ចង់ដឹងទេថាអ្នកនឹងគូស្នេហ៍ រៀបការហើយមានជើងលេខក្លាយជាអ្នកមាន ឬអ្នកខ្សត់? តោះសាកល្បងធ្វើតេស្ដតាមអាយុ

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តទៅបើកមើលសំណាងរបស់អ្នកជាមួយគូ​ស្នេហ៍​រៀបការ​ទៅនឹង​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ប៉ុណ្ណា​ នឹងលំបាកលំបិន ឬ​ក្លាយ​ជា​សេដ្ឋី? ដោយការគណនាដូចតទៅនេះ ។

Unnamed 6

1. បូកអាយុពេញរបស់អ្នកជាមួយដៃគូ

2. បន្ទាប់មកគុណនឹង 3 ហើយចែកនឹង 7

ឧទាហរណ៍៖ បុរសអាយុ 27 ឆ្នាំ ស្ត្រីអាយុ 25 ឆ្នាំ នឹងទទួលបាន 27 + 25 = 52 , 52 * 3 = 75 , 75/7 = 10.7 ហើយទទួលបាននៅសល់ស្មើនឹង 7 សូមមើលការទស្សន៍ទាយលេខ 7 ។

19 25

លេខ 1៖ ទ្រព្យ​សម្បត្តិ​មាសប្រាក់ច្រើន​តែ​រកបានដោយការខំប្រឹង រកកាក់កបដែរតែក៏មានការចំណាយច្រើន ។

លេខ 2៖ ទ្រព្យ​សម្បត្តិ​របស់​អ្នក​ទាំង​ពីរ​មិន​ពិបាក​រក​ប៉ុន្មានទេ ល្មមចាយវាយ មិនសូវជាមានហេតុផលសម្រាប់ការចំណាយដែលមិនចាំបាច់នោះទេ អាចសល់លុយសល់កាក់ជាទ្រព្យប្រចាំកាយ ។


លេខ 3៖ ទ្រព្យ​សម្បត្តិ​មាស​ប្រាក់ងាយ​រក​បាន តែត្រូវដូរដោយការលំបាកបន្តិច នៅពេលអនាគតអ្នកទាំង ២ នឹងសល់លុយសល់កាក់ ប៉ុន្តែត្រូវចំណាយពេលយូរដូច្នេះត្រូវចេះអត់ធ្មត់ ។

0e6d2fd7e

លេខ 4៖ ទ្រព្យ​សម្បត្តិ​មាសប្រាក់មិនពិបាករកទេ តែក៏ចំណាយ​ច្រើនសឹងតែមិនសល់ ចូលកុំបារម្ភមិនដល់កម្រិតខ្វះខាត​ទេ ។

លេខ 5៖ ទ្រព្យ​សម្បត្តិ​ប្រាក់​កាសងាយ​ស្រួល​រក ចំណែកការ​ចំណាយ​នៅកម្រិត​មធ្យម មានឱកាសសល់លុយសល់កាក់ជាដុំកំភួន ។

លេខ 6៖ លុយកាក់ និង​ទ្រព្យសម្បត្តិ​ងាយ​នឹង​ទទួលបាន​ដោយ​ប្រាជ្ញា បូកនឹងទ្រព្យសម្បត្តិ​សល់ពីមុន​មក រួមទាំងការខំប្រឹងប្រែងនៅពេលអនាគត​ដ៏ខ្លី នឹងសល់ទ្រព្យ​សម្បត្តិ​ធំដុំ ។

លេខ 7៖ ទ្រព្យ​សម្បត្តិ​ងាយ​រក​បាន​មិន​ថា​តិច​ឬ​ច្រើន​ ហើយក៏​មាន​ហេតុផល​ចាយ​វាយ​ស្ទើរ​មិន​ចេះ​ចប់ដែរ តែមានសល់លុយកាក់​កម្រិតមធ្យម មិន​ក្រ មិន​មាន​គ្រប់គ្រាន់​សម្រាប់​រស់នៅយ៉ាងសុខសាន្ត ៕

Cp2

ប្រភព៖ Knongsrok