ដាច់ខាតស្រ្តីមិនគួរធ្វើទង្វើទាំងនេះទេ បើមិនចង់ឲ្យស្វាមីមានអារម្មណ៍ថា ចង់លែងលះ

ស្រ្តីគ្រប់រូបកាលដែលបានរៀបការជាមួយបុរសម្នាក់ដែលខ្លួនស្រលាញ់ពេញចិត្តគឺពិតជាមានសំណាងណាស់ ហើយប្រសិនបើបានបុរសដែលមានមុខរបរច្បាស់លាស់ដើម្បីផ្គត់ផ្គង់ក្នុងគ្រួសារកាន់តែអស្ចារ្យថែមទៀត។ បុរសភាគច្រើនដំបូងតែងនិយាយដោយធានាថា មិនសុំឱ្យប្រពន្ធរកប្រាក់ឬមិនមានការងារធ្វើក៏បាន ព្រោះខ្លួនជាអ្នករកស៊ីចិញ្ចឹមមើលថែគ្រួសារ។ ប៉ុន្តែក្នុងនាមជាស្រ្តីម្នាក់ក៏មិនត្រូវមានចិត្តត្រេកអរមុនដែរ ព្រោះមិនអាចស្មានដឹងពីបញ្ហាស្មុគស្មាញដែលកើតមានឡើងពេលក្រោយ។

តែងតែឈ្លោះជាមួយម្តាយក្មេកនិងបងថ្លៃ

ស្ត្រីម្នាក់ៗតែងតែចង់រស់នៅដោយសុខដុមជាមួយគ្រួសារប្តីរបស់នាង។ ប៉ុន្តែជីវិតនេះមិនដូចសុបិនទេ មានមនុស្សតិចណាស់ដែលអាចធ្វើវាបានព្រោះជីវិតនេះមានភាពស្មុគស្មាញធ្វើឱ្យគ្រួសារជាច្រើនមានតែជម្លោះ។

ជាងនេះទៅទៀតស្ត្រីក៏ត្រូវចងចាំផងដែរ បុរសគ្រប់រូបឱ្យតម្លៃម្តាយរបស់ខ្លួនលើសពីអ្វីៗទាំងអស់ ដូច្នេះប្រសិនបើអ្នកតែងតែឈ្លោះជាមួយម្តាយរបស់គាត់ (ទោះបីជាអ្នកនិយាយត្រូវក៏ដោយ) វានឹងធ្វើឱ្យគាត់អស់កម្លាំង។ យូរៗទៅការសោកស្តាយចំពោះពិធីមង្គលការរបស់អ្នកទាំងពីរបានចាប់ផ្តើមលេចឡើងនៅក្នុងគំនិតរបស់ស្វាមី ហើយគាត់ប្រាកដជាគិតម្ដងទៀតថា គាត់អាចនឹងរៀបការជាមួយប្រពន្ធដែលមានសុជីវធម៌និងសុភាពរាបសារ។


គ្មានការងារ

បុរសមិនសុំឱ្យប្រពន្ធរកប្រាក់បានច្រើនទេ ប៉ុន្តែយ៉ាងហោចអ្នកត្រូវមានការងារនិងជីវិតផ្ទាល់ខ្លួន។ បុរសភាគច្រើននឹងមានអារម្មណ៍ធុញទ្រាន់លើប្រភេទមនុស្សស្រីដែលនៅតែក្នុងផ្ទះបាយ ស្លៀកពាក់ខោអាវចាស់ៗ គ្មានមិត្តភក្តិ។ ដូច្នេះបើទោះបីជាប្តីណែនាំថា “អ្នកមិនចាំបាច់ទៅធ្វើការទេនៅផ្ទះខ្ញុំដើម្បីចិញ្ចឹម” កុំជឿឲ្យសោះ ព្រោះគាត់ផ្ទាល់ក៏មិនបានគិតទុកជាមុនថា តើបញ្ហាស្មុគស្មាញនឹងកើតឡើងយ៉ាងដូចម្តេចនៅពេលប្រពន្ធរបស់គាត់មិនមានការងារផ្ទាល់ខ្លួនធ្វើនោះ។

មើលងាយប្តី

សូមចងចាំថា បុរសមានសេចក្តីថ្លៃថ្នូរខ្ពស់ ដូច្នេះពួកគេស្អប់ការមើលងាយណាស់។ ប្រសិនបើស្ត្រីគិតថា ប្តីមិនមានសមត្ថភាពធ្វើការឬចិញ្ចឹមកូន ហើយប្រៀបធៀបប្តីរបស់អ្នកទៅអ្នកផ្សេង នោះមានន័យថា អ្នកកំពុងមើលងាយគាត់។ ដូច្នេះប្រសិនបើអ្នកបានជ្រើសរើសទៅជាមួយគ្នាអស់មួយជីវិត សូមព្យាយាមធ្វើជាការគាំទ្រខាងស្មារតីនិងលើកទឹកចិត្តស្វាមីរបស់អ្នកឱ្យខិតខំធ្វើការគ្រប់កាលៈទេសៈទាំងអស់៕

ប្រភព៖ បរទេស