បើកបៀមើលពេលណា អ្នកសល់លុយសល់កាក់នឹងគេ? ហើយត្រូវធ្វើយ៉ាងទើបមានលុយសន្សំច្រើន?

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីទស្សន៍ទាយសន្លឹកបៀមួយទៀត មកឲ្យប្រិយមិត្តពិនិត្យមើលរឿងលុយកាក់នៅថ្ងៃអនាគត តាមរយៈការជ្រើសរើសបៀមួយសន្លឹកដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយខាងក្រោម ។

PicsArt_10 11 11.46.09

របៀបលេង

២. ) ធ្វើសមាធិអធិស្ឋានគិតអំពីរឿងល្អៗ ។

២. ) ជ្រើសរើសសន្លឹកបៀ ១ ហើយអានចម្លើយខាងក្រោម។

សូមឲ្យអ្នកជួបតែសំណាងល្អរបៀបលេង

ឈុតសន្លឹកបៀទី 1

PicsArt_10 11 11.52.56

អ្នកនឹងមានឱកាសសល់លុយសល់កាក់ច្រើន លុះត្រាណាអ្នកអាចដើរតាមក្តីស្រមៃខ្លួនឯងបាន ។ អ្នកជាមនុស្សមានសំណាងណាស់ដឹងទេ! ដែលមានអ្នកចាំគាំទ្រ និងបរិវារល្អៗ ដែលអាចជួយទ្រទ្រង់ផ្នែកលុយកាក់ឲ្យអ្នកបាន ។ ដូច្នេះប្រសិនបើឥឡូវនេះ អ្នកមើលឃើញឱកាសដើម្បីចាប់ផ្តើមធ្វើអ្វីដែលអ្នកចូលចិត្ត ចូលចាប់ផ្តើមទៅ ។

ឈុតសន្លឹកបៀទី 2


PicsArt_10 11 11.53.01

ពេលនេះអ្នកគួរឆ្ពោះទៅមុខ ហើយព្យាយាមបញ្ឆេះម៉ាស៊ីនឲ្យខ្លួនឯងសិនទៅ យ៉ាងណាអ្នកគ្រាន់តែត្រូវព្យាយាមធ្វើរឿងជាច្រើនដែលអ្នកចង់ធ្វើ ទោះពេលនេះមិនទាន់បានផ្លែផ្កាក៏ដោយ តែអ្នកត្រូវធ្វើតាមអ្វីដែលសភាវគតិកំពុងខ្សឹបប្រាប់អ្នក ព្រោះនោះនឹងធ្វើឱ្យអ្នកផុសគំនិតរហូតវាក្លាយជាមុខរបរចម្បង ហើយវាអាចចំណាយពេល ៣ ខែ ឬ ៣ ឆ្នាំ នៅពេលសម្រេចបានលុយកាក់ច្បាស់ជាហូរចូលឈឹបៗតែម្តង ។

ឈុត​សន្លឹកបៀទី 3

PicsArt_10 11 11.53.06

ប្រហែល ២-៣ ខែទៀត អ្នកអាចនឹងរកឃើញដំណោះស្រាយត្រូវចំណុច ដែលអាចបង្កើនប្រាក់ចំណូលរបស់អ្នកបាន អាចតាមរយៈការរៀនសូត្រ និងភាពវៃឆ្លាតរបស់អ្នក ជាពិសេសអ្វីដែលទាក់ទងនឹងទ្រព្យដែលអ្នកទិញទុក តែទឹកបៀក៏មានប្រាប់ដែរថា អ្នកអាចចេញលុយលើការជួសជុលផ្ទះ រថយន្ត ឬអ្វីមួយ ម្ល៉ោះហើយសូមប្រុងប្រយ័ត្ន ។

ឈុត​សន្លឹកបៀទី 4

PicsArt_10 11 11.53.10

ពេលនេះ វាប្រហែលជាមិនមែនជាពេលវេលាល្អដែលអ្នកផ្តោតលើការចុះទុនធំៗទេ ចូលធ្វើការដែលអ្នកមានសិនទៅ ព្រោះអ្នកនឹងមានឱកាសសល់លុយសល់កាក់ក្នុងរយៈពេល ៧ ខែខាងមុខទៀត តែប្រសិនបើអ្នកមានការអត់ធ្មត់ហើយព្យាយាមខ្ពស់ វាអាចនឹងកើតឡើងលឿនជាងនេះ ។ ម្ល៉ោះហើយក្នុងកំឡុងពេលនេះ បើមានគម្រោងអ្វីដែលចង់ធ្វើ សូមគិតមើលឲ្យច្បាស់ជាមុនសិន កុំប្រញាប់ប្រញាល់ចំណាយពេក និងគួររៀបចំគម្រោងហិរញ្ញវត្ថុរបស់អ្នកឱ្យបានល្អ ៕

ប្រភព៖ Knongsrok