​ស្រី​ណា​ក៏​ដូច​គ្នា ទង្វើ ៣ នេះ​របស់​បុរស ឆាប់​ធ្វើ​ឲ្យ​នាង​ខក​ចិត្ត និង​ចង់​ចែក​ផ្លូវ​បំផុត

សម្រាប់​មនុស្ស​ស្រី មិន​ចេះ​តែ​សុខៗ​ចង់​បែក ចង់​ចាកចេញ​ពី​មនុស្ស​ដែល​នាង​ស្រលាញ់​នោះ​ទេ កុំ​ឲ្យ​តែ​ដល់​ក ហើយ​ខក​ចិត្ត​នឹង​ទង្វើ ៣ ខាង​ក្រោម នោះ​នាង​ក៏​អស់​ការ​អត់ធ្មត់ ហើយ​គ្មាន​ហេតុផល​អ្វី​ដែល​ត្រូវ​បន្ត​ត​ទៅ​ទៀត​ដែរ៖

៣) ពេល​លែង​ជឿជាក់​ពាក្យ​ខាង​ប្រុស

Anh Ta Thuong Xuyen Coi Thuong Va Lam Giam Pham Gia Cua Ban Truoc Mat Moi Nguoi 380187

បើ​ដល់​ពេល​ដែល​ខាង​ប្រុស និយាយ​អ្វី​ក៏​នាង​លែង​មាន​អារម្មណ៍​ថា ជឿជាក់ ជឿ​ទុក​ចិត្ត​ហើយ នោះ​នាង​ក៏​គ្មាន​ចិត្ត​នឹង​ចង់​បន្ត​នៅ​ទំនាក់ទំនង​ស្នេហា។

វា​កើត​ឡើង​ក្រោយ​ពី​បុរស​នោះ ក្បត់​ពាក្យ​សន្យា​ច្រើន​លើក​ច្រើន​សារ​ ធ្វើ​ឲ្យ​នាង​ទទួល​រង​ឈឺ​ចាប់​លើ​រឿងរ៉ាវ​ដដែលៗ​ច្រើន​ពេក។ ការ​អត់ធ្មត់​មាន​ដែន​កំណត់ ហើយ​មនុស្ស​ស្រី​ក៏​មិនមែន​ជា​តុក្កតា​ដែល​អ្នក​ចង់​បង្វិល​បាន​តាម​ចិត្ត​នោះ​ដែរ។

២) មនុស្ស​ប្រុស​លែង​ចេះ​ផ្អែមល្ហែម

Gom Du That Vong Dan Ba Du Manh Me Den May Roi Cung Se Roi Di Eb1 4771629


មិន​មែន​ថា​ស៊ី​ផ្អែម​ទេ តែ​បើ​ពី​ដំបូង​មក​អ្នក​ធ្លាប់​ធ្វើ​រឿង​ល្អៗ និយាយ​ពាក្យ​ផ្អែម​មក​ដាក់​នាង​ ហើយ​យូរ​ទៅ​ក៏​លែង​មាន​ទង្វើ​ល្អ​ទាំង​នោះ តែ​បែរ​ជា​រំលេច​មក​វិញ​នូវ​ភាព​ព្រងើយកន្តើយ នោះ​មិន​យូរ​ទេ ក៏​នឹង​ដល់​ថ្ងៃ​មួយ ដែល​នាង​សុំ​អ្នក​ដើរ​ចេញ​ដោយ​ខ្លួន​ឯង។

បើ​ដល់​ពេល​មួយ ដែល​នាង​សុំ​ឲ្យ​អ្នក​ជា​បុរស​កែប្រែ សួរនាំ​ពី​មូលហេតុ ហេតុអ្វី​អ្នក​លែង​ដូច​មុន ហើយ​អ្នក​គ្មាន​ចម្លើយ​សម្រាប់​នាង នោះ​ក៏​ជា​ថ្ងៃ​ចុង​ក្រោយ ដែល​នាង​សួរ​សំណួរ​នោះ​ទៅ​កាន់​អ្នក ព្រោះ​ពេល​បន្ទាប់ អ្នក​នឹង​លែង​មាន​អ្នក​សួរនាំ​ច្រើន​ហើយ។

១) គេ​ជា​បុរស​លែង​ស្តាប់​អ្នក

Hom Nap Tai Em Da That Vong Den Hom Cuoi Ma Nha Trai Con Lam The Ad81ca

បើ​គេ​ត្អូញត្អែរ​ថា​អ្នក​គួរ​ឲ្យ​ធុញ គេ​លែង​ស្តាប់​សម្តី ស្តាប់​យោបល់​របស់​អ្នក គេ​ធ្វើ​អ្វី សម្រេច​អ្វី​ដោយ​ឯកឯង នោះ​អ្នក​ជា​ស្រ្តី ក៏​មាន​អារម្មណ៍​ថា ខ្លួន​ឯង​លែង​មាន​តម្លៃ​ដូច​មុន ហើយ​ក៏​មិន​ដឹង​ថា​ត្រូវ​បន្ត​របៀប​ណា​ដែរ។

បុរស​ដែល​ស្រលាញ់​អ្នក​ពិត ជឿ​ទៅ​ទង្វើ​ទាំង ៣ ខាង​លើ​គេ​នឹង​មិន​រំលេច​វា​ចេញ​មក​ឡើយ ទោះ​ដល់​ថ្ងៃ​ចុង​ក្រោយ​នៃ​ជីវិត ទោះ​ត្រូវ​ស្ថិត​ក្នុង​ស្ថានភាព​លំបាក​ប៉ុណ្ណា​ក្តី។ តើ​អ្នក​បាន​ជួប​បុរស​ល្អ​ក្នុង​ជីវិត​ហើយ​ឬ​នៅ?

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក