹងទទួលបានលាភសំណាងឬអត់?

សួស្តីប្រិយមិត្ត Knongsrok តើអ្នកចង់ដឹងអ្វីដែលនឹងកើតឡើងក្នុងពេលអនាគតដ៏ខ្លីនេះទេ? បើចង់ដឹង ថ្ងៃនេះយើងនឹងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មកទស្សទាយពីសំណាង មើលពីអនាគតដ៏ខ្លីខាងមុខពីព្រះច័ន្ទដែលអ្នកចាប់ចូលចិត្តបំផុត ។

PicsArt_11 23 10.34.39

តែមុននិងធ្វើតេស្ត សូមបិទភ្នែកហើយធ្វើសមាធិមួយភ្លែត ហើយព្រលែងចិត្តរបស់អ្នកឲ្យធូរស្រាល បន្ទាប់មកជ្រើសរើសរូបភាពព្រះច័ន្ទដែលអ្នកមើលហើយមានអារម្មណ៍ថាចូលចិត្តបំផុត រួចរំកិលចុះទៅអានការទស្សន៍ទាយខាងក្រោម ។

ព្រះច័ន្ទលេខ ១

PicsArt_11 23 10.35.56

ប្រសិនបើអ្នកចូលចិត្តព្រះច័ន្ទលេខ ១ មានន័យថា រឿងដែលនឹងកើតឡើងក្នុងពេលឆាប់ៗនេះគឺល្អណាស់សម្រាប់អ្នក ។

អ្នកអាចទទួលបានដំណឹងល្អ ពីអ្វីដែលអ្នកបានរង់ចាំអាចជាបានទទួលបានការងារធ្វើ អាច​ទទួលបានប្រាក់ ឬសំណាងល្អអ្វីមួយជាក់ជាមិនខាន ។

ប្រសិនបើកាលពីអតីតកាលកំលាំងចិត្តរបស់អ្នកបានធ្លាក់ចុះ មានអារម្មណ៍ធុញទ្រាន់នឹងការរស់នៅ ចាប់ពីពេលនេះទៅកំលាំងចិត្តរបស់អ្នកនឹងត្រលប់មកវិញ ។ ហើយពិភពលោករបស់អ្នកកាន់តែភ្លឺ សំណាងល្អនឹងចូលមករកអ្នក អាចក្នុងរយៈពេលពីរបីខែខាងមុខនេះ ដូច្នេះសូមធ្វើចិត្តឲ្យសប្បាយរីករាយត្រៀមខ្លួនទទួលលាភទាំងនោះ ។

ព្រះច័ន្ទលេខ 2

PicsArt_11 23 10.36.36

ប្រសិនបើអ្នកចូលចិត្តព្រះច័ន្ទលេខ ២  មានន័យថា រឿងដែលនឹងកើតឡើងក្នុងពេលឆាប់ៗនេះ គឺជាអ្វីដែលជោគវាសនាបានបម្រុងទុកសម្រាប់អ្នករួចទៅហើយ។ វាអាចនឹងមានការសាកល្បងអ្វីមួយមកប្រឆាំងនឹងអ្នក ដើម្បីពិនិត្យមើលថា តើអ្នកត្រៀមខ្លួនសម្រាប់ជំពូកថ្មីនៃជីវិតរបស់អ្នកហើយឬនៅ?


ដូច្នេះពីរបីខែចាប់ពីពេលនេះទៅ អ្នកត្រូវប្រើជីវិតយ៉ាងប្រុងប្រយ័ត្ន ចូលកុំទុកចិត្តមេឃកុំទុកចិត្តផ្កាយ កុំទុកចិត្តមនុស្សងាយៗពេក។ ដំបូងអ្នកអាចជួបឧបសគ្គខ្លះៗ ប៉ុន្តែប្រសិនបើអ្នកមិនបោះបង់ ហើយបន្តប្រយុទ្ធយកជ័យជំនះ នៅទីបញ្ចប់អ្នកនឹងរកឃើញសុភមង្គលសមបំណងមិនខាន ។

ព្រះច័ន្ទលេខ 3

PicsArt_11 23 10.37.03

ប្រសិនបើអ្នកចូលចិត្តព្រះច័ន្ទលេខ ៣ មានន័យថា រឿងដែលនឹងកើតឡើងក្នុងពេលឆាប់ៗនេះ គឺជារឿងដែលនឹងផ្លាស់ប្តូរជីវិតរបស់អ្នកទាំងស្រុង។ មិនថាគម្រោងដែលអ្នកកំពុងរៀបចំឥឡូវនេះទេ ត្រូវខិតខំឱ្យអស់ពីសមត្ថភាព ទោះបីជាអ្នកផ្សេងមើលឃើញថា អ្នកកំពុងរំកិលដុំថ្មឡើងលើភ្នំក៏ដោយ ចូរកុំខ្វល់ ។ ប្រសិនបើអ្នកជឿលើវា តស៊ូដល់ទីបញ្ចប់ អ្នកនឹងទទួលបានជោគជ័យនៅពេលក្រោយ ពីគ្រាប់ពូជដែលអ្នកបានខិតខំដាំនេះ ។

អាចមិនលើសពី ២-៣ ខែចាប់ពីពេលនេះ អ្នកនឹងរស់នៅក្នុងជីវិតដែលអ្នកប្រាថ្នា ហើយបទពិសោធន៍ហត់នឿយ នឹងក្លាយជាមេរៀន សូមអត់ធ្មត់បន្តិចទៀត តស៊ូបន្តទៀត។

ព្រះច័ន្ទលេខ 4

PicsArt_11 23 10.37.28

ប្រសិនបើអ្នកចូលចិត្តព្រះច័ន្ទលេខ ៤ មានន័យថា រឿងដែលនឹងកើតឡើងក្នុងពេលឆាប់ៗនេះ គឺជាអ្វីដែលនឹងបង្កើតមោទនភាពសម្រាប់ខ្លួនឯង។ អាចពីរបីខែចាប់ពីពេលនេះ  អ្នកទំនងជាអាចទទួលបានជោគជ័យដ៏អស្ចារ្យ ពីអ្វីដែលអ្នកវិនិយោគ ឬរង់ចាំជាយូរមកហើយ ។

ហើយជោគជ័យនេះ នឹងធ្វើឱ្យអ្នកស្រឡាញ់ខ្លួនឯង ដឹងពីតម្លៃរបស់អ្នកច្រើនជាងមុនដូច្នេះអ្វីដែលគួរធ្វើនាពេលនេះ គឺផ្តោតលើខ្លួនឯងបន្ថែមទៀត រស់នៅដោយបន្ថយភាពខ្វល់ខ្វាយ ប្រើពេលវេលារបស់អ្នកឱ្យបានច្រើនបំផុតក្នុងផ្លូវត្រូវ ហើយអ្វីៗនឹងទទួលបានផ្លែផ្កាក្នុងពេលឆាប់ៗនេះ ៕

ប្រភព៖ Knongsrok