តេស្ដចិត្តសាស្ត្រ៖ សូមរើសគ្រាប់កូនគ្លីមួយដែលអ្នកចូលចិត្តបំផុត ដើម្បីបង្ហាញឲ្យឃើញថាអ្នកជាមនុស្សបែបណា?

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលការគិត និងបុគ្គលិកលក្ខណះរបស់អ្នកទៀតហើយ តាមរយៈការជ្រើសរើសគ្រាប់កូនគ្លីមួយដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយខាងក្រោម ។

PicsArt_09 30 11.36.50

គ្រាប់កូនគ្លីទី ១

1 153

អ្នកមានភាពរហ័សរហួន និងបានគ្រប់កាលៈទេសៈ មានការសម្របខ្លួនបានយ៉ាងល្អទៅនឹងស្ថានភាពផ្សេងៗ តែរាងឆាប់ខឹងបន្តិច តែងតែឆាប់ភ្ញាក់ផ្អើលយ៉ាងងាយ ឬហៅវាថាខ្សោយផ្លូវចិត្ត ។

អ្នកក៏ជាមនុស្ស ដែលចូលចិត្តធ្វើរឿងគ្រប់យ៉ាងច្រើនក្នុងពេលតែមួយ ហើយនៅក្នុងជីវិតនេះតែងតែមានអ្វីមួយដែលត្រូវកើតឡើង ឲ្យអ្នកជ្រើសរើសបង្កជាភាពមិនស្រណុកចិត្តរហូត ។

ពេលខ្លះអារម្មណ៍របស់អ្នកក៏ងាយប្រែប្រួល ម្តងឡើងម្តងចុះ ចិត្តច្រើន រហូតសម្រេចចិត្តធ្វើអ្វីមួយឲ្យប្រាកដមិនបាន តែងតែមើលឃើញគុណសម្បត្តិ និងគុណវិបត្តិដើរទន្ទឹមគ្នារហូត ។

ម្យ៉ាងទៀតអ្នកក៏ពូកែវោហាសាស្ត្រ អាចនិយាយបញ្ចុះបញ្ចូលអ្នកដទៃឲ្យស្តាប់អ្នក ថែមទាំងឆ្លាត និងមានប្រាជ្ញាការគិតរហ័សទៀតផង ។

គ្រាប់កូនគ្លីទី ២


2 146

អ្នកជាមនុស្សមានមន្តស្នេហ៍ផ្ទាល់ខ្លួន មើលទៅដូចជាមនុស្សស្ងប់ស្ងាត់ នឹងធឹង តែតាមពិតក្នុងចិត្តរបស់អ្នកតែងតែមានបញ្ហា ឬសំនួរនៅក្នុងចិត្តជាច្រើន ។ ថែមទាំងមានស្មារតីប្រុងប្រយ័ត្នខ្ពស់ លើសពីនេះដោយសារតែអ្នកមិនចូលចិត្តកំហុស ម្ល៉ោះហើយពេលធ្វើអ្វីមួយអ្នកតែងតែពិនិត្យមើលម្តងហើយម្តងទៀត ឲ្យច្បាស់នៅក្នុងចិត្ត ។

ទន្ទឹមនឹងនោះ អ្នកក៏មានបង្កប់ការប្រច័ណ្ឌនៅក្នុងចិត្តដែរ ជាមនុស្សស្រឡាញ់នរណាហើយនឹងស្រឡាញ់អស់ពីចិត្ត តែមិនចូលចិត្តបង្ហាញ ហើយចូលចិត្តសំងំនៅផ្ទះ ជាជាងចូលចិត្តចូលសង្គមអ៊ូអរ ។

គ្រាប់កូនគ្លីទី ៣

3 145

ពីខាងក្រៅមើលទៅឬក ប៉ុន្តែការពិតអ្នកមានសុជីវធម៌ និងមានចិត្តល្អ មានចិត្តសប្បុរស មានចិត្តចេះអាណិតអាសូរអ្នកដទៃ ហើយចូលចិត្តចូលសង្គម ជាពិសេសសង្គមដែលមានកម្រិតនៃការគិតអភិវឌ្ឍខ្លួនឯង ។

អ្នកគឺជាមនុស្សពូកែច្នៃប្រឌិត តែងតែមានគំនិតល្អៗផុសមករហូត ប៉ុន្តែអ្នករាងកាច ហើយឆាប់ខឹងបន្តិច ពេលខ្លះអ្នកងាយធុញទ្រាន់នឹងធ្វើរឿងដដែលៗក្នុងរយៈពេលយូរទៀតផង ។

លើសពីនេះ អ្នកក៏ចូលចិត្តធ្វើអ្វីៗដោយខ្លួនឯង រៀនរស់ដោយខ្លួនឯងរហូតដល់ស្ទាត់ជំនាញ មិនចូលចិត្តរស់ដោយសារដង្ហើមអ្នកដទៃ ទាំងរឿងស្នេហា និងការងារ ៕

ប្រភព៖ Knongsrok