ទង្វើ ៣ លុយ​ទិញ​មិន​បាន បុរស​ធ្វើ​សម្រាប់​តែ​មនុស្ស​ស្រី​ដែល​ពួក​គេ​ស្រលាញ់​ស្មើ​ជីវិត

សម្រាប់​មនុស្ស​ស្រី​ទាំង​ឡាយ ប្រសិន​ក្នុង​ទំនាក់ទំនង​ស្នេហា​ ហើយ​អ្នក​អាច​ទទួល​បាន​ ១ ក្នុង​ចំណោម​ទង្វើ​ទាំង ៣ នេះ​ពី​ដៃ​គូ នោះ​រាប់​បាន​ថា​អ្នក​ជា​នារី​សំណាង​មួយ​ក្នុង​លោក ព្រោះ​អី​ទង្វើ​ទាំង​អស់​នោះ លុយ​ក៏​មិន​អាច​ទិញ​បាន​ដែរ៖

៣) ការ​គោរព

ពាក្យ​ថា​គោរព​នេះ​មួយ​ម៉ាត់​ ងាយ​និយាយ​ចេញ​ពី​មាត់ តែ​ទង្វើ​ពិត​គឺ​ពិបាក​នឹង​ធ្វើ​បាន​ណាស់។ ការ​ឲ្យ​តម្លៃ​ ការ​គោរព​ទៅ​វិញ​ទៅ​មក ជា​រឿង​ចាំ​បាច់​បំផុត​ក្នុង​ជីវិត​គូ។

1 Asmj 1618152716161463387877

បុរស​ដែល​រាប់​ថា​ គោរព​នារី​ដែល​ខ្លួន​ស្រលាញ់ គឺ​គាត់​បាន​ផ្តល់​ការ​សម្រេច​ចិត្ត​គ្រប់​យ៉ាង​ឲ្យ​នាង​ជួយ​គិត ជួយ​គូរ ជួយ​សម្រេច​ចិត្ត ដោយ​មិន​ឯកច្ឆន្ទ​តែ​ម្នាក់​ឯង​ឡើយ។ មិន​ថា​រឿង​តូច​រឿង​ធំ គឺ​បុរស​នោះ​ តែងតែ​សួរនាំ​ទៅ​កាន់​នាង​ជានិច្ច។

មួយ​ផ្សេង​ទៀត​សកម្មភាព​នៅ​ខាង​ក្រៅ បុរស​នោះ​ឲ្យ​តម្លៃ​ស្រ្តី​ជា​ភរិយា ឬ​គូស្នេហ៍​ខ្លាំង​ណាស់ ដោយ​យក​ចិត្ត​ទុក​ដាក់​តាំង​ពី​ក្បាល​ដល់​ចុង​ជើង តាំង​ពី​ដំណើរ​ទៅ​មក​គ្រប់​សព្វ មិន​ឲ្យ​នាង​មាន​អារម្មណ៍​ថា មិន​សុវត្ថិភាព ឬ​ខ្លាចក្រែង​អ្វី​មួយ​នោះ​ឡើយ។ ជា​រួម​គាត់​នឹង​ដើរ​តួ​ គ្រប់​មុខងារ​តាម​មើល​ថែ​នាង យ៉ាង​ល្អិតល្អន់​គ្រប់​ជ្រុងជ្រោយ ដ្បិត​បើ​ទៅ​ថ្ងៃ​មុខ​បាន​ក្លាយ​ជា​ប្តីប្រពន្ធ​នឹង​គ្នា​ហើយ​ក៏​ដោយ។

២) ជួយ​ប្រពន្ធ​ធ្វើ​ការងារ​ផ្ទះ

មិន​មែន​អាង​ខ្លួន​ឯង​ ជាប់​រក​លុយ​ខាង​ក្រៅ ហើយ​លែង​ខ្វល់​នឹង​ការងារ​ខាង​ក្នុង​ផ្ទះ​នោះ​ទេ។ មើល​ពី​សំបក​ក្រៅ​អ្នក​គិត​ថា​តូច តែ​ទោះ​តិច​ច្រើន សកម្មភាព​ដែល​អ្នក​ចូលរួម​ជួយ​នាង​ជា​ភរិយា​បន្តិចបន្តួច នោះ​គឺ​រាប់​ថា​ធំ​បំផុត​ហើយ​សម្រាប់​នាង ក្នុង​នាម​ជា​មនុស្ស​ស្រី។


Ice_screenshot_20211105 121033

បុរស​ដែល​ល្អ​បំផុត ក្រោយ​ចេញ​ពី​បម្រើ​ការងារ ឬ​ចប់​កាតព្វកិច្ច​រកស៊ី គាត់​បាន​មក​ជួយ​សម្រាល​ការងារ​ភរិយា ដោយ​ទុក​ពេល​ឲ្យ​ភរិយា​មាន​ពេលវេលា​សម្រាក ហើយ​គាត់​មិន​បាន​ផ្តោត​ថា​អាង​ខ្លួន​ឯង​រក​លុយ រួច​ចង់​ធ្វើ​ក៏​បាន​មិន​ធ្វើ​ក៏​បាន​នោះ​ទេ។

១) លើក​ទឹក​ចិត្ត​ភរិយា​ជានិច្ច

មិន​ថា​តែ​នាង​បាន​ដើរ​ផ្លូវ​ខុស ឬ​ធ្វើ​ការ​សម្រេច​ចិត្ត​ណា​មួយ​ខុស​ហើយ​ក៏​ដោយ ក្នុង​នាម​ជា​ប្តី គឺ​តែងតែ​នៅ​ក្បែរ​ជានិច្ច ផ្តល់​កម្លាំង​ចិត្ត លួងលោម និង​បង្ហាញ​ការ​គាំទ្រ​នៅ​គ្រប់​សកម្មភាព​ទាំង​អស់។

Nam Than Ha Canh Noi Anh Giau Co Hen Ho Loat My Nhan Dinh Dam Nhung Van Doc Than O Tuoi 38 2

បើ​ខុស​ក៏​ផ្តល់​មតិ​កែ​តម្រូវ​ តែ​មិន​ស្តីបន្ទោស បើ​ត្រូវ​ក៏​មាន​ពាក្យ​កោត​សរសើរ នោះ​ទើប​រាប់​បាន​ជា​ស្វាមី​ល្អ។ ប្រសិន​អ្នក​ជា​មនុស្ស​ស្រី អ្នក​ចង់​រៀន​នេះ ចង់​ចាប់​ជំនាញ​នេះ គាត់​តែងតែ​គាំទ្រ​ឈរ​នៅ​ក្បែរ ជូន​អ្នក​ទៅ​ធ្វើ​ការងារ​នោះ មិន​ឃាត់ឃាំង​អ្នក​ឡើយ បើ​ស្ថិត​នៅ​ស្ថានភាព​សមស្រប​មួយ​ដែរ​នោះ។ តើ​ស្រ្តី​ដែល​បាន​អាន​ចំណុច​ទាំង ៣ ខាង​លើ​នេះ​ហើយ អ្នក​ខ្លួន​ឯង​វិញ ទទួល​បាន​ប៉ុន្មាន​ចំណុច​ហើយ​ពី​បុរស​ជា​ទី​ស្រលាញ់? បើ​ទទួល​បាន​ទាំង ៣ យើង​សូម​ចូលរួម​អបអរ​ផង ព្រោះ​អ្នក​ជា​ស្រ្តី​សំណាង​ជាង​គេ​មួយ​ក្នុង​លោក៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក