មនុស្ស​ស្រី ៤ ប្រភេទ ទោះ​សម្រស់​ស្អាត​ប៉ុណ្ណា ក៏​ធ្វើ​ឲ្យ​បុរស​ខ្លាច​រអា មិន​ប្រាថ្នា​យក​ជា​ប្រពន្ធ

មនុស្ស​ស្រី​ទាំង ៤ ប្រភេទ​ខាង​ក្រោម មិន​ថា​តែ​សម្រស់​របស់​ពួក​នាង​ស្អាត​ប៉ុណ្ណា​នោះ​ទេ ក៏​រមែង​ធ្វើ​ឲ្យ​ប្រុស​ខ្លាច​រអា ទោះ​ក្បែរ​ក៏​ក្បែរ​រយៈ​ពេល​ខ្លី មិន​ហ៊ាន​ប្រាថ្នា​ដល់​យក​ធ្វើ​ជា​ប្រពន្ធ​ឡើយ៖

៤) រស់នៅ​ដើម្បី​តែ​ខ្លួន​ឯង

2_244

មនុស្ស​ស្រី​មួយ​ចំនួន​បច្ចុប្បន្ន​នេះ ប្រកាន់ខ្ជាប់​គំនិត​មួយ​ថា នាង​ត្រូវ​តែ​ស្រលាញ់​ខ្លួន​ឯង​ជា​ធំ ដល់​ពេល​ខ្លះ​គិត​ពី​ខ្លួន​ឯង​ពេក ភ្លេច​គិត​ពី​អារម្មណ៍​អ្នក​ក្បែរ​ខ្លួន។ យើង​មិន​ជំទាស់​ឲ្យ​មិន​ធ្វើ​បែប​ហ្នឹង​ទេ តែ​គួរ​មើល​តាម​ស្ថានភាព​ខ្លះ​ដែរ ពោល​ត្រូវ​មាន​ការ​គិត និង​គោរព​ដល់​អ្នក​ដទៃ​ខ្លះ​ផង។

បែប​នេះ​វា​ធ្វើ​ឲ្យ​ទំនាក់ទំនង​ស្នេហា ដោយសារ​នាង​ប្រកាន់​គិត​តែ​ពី​ខ្លួន​ឯង​ពេក ភ្លេច​គិត​ពី​អារម្មណ៍​ដៃ​គូ ខុស​អី​ក៏​នៅ​តែ​ឲ្យ​គេ​មក​លួង សុខៗ​ខឹង​ខុស​ទំនង ញឹកញយ​ដង​ពេក នោះ​នឹង​គ្មាន​បុរស​ណា​គេ​ហ៊ាន​មក​ប្រាថ្នា​ចង់​ក្បែរ​ឡើយ។

៣) មនុស្ស​ស្រី​ដែល​ចូលចិត្ត​ត្រួត​អ្នក​ដទៃ

20 1436

ពួក​គេ​តែងតែ​ព្យាយាម​គ្រប់គ្រង​បុរស​ដែល​ជា​ដៃ​គូ ដ្បិត​បើ​ពេល​ខ្លះ​ជា​ចេតនា​ល្អ តែ​មើល​ទៅ​ដូច​ដាក់​សម្ពាធ​លើ​គេ​ ដូច​មាន​តែ​ខ្លួន​ឯង​ដែល​ចេះ​រៀបចំ​ជីវិត​ឲ្យ​គេ សឹង​តែ​គេ​មិន​អាច​បញ្ចេញ​មតិ​យោបល់​បាន។ មនុស្ស​ប្រុស​ទោះ​ស្រលាញ់​ប៉ុណ្ណា ក៏​គេ​ត្រូវ​ការ​ចន្លោះ ត្រូវ​ការ​ពេលវេលា ត្រូវ​ការ​ការ​សម្រេច​ចិត្ត​ជា​ខ្លួន​ឯង​ខ្លះ​ដែរ។


២) មនុស្ស​ស្រី​ចូលចិត្ត​សម្ភារៈ​និយម

បើ​ជា​មនុស្ស​ដែល​ស្រលាញ់​មនុស្ស​ប្រុស គ្រាន់​តែ​ទារ​ចង់​ឲ្យ​គេ​ទិញ​នេះ ទិញ​នោះ​ឥត​ឈប់ ហើយ​ដោះដូរ​មក​វិញ ត្រឹម​ជា​សម្តី​ផ្អែម នោះ​ក៏​មិនមែន​ជា​នារី​ដែល​បុរស​សម្លឹង​មើល​យក​ជា​គូ​អនាគត​ដែរ។ ព្រោះ​វា​ពុំ​បាន​កើត​ឡើង​ពី​ក្តីស្រលាញ់​ពិត​នោះ​ទេ ស្នេហា​ដែល​ទៅ​តែ​ម្ខាង ម្ខាង​ទៀត​គិត​តែ​ពី​ប្រយោជន៍ នោះ​មិនមែន​ជា​ស្នេហា​ឡើយ។

១) ឆាប់​ជឿ​លើ​រឿង​មិន​សម​ហេតុផល

Tro Choi Tinh Ai 1593420479646106457886

ប្រសិន​ជា​នាង​តែងតែ​មាន​អារម្មណ៍​ថា ឆាប់​ជឿ ឆាប់​ស្តាប់​សម្តី​អ្នក​ដទៃ ឆាប់​វិនិច្ឆ័យ ឆាប់​ខឹង​ឆេវឆាវ នោះ​ក៏​មិនមែន​ជា​មនុស្ស​ស្រី ដែល​បុរស​គ្រប់​រូប​ប្រាថ្នា​ដូច​គ្នា។

បើ​បាន​ជួប​នារី​ប្រភេទ​ទាំង ៤ ខាង​លើ មនុស្ស​ប្រុស​ម្នាក់​នោះ ប្រហែល​ជួប​រឿង​ទួញសោក​ច្រើន​ជាង​ការ​សប្បាយ។ ជា​រួម​ពួក​គេ​មិន​ប្រាថ្នា​ចង់​បាន​នារី​ប្រភេទ​ហ្នឹង​ជា​គូ​ឡើយ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក