តេស្ដចិត្តសាស្ត្រ៖ រើសកូនសោរមួយ ដើម្បីទម្លាយអាថ៌កំបាំងនៅក្នុងខ្លួនរបស់អ្នក

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលការគិត និងបុគ្គលិកលក្ខណះរបស់អ្នកទៀតហើយ តាមរយៈការជ្រើសរើសកូនសោរមួយដែលអ្នកចូលចិត្តបំផុត នៅក្នុងរូបខាងក្រោមនេះ ហើយអានចម្លើយខាងក្រោម ។

PicsArt_09 24 10.07.30

កូនសោទី 1

9c0005546

កូនសោនេះបង្ហាញពីសតិបញ្ញា អ្នកពូកែសង្កេតការណ៍ ចេះវិភាគ ជាមនុស្សល្អ មានចិត្តសប្បុរសចំពោះមនុស្សនៅជុំវិញខ្លួន ។ បើមើលតាមរូបរាងខាងក្រៅអ្នកដូចជាមនុស្សនិយាយត្រង់ទៅត្រង់មក ពេលខ្លះនិយាយមិនបានគិតធ្វើឲ្យគេខឹងទៀតផង តែតាមពិតអ្នកគ្មានបំណងអាក្រក់លើអ្នកណាទេ។

ចំណែកនិស្ស័យខាងក្នុងចិត្តវិញ អ្នកគឺជាមនុស្សម្នាក់ដែលតែងតែយកចិត្តទុកដាក់ចំពោះអារម្មណ៍មនុស្សដែលនៅជុំវិញខ្លួន តែអ្នកកម្របង្ហាញវាឲ្យនរណាម្នាក់ឃើញណាស់ ហើយនៅពេលអ្នកស្រឡាញ់នរណាម្នាក់ អ្នកនឹងស្រឡាញ់គេខ្លាំងបំផុត ប៉ុន្តែប្រសិនបើគេហ៊ានតែក្បត់ចិត្តអ្នក អ្នកនឹងស្អប់គេដល់ឆ្អឹង ។

កូនសោទី 2

45428740a

កូនសោនេះបញ្ជាក់ថា អ្នកគឺជាមនុស្សដែលមានភាពចាស់ទុំ មានលក្ខខណ្ឌឋិតថេរ មានអាថ៌កំបាំង ត្បិតរូបរាងខាងក្រៅរមើលទៅមឺសៗ មិនមានពិសពុស ប៉ុន្តែវាជាភាពស្មោះត្រង់របស់អ្នក ដែលធ្វើឱ្យមនុស្សជាច្រើននៅជិតហើយមានអារម្មណ៍កក់ក្តៅបំផុត ។

ចំណែកនិស្ស័យខាងក្នុងចិត្តវិញ អ្នកពិតជាមនុស្សចិត្តល្អ ប្រសិនបើនរណាម្នាក់បានធ្វើការជាមួយអ្នក ពួកគេគិតថាអ្នកជាមនុស្សម៉ត់ចត់ ។ ចំពោះរឿងស្នេហា បើអ្នកស្រលាញ់នរណាម្នាក់អ្នកនឹងលះបង់អស់ពីចិត្ត អ្នកនឹងចេះត្រកងស្នេហ៍របស់អ្នកឲ្យឋិតថេរ។ តែបើថ្ងៃណាមួយគូស្នេហ៍របស់អ្នកក្បត់សន្យា ឬគិតចង់ចាកចេញ សុំដាស់តឿនចុះថាមិនចាំបាច់ត្រលប់មកវិញទេ ព្រោះតែអ្នកគឺជាមនុស្សចិត្តដាច់ណាស់ មិនស្អប់ទេតែបើអស់ចិត្តហើយទៅចុះ ។


កូនសោទី 3

3bef8166d

កូនសោនេះមានន័យថា អ្នកគឺជាមនុស្សមានគំនិត ចូលចិត្តរៀបចំផែនការ ហើយអ្នកមានទំនោរគិតរឿងពិបាកលឿនជាងអ្នកដទៃ។ រីឯចរិតលក្ខណៈរបស់អ្នកអាចនិយាយបានថា ត្រង់ទៅត្រង់មកនៅពេលនិយាយស្តី គិតបែបណានិយាយបែបហ្នឹង តែមិនមែនជាប្រភេទមនុស្សនិយាយនាំរឿងទេ ពាក្យមួយម៉ាត់ៗដែលនិយាយចេញមក បើគ្មានប្រយោជន៍អ្នកមិននិយាយទេ ។ ហើយត្បិតរូបរាងខាងក្រៅរបស់អ្នកជាមនុស្សស្ងប់ស្ងាត់ ប៉ុន្តែអ្នកគឺជាមិត្តដ៏ល្អ នឹងពូកែកំប្លុកកំប្លែងណាស់ ។

ចំពោះរឿងស្នេហាវិញ អ្នកគឺជាមនុស្សដែលមានចិត្តមួយថ្លើមមួយ មិនចូលចិត្តនិយាយជាមួយនរណាច្រើនទេ ប្រសិនបើអ្នកចាប់បានដៃគូមានសង្សារ ឬអ្នកផ្សេង អ្នកនឹងសុំតែពីរដង ឬលើកលែងទោសច្រើនបំផុតតែ ២ ដងប៉ុណ្ណោះ ប្រសិនបើមានលើកទី ៣ អ្នកនឹងលើកដៃបាយៗភ្លាម ។

កូនសោទី 4

9f29ce41c

កូនសោទី ៤ មានន័យថា អ្នកគឺជាមនុស្សម្នាក់ដែលមានវិន័យក្នុងការគិត មិនថាធ្វើអ្វីក៏ដោយ អ្នកនឹងជ្រើសរើសវិធីសាស្រ្តជាក់លាក់ ជាជាងធ្វើអ្វីដោយប្រថុយប្រថាន ។ អ្នកក៏ជាមនុស្សដែលមិនទុកចិត្តនរណាម្នាក់ឡើយ អ្នកជឿជាក់លើភាពជាក់ស្តែងជាងពាក្យសម្តី ហើយអ្នកមានភាពចាស់ទុំច្រើនជាងសំបកក្រៅរបស់អ្នកទៅទៀត ។

ចំពោះរឿងស្នេហា ប្រសិនបើអ្នកស្រឡាញ់នរណាម្នាក់ហើយ អ្នកនឹងស្រឡាញ់ដោយមិនរំពឹងអ្វីមកវិញទេ ប៉ុន្តែនៅពេលណាដែលគូស្នេហ៍របស់អ្នកក្បត់ពាក្យសន្យា ឬមានអ្នកផ្សេង អ្នកនឹងមិនអង្វរឱ្យគេឲ្យត្រឡប់មកវិញទេ អ្នកជាមនុស្សទន់ភ្លន់ នឹងកក់ក្តៅណាស់ តែបើធ្វើឲ្យអ្នកអស់ចិត្ត ម្នាក់នោះដឹងតែស៊យធំហើយ ៕

ប្រភព៖ Knongsrok