តោះ! សាកល្បងមើលចិត្តគំនិត ដែលកប់ជ្រៅនៅក្នុងខ្លួនរបស់អ្នក ចង់ដឹងថាអ្នកជាមនុស្សបែបណាឲ្យប្រាកដ?

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលការគិត និងបុគ្គលិកលក្ខណះពិតខ្លួនឯង តាមរយៈការជ្រើសរើសត្រីក្រឹមមួយក្បាលដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយពិតរបស់អ្នកនៅខាងក្រោម ។

ត្រីក្រឹមទី 1

K165 1

អ្នក​ជា​មនុស្ស​ស្លូតបូត​ និងមិនចេះរឿងច្រើនឲ្យគេពិបាកដោយសារខ្លួនទេ ក្នុង​ចំណោម​មិត្តភ័ក្ដិអ្នកជាមនុស្សសាមញ្ញបំផុត មិនរើស​ច្រើន​ចាប់តាំងពីការហូបចុកឡើង មានអីញ៉ាំហ្នឹងអាចសម្របខ្លួនបានគ្រប់កាលៈទេសៈ ។

អ្នកជាមនុស្សមិនចូលចិត្តបញ្ចេញមតិអ្វីទាំងអស់ ជាមនុស្សកណ្តាលមិនលំអៀង បើនៅពេលថ្ងៃឈប់សម្រាកគ្មានការណាត់ជួប អ្នកនឹងជ្រើសរើសស្នាក់នៅផ្ទះពេញមួយថ្ងៃ ឬបើមានការណាត់ជួបអ្នកក៏ចេះប្រកាន់ច្រើនឲ្យគេមក​ទទួល ឬត្រូវជូនគេទៅផ្ទះនោះទេ ។

ត្រីក្រឹមទី 2

K165 2

អ្នកគឺជាមនុស្សត្រង់និងស្ងប់ស្ងាត់ ដូច្នេះមនុស្សដែលមិនស្គាល់អាចគិតថាអ្នកឬក ក្រអឺតក្រទម ហើយគ្មាននរណាម្នាក់ហ៊ានចូលក្បែរមកនិយាយជាមួយអ្នកទេ ប៉ុន្តែប្រសិនបើបានស្គាល់អ្នកច្បាស់ ពួកគេប្រាកដជាចូលចិត្តភាពស្មោះត្រង់របស់អ្នក ។

តាមពិតអ្នកជាមនុស្សល្អ ស្មោះត្រង់ ខុសថាខុសត្រូវថាត្រូវ ម្ល៉ោះហើយពួកដែលស៊ីជោរមិនសូវចូលចិត្តអ្នកប៉ុន្មានទេ តែបើមិត្តភ័ក្តជិតស្និទ្ធនឹងដឹងថាអ្នកអាក្រក់តែមាត់ទេ តែទឹកចិត្ត​ស្មោះសរគ្មានល្បិចកលឡើយ ។


ត្រីក្រឹមទី 3

K165 3

អ្នកគឺជាមនុស្សស្រណុក មិនសូវជាចង់ធ្វើអ្វីដែលហត់នឿយលើសកំលាំងទេ ភាគច្រើនអ្នកចូលចិត្តប្រើគំនិតជាជាងប្រើកំលាំងរាងកាយ ។

ភាគច្រើនអ្នកជាមនុស្សប្រើអារម្មណ៍ រាល់អ្វីដែលអ្នកមិនចង់ហើយ ទោះធ្លាក់ពីលើមេឃមកក៏អ្នកមិនចាប់អារម្មណ៍ដែរ តែបើអ្នកចង់វិញទោះនៅដល់ជើងមេឃក៏អ្នកពុះពារទៅឲ្យដល់ដែរ ។ ចំពោះរឿងស្នេហាក៏ដូចគ្នាបើស្រឡាញ់គឺស្រឡាញ់ខ្លាំង តែបើភាគីម្ខាងទៀតហ៊ានតែក្បត់ចិត្តសូម្បីដានជើងក៏ឈូសគ្មានសល់ដែរ ។

ត្រីក្រឹមទី 4

K165 4

អ្នកគឺជាមនុស្សពូកែនិយាយ ពូកែបញ្ចុះបញ្ចូលពូកែរាប់ញាតិ មិនថាមនុស្សមានអាជីពអ្វី នៅវ័យណាទេឲ្យតែបាននិយាយជាមួយអ្នកតែមួយភ្លែតនឹងមានអារម្មណ៍ស្និតស្នាលភ្លាម ។

លើសពីនេះអ្នកជាមនុស្សមានអធ្យាស្រ័យល្អ ចេះជួយទុក្ខធុរៈមិត្ដភ័ក្ត និងមនុស្សជុំវិញខ្លួន ទើបមិនចម្លែកទេដែលអ្នកជាមនុស្សមានញាតិមិត្តច្រើន ៕

ប្រភព៖ Knongsrok