នារីៗកុំអូសរំលង! នេះជាអាថ៌កំបាំង ៣ យ៉ាងរបស់ស្រ្តី ដែលអាចធ្វើឲ្យបុរសឈ្លក់វង្វេងអស់មួយជីវិត

ក្នុងនាមជាស្រ្តីម្នាក់ ដើម្បីធ្វើឲ្យបំណប្រាថ្នាចង់ឱ្យបេះដូងបុរសស្រឡាញ់អ្នកតែម្នាក់គត់ សូមចងចាំគោលការណ៍ ទាំងបីខាងក្រោមនេះឲ្យបានខ្ជាប់ខ្ជួន៖

ធ្វើជាខ្លួនឯង

មនុស្សស្រីជាច្រើននៅពេលមានស្នេហាសុខចិត្តផ្លាស់ប្តូរខ្លួនឯងដើម្បីបុរស។ ផ្លាស់ប្តូរខ្លួនអ្នកទៅជាអ្នកផ្សេងដើម្បីស្នេហា។ ប៉ុន្តែយូរៗទៅអ្នកនឹងពិបាកសប្បាយចិត្តព្រោះតែអ្នកត្រូវរស់នៅក្នុងស្ថានភាពតឹងណែនក្លែងក្លាយមិនពិតចំពោះធម្មជាតិរបស់អ្នក។ ដូច្នេះស្ត្រីដែលចង់មានស្នេហាយូរអង្វែងជាមួយបុរសម្នាក់ គួរតែរស់នៅដោយខ្លួនឯង។


ផ្ដល់ឲ្យគ្នានូវសេរីភាព

នៅពេលដែលមនុស្សពីរនាក់ស្រឡាញ់គ្នា ត្រូវតែផ្ដល់សេរីភាពឲ្យគ្នាទៅវិញទៅមក អនុញាតឲ្យធ្វើអ្វីដែលពេញចិត្តរៀងខ្លួន ស្វែងយល់ឲ្យបានច្បាស់ពីចរិតនិងទស្សនៈដៃគូ ទើបអ្នកអាចធ្វើឱ្យគាត់លង់ស្រលាញ់អ្នកបានក្នុងជីវិតនេះ។

ធ្វើឲ្យបុរសនឹកអ្នកតែម្នាក់គត់

មិនសំខាន់ទេថា តើគាត់បានប្រព្រឹត្តល្អចំពោះអ្នកឬអត់។ អ្វីដែលអ្នកត្រូវចងចាំនោះគឺអ្នកត្រូវតែរស់នៅក្នុងជីវិតដែលមានភាពរីករាយជានិច្ចដោយធ្វើខ្លួនឱ្យល្អឥតខ្ចោះដើម្បីឱ្យបុរសគោរពនិងស្រឡាញ់។ នៅពេលអ្នកកាន់តែមានភាពទាក់ទាញ បុរសនោះច្បាស់ជាស្រឡាញ់អ្នកជាងពេលណាទាំងអស់។

ប្រភព៖ បរទេស