ចាក់សោបើកអាថ៌កំបាំងនិស័្សយពិតរបស់អ្នក តាមរយៈការជ្រើសរើសកូនសោមួយដែលអ្នកចូលចិត្តបំផុត

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលការគិត និងបុគ្គលិកលក្ខណះពិតខ្លួនឯង តាមរយៈការជ្រើសរើសកូនសោមួយដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយពិតរបស់អ្នកនៅខាងក្រោម ។

PicsArt_11 22 09.41.11

 

កូនសោទី 1

A1 1

ត្បិតកូនសោនេះធម្មតា និងងាយស្រួលរកតាមទីផ្សារ និងគ្មានការតុបតែងទាក់ទាញណាមួយក៏ដោយ តែកូនសោនេះគឺមានប្រសិទ្ធភាពបំផុតសម្រាប់បើកទ្វារ ដែលវាមានន័យថាអ្នក​ជាមនុស្សមាន​ហេតុផល មានការតាំងចិត្ត និង​ចេះ​វិភាគ​​ តែពេលខ្លះអ្នកក៏មានភាពទន់ខ្សោយ និងងាយរង្គោះរង្គើរផងដែរ។

កូនសោទី 2

A2 2

ប្រសិនបើអ្នកជ្រើសរើសកូនសោមួយនេះ ​បើក​ទ្វារ​ចូលក្នុង​ប្រាសាទ​ធំ​បាន​ន័យ​ថា​ អ្នក​ជាមនុស្សមាន​ទេព​កោសល្យ រឹងមាំ និង​ចូលចិត្ត​បង្កើត​គំនិត​ច្នៃប្រឌិត​ថ្មី​ៗ ដែល​អ្នក​ដទៃ​នឹក​ស្មាន​មិនដល់​ ហើយអ្នកគឺជាមនុស្សស្រឡាញ់សេរីភាព មិនចូលចិត្តចង់ភ្ជាប់នឹងកិច្ចសន្យា ។

កូនសោទី 3

A3 2


សម្រាប់អ្នកដែលបានជ្រើសរើសកូនសោមួយនេះ វាគឺកម្ររកបានទូទៅណាស់នោះមានន័យថា អ្នកជាមនុស្សដែលមានទំនុកចិត្តខ្ពស់ ហើយអ្នកតែងតែជឿជាក់លើខ្លួនឯង  នោះហើយជាមូលហេតុដែលអ្នកប្រថុយនឹងការជ្រើសរើសសោដែលមើលទៅចម្លែក តែពេលខ្លះអ្នកក៏មានភាពឯកោដែរ អ្នកមិនដឹងថាត្រូវដើរតាមផ្លូវណាទេ ។

កូនសោទី 4

A4 2

ប្រសិនបើអ្នកជ្រើសរើសកូនសោដែលស្រដៀងនឹងស្លឹក clover បួន មានន័យថាអ្នកជាមនុស្សមានភាពរីករាយ រួសរាយរាក់ទាក់ និងមើលពិភពលោកក្នុងផ្លូវល្អរហូត ប៉ុន្តែត្រូវប្រយ័ត្នពេលខ្លះ វាអាចធ្វើអោយអ្នកមិនអាចអភិវឌ្ឍខ្លួនឆ្ពោះទៅមុខបាន បណ្តាលឱ្យអ្នកជួបប្រទះបញ្ហាផ្សេងៗដោយមិនដឹងខ្លួន ។

កូនសោទី 5

A5 2

ប្រសិនបើអ្នកជ្រើសរើសកូនសោមួយនេះ មានភាពប្រណិតដូចជាកូនសោនៅក្នុងពិភពរឿងនិទាន មានន័យថាអ្នកជាមនុស្សពូកែស្រមើលស្រមៃ អាច​បង្កើតអ្វីមួយ​ឲ្យបាន​ល្អប្រសើរជាងមុន មាន​ការ​ស្រមើល​ស្រមៃ​ច្បាស់លាស់  ប៉ុន្តែត្រូវប្រយ័ត្នអ្នកមានទំនោរគិតច្រើនពេកអំពីរឿងរបស់អ្នកដទៃ ម្ល៉ោះហើយវាអាចនាំទុក្ខដល់ខ្លួនឯង ។

កូនសោទី 6

A6 1

ប្រសិនបើអ្នកជ្រើសរើសកូនសោបុរាណមួយនេះ វាមានន័យថាអ្នកជាមនុស្សដែលពោរពេញដោយភាពឆ្លាតវៃ ពោរពេញដោយថាមពល តែពេលខ្លះអ្នកពិបាក​ក្នុង​ការ​ដើរ​ចេញ​ពី​ទម្លាប់​ចាស់ៗរបស់​ខ្លួនឯង ព្រោះអ្នកស្មោះត្រង់ពេក ហើយតែងតែរំពឹងថានឹងទទួលបានភាពស្មោះត្រង់ពីមនុស្សជុំវិញខ្លួន ដែលពេលខ្លះអាចជួបរឿងខកចិត្តទៀតផង ៕

ប្រភព៖ Knongsrok