ផ្លែប៉ោមនាំសំណាង! មកព្យាករណ៍អនាគតដ៏ខ្លីខាងមុខជាមួយការជ្រើសរើស Fortune Apple ដើម្បីដឹងពីលាភសំណាងរបស់អ្នក

ថ្ងៃនេះគេហទំព័រ Knongsrok សូមអញ្ជើញបងប្អូនប្រិយមិត្តទាំងអស់ មកទាយអំពីអនាគតដ៏ខ្លីខាងមុខនេះ តាមរយៈការជ្រើសរើសផ្លែប៉ោមនាំសំណាង ១ ក្នុងចំណោមផ្លែប៉ោម ៨ ផ្លែនៅលើដើមឈើដែលអ្នកបានឃើញ ហើយមានអារម្មណ៍ថាចង់បេះបំផុត បន្ទាប់មករំកិលចុះចុះក្រោមដើម្បីអានការព្យាករណ៍អនាគតខាងក្រោម ។

PicsArt_09 28 10.14.08

ផ្លែប៉ោមលេខ 1

PicsArt_09 28 10.15.18

ប្រសិនបើអ្នកជ្រើសរើសផ្លែប៉ោមលេខ ១ នោះមានន័យថា បំណងប្រាថ្នារបស់អ្នកនឹងក្លាយជាការពិតឆាប់ៗនេះ អ្នកនឹងឆ្ពោះទៅមុខយ៉ាងឆាប់រហ័ស គ្មានអ្វីអាចបញ្ឈប់អ្នកបានទេ ប៉ុន្តែនៅមានការដាស់តឿនមួយឲ្យអ្នកចង់ចាំថា អ្នកនឹងត្រូវបន្តព្យាយាមជំនះឧបសគ្គកុំរាថយ ហើយព្យាយាមរក្សាភាពស្ងប់ស្ងៀម កុំបង្ហាញខ្លួនទៅនេះទៅនោះច្រើនពេក ។

ផ្លែប៉ោមលេខ 2

PicsArt_09 28 10.15.32

ប្រសិនបើអ្នកជ្រើសរើសផ្លែប៉ោមលេខ ២ មានន័យថា គោលដៅរបស់អ្នកនឹងសម្រេចតាមការរំពឹងទុក ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ប៉ុន្តែដើម្បីឱ្យអ្នកសម្រេចបាន  ទាមទារឱ្យមានការខិតខំប្រឹងប្រែង និងព្យាយាមអត់ធ្មត់ ។

ផ្លែប៉ោមលេខ 3

PicsArt_09 28 10.15.38

ប្រសិនបើអ្នកជ្រើសរើសផ្លែប៉ោមលេខ ៣ មានន័យថា អ្នកអាចសម្រេចបាននូវលទ្ធផលដែលចង់បាន ប្រសិនបើអ្នកធ្វើអ្វីមួយដោយការតាំងចិត្ត មិនមែនបានមកដោយត្រឹមតែបន់ស្រន់សុំឲ្យបានសម្រេចតែមួយមុខទេ ។

ផ្លែប៉ោមលេខ 4

PicsArt_09 28 10.15.50

ប្រសិនបើអ្នកជ្រើសរើសយកផ្លែប៉ោមលេខ ៤ មានន័យថា នឹងមានឧបសគ្គខ្លះៗ កើតឡើងមុនពេលអ្នកទទួលភាពជោគជ័យ ដូច្នេះកុំព្យាយាមអូសទូកបញ្ច្រាសទឹក ត្រូវរកវិធីដើរតាមលំហូរជីវិត ហើយនៅទីបំផុតអ្នកនឹងទទួលបានភាពជោគជ័យ ។


ផ្លែប៉ោមលេខ 5

PicsArt_09 28 10.15.58

ប្រសិនបើអ្នកជ្រើសរើសយកផ្លែប៉ោមលេខ ៥ មានន័យថា ក្តីសង្ឃឹមរបស់អ្នកនឹងក្លាយជាការពិតមួយឆ្នាំចាប់ពីពេលនេះតទៅ ។ ពេលអានហើយកុំបាក់ទឹកចិត្ត ព្រោះពេលវេលាកន្លងផុតទៅលឿនណាស់ ចូលប្រើពេលវេលាដើម្បីផលប្រយោជន៍ អ្នកប្រាកដជាជោគជ័យ។

ផ្លែប៉ោមលេខ 6

PicsArt_09 28 10.16.06

ប្រសិនបើអ្នកជ្រើសរើសផ្លែប៉ោមលេខ ៦ មានន័យថា ភាពជោគជ័យរបស់អ្នក នឹងរីកធំធាត់ដោយសារសកម្មភាពមិនមែនគំនិតរបស់អ្នកទេ ដូច្នេះមិនថាអ្នកមានគម្រោងធ្វើអ្វីត្រូវតែព្យាយាមសម្រេចវាឲ្យបាន ។

ផ្លែប៉ោមលេខ 7

PicsArt_09 28 10.16.16

ប្រសិនបើអ្នកជ្រើសរើសផ្លែប៉ោមលេខ ៧ មានន័យថា អ្នកនឹងទទួលបានបទពិសោធន៍ជីវិតដែលអ្នកប៉ងប្រាថ្នានាពេលអនាគត នៅពេលណាដែលអ្នកចាប់ផ្តើមស្រឡាញ់ខ្លួនឯង ហើយមានមោទនភាពចំពោះខ្លួនឯង ជំពូកថ្មីនៃជោគវាសនានឹងកើតមកភ្លាម ។

ផ្លែប៉ោមលេខ 8

PicsArt_09 28 10.16.38

ប្រសិនបើអ្នកជ្រើសរើសផ្លែប៉ោមលេខ ៨ មានន័យថា អ្នកនឹងទទួលបានជោគជ័យក្នុងពេលឆាប់ៗនេះ ហើយជោគជ័យនេះគឺជារង្វាន់សម្រាប់អំពើល្អដែលអ្នកបានធ្វើកន្លងមក តែប្រសិនបើអ្នកមិនធ្លាប់ធ្វើល្អចំពោះអ្នកណា អាចនឹងពិបាកក្នុងការមានសង្ឃឹម ៕

ប្រភព៖ Knongsrok