ឆុតណាស់! គ្រាន់តែខ្សែបេះដូងនៅលើបាតដៃ ក៏អាចប្រាប់បានថា អ្នកជាមនុស្សបែបណា?

តើអ្នកធ្លាប់កត់សំគាល់ ខ្សែបេះដូងនៅលើកបាតដៃរបស់អ្នកទេ? តើអ្នកដឹងទេថាខ្សែបេះដូង អាចទាយដឹងថាអ្នកជាមនុស្សបែបណា ក៏ដឹងថាអ្នកជាមនុស្សមានចរិតបែបណាដែរ ។

ទន្ទឹមនឹងនោះ លទ្ធផលទស្សន៍ទាយក៏ឆុត មិនចាំបាច់ពឹងលើគ្រូទាយទៀតទេ ដូច្នេះនៅចាំអ្វីទៀត សូមសាកល្បងភ្លាមទៅ ។

វិធីទស្សន៍ទាយ

សូមមើលការខ្សែបាតដៃរូប A, B, C, និង D ខាងក្រោម បន្ទាប់មកសង្កេតមើលថា ខ្សែបេះដូងរបស់អ្នកស្រដៀងរូបភាពមួយណាជាងគេ បន្ទាប់មកសូមអានចម្លើយខាងក្រោម ។

PicsArt_09 23 10.02.57

A. ជាប្រភេទមនុស្ស ដែលខិតខំធ្វើការ

អ្នកគឺជាមនុស្សដែលមានគំនិតផ្ទាល់ខ្លួន និងមានភាពឯករាជ្យ។ បើនិយាយពីរឿងការងារវិញ អ្នកគឺជាមនុស្សដែលមានភាពវៃឆ្លាត ហើយក៏អាចក្លាយជាមេដឹកនាំបានយ៉ាងល្អដែរ ។ លុះនៅពេលអ្នកកំណត់គោលដៅហើយ អ្នកនឹងសម្រេចគោលដៅនោះទាល់តែបានដោយមិនស្ទាក់ស្ទើរឡើយ បូករួមទាំងការខិតខំ និងការតាំងចិត្តអ្នកប្រាកដជាជោគជ័យនៅថ្ងៃអនាគត។


B. ជាមនុស្សមានចិត្តល្អ និងចិត្តមេត្តា

អ្នកពិតជាមនុស្សល្អណាស់ នៅក្នុងក្រសែភ្នែកមិត្តភក្តិទាំងអស់ អ្នកជាមនុស្សស្លូតបូត និងគួរឲ្យអាណិតអាសូរ។ ប្រសិនបើមិត្តម្នាក់សុំជំនួយ អ្នកនឹងជួយមិត្តភក្តិរបស់អ្នកយ៉ាងរីករាយ ប៉ុន្តែសម្រាប់មនុស្សចម្លែកអ្នកនឹងមិនទុកចិត្តពួកគេច្រើនឡើយ ។

C. ជាប្រភេទមនុស្សដែលប្រាថ្នាចង់បានជីវិតរីករាយ

ដោយសារតែអ្នកមានទម្លាប់ចង់ដឹងចង់ឃើញនិងគិតច្រើន ទើបធ្វើឲ្យអ្នកចេះតែមានអារម្មណ៍សោកស្តាយ និងមានគេលួចចាក់ពីក្រោយខ្នង តែតាមពិតទៅ មិត្តរបស់អ្នកគេសុទ្ធតែល្អចំពោះអ្នកណាស់ដឹងទេ! ភាគច្រើនអ្នកតែងតែគិតតែខ្លួនឯង។ ដូច្នេះហើយកុំគិតច្រើនពេក ចូលព្យាយាមជឿជាក់លើមិត្តភក្តិរបស់អ្នកឱ្យបានច្រើន ជីវិតរបស់អ្នកក៏នឹងរីករាយជាងមុនដែរ។

D. អ្នកគឺជាប្រភេទមនុស្សមានការអត់ធ្មត់ខ្លាំង

អ្នកគឺជាមនុស្សម្នាក់ដែលអាចស៊ូទ្រាំនឹងការលំបាក និងមានការអត់ធ្មត់ខ្ពស់ អ្នកជឿថាមនុស្សដែលខិតខំធ្វើការច្រើនតែទទួលបានជោគជ័យ។ អ្នកក៏ជាមនុស្សដែលមានបេះដូងស្រស់ស្អាតដែរ ជារឿយៗជួយអ្នកដទៃដោយគ្មានចង់បានអ្វីមកវិញទេ។  អ្នកនឹងចងចាំអ្វីៗគ្រប់យ៉ាង ដែលអ្នកដទៃបានធ្វើដាក់អ្នកនៅក្នុងបេះដូង ហើយក៏ជាមនុស្សដែលមានមនោសញ្ចេតនាខ្លាំងដែរ ៕

ប្រភព៖ Knongsrok