តួនាទី១០យ៉ាងរបស់ស្វាមី ដែលត្រូវតែធ្វើចំពោះភរិយាដើម្បីឱ្យជីវិតអាពាហ៍ពិពាហ៍ស្ថិតស្ថេរ

ជីវិតគូទម្រាំអាចកាន់ដៃគ្នាឆ្លងកាត់ឧបសគ្គដល់វិថីអាពាហ៍ពិពាហ៍មិនមែនជារឿងងាយស្រួលឡើយ។ ដូច្នេះប្រសិនជាចង់រក្សាចំណងស្នេហាលើដំបូងអាពាហ៍ពិពាហ៍នេះឱ្យកាន់តែផ្អែមល្ហែម និងគង់វង្សស្ថិតស្ថេរ គឺអាស្រ័យទៅលើគូស្វាមីភរិយាទាំងសងខាងរួបរួមគ្នា។

យ៉ាងណាមិញ ថ្ងៃនេះយើងនឹងលើកឡើងពី តួនាទី១០យ៉ាងរបស់ស្វាមី ដែលត្រូវតែធ្វើចំពោះភរិយាដើម្បីឱ្យជីវិតអាពាហ៍ពិពាហ៍ស្ថិតស្ថេរ ដូចខាងក្រោម ៖

F10d3006d607605d288e8eb723400ea1

១. បុរសជាស្វាមីទោះបីជាដឹងថាភរិយាមានគុណវិបត្តិយ៉ាងណាក៏ដោយ ក៏បុរសជាស្វាមីព្រមទទួលយក យល់ចិត្ត ជួយកែប្រែគ្នាបន្តិចម្តងៗ ជាពិសេសមិនមើលងាយ មិនរិះគន់គុណវិបត្តិនាង រហូតធ្វើឱ្យនាងមានអារម្មណ៍មិនល្អ អាប់មុខ ឬខ្មាសអៀនឡើយ។

២. ពេលរៀបការរួចតួនាទីរបស់ស្វាមីគឺគិតពីគ្រួសារ និងភរិយាជាអទិភាពទី១ ដូច្នេះមិនថាបុរសជាប្តីលំបាកប៉ុនណា រវល់ប៉ុនណា គាត់អាចលះបង់ពេលវេលា លះបង់គ្រប់យ៉ាង និងខ្វល់ខ្វាយពីជីវិតអាពាហ៍ពិពាហ៍ជាចម្បង។ ហើយមិនថាមានរឿងកើតឡើងយ៉ាងណា ភរិយាជាមនុស្សដំបូងគេដែលបុរសជាប្តីត្រូវនឹកគិតជានិច្ច។

F3deda69cab8b4719afcfd4f86739b3a

៣. បុរសជាប្តីល្អ តែងតែឱ្យតម្លៃប្រពន្ធ និងមានមោទកភាពដែលបានរៀបការជាមួយអ្នក ជាពិសេសពេលនិយាយជាមួយក្រុមគ្រួសារ ឬមិត្តភក្តិ ហើយនឹកដល់អ្នក បុរសជាប្តីតែងតែសម្តែងទង្វើពេញដោយភាពរីករាយជាខ្លាំង និងយល់ថាខ្លួនសំណាងដែលបានរៀបការជាមយយភរិយាខ្លួន។

៤. បុរសជាស្វាមីល្អតែងតែមានពេលវេលាឱ្យភរិយាខ្លួន និងមិនធុញទ្រាន់នូវការផ្តល់ពេលវេលាជជែកលេងជាមួយនឹងភរិយាឡើយ។ បុរសជាប្តីពេញចិត្តនឹងស្តាប់រឿងគ្រប់យ៉ាង ជួយរំលែកទុក្ខលំបាក និងចង់ឱ្យភរិយាបើកចិត្តប្រាប់គ្រប់រឿង ហើយទុកចិត្តលើខ្លួនថាខ្លួនជាប្តីដែលនៅចាំគាំទ្រ ការពារ និងលើកទឹកចិត្តគ្រប់ស្ថានការ។


6a18af5923169f3d468039c5f2f8e496

៥. មិនថារៀបការថ្មីៗ ឬរៀបការយូរទេ ចង់ឱ្យជីវិតអាពាហ៍ពិពាហ៍ស្ថិតស្ថេរ និងផ្អែមល្ហែម បុរសជាស្វាមីតែងតែស្វែងរកពេលផ្ទាល់ខ្លួន នៅជាមួយភរិយារបស់ខ្លួនឱ្យបានច្រើន ដើម្បីបង្កើនភាពស្និទ្ធស្នាល ផ្តល់ភាពរីករាយ និងភ្ញាក់ផ្អើលដល់ភរិយាខ្លួនជានិច្ច។

៦. ទោះបីជាទើបរៀបការ ឬរៀបការយូរហើយក្តី បុរសជាប្តីត្រូវតែគោរព ឱ្យតម្លៃ និងយកចិត្តទុកដាក់ចំពោះប្រពន្ធដូចមុន ឬលើសមុន ដែលមិនត្រូវតិចជាងមុន ឬលែងដូចមុនឡើយ។

៧. បុរសជាប្តីត្រូវធ្វើឱ្យប្រពន្ធជឿជាក់លើខ្លួនថាខ្លួនជាប្តីដែលស្មោះត្រង់ ចាស់ទុំ មានសមត្ថភាព ដែលសាកសមឱ្យប្រពន្ធផ្ញើវាសនា និងពឹងពាក់អស់មួយជីវិត។

៨. ដោយសារតែមានឈ្មោះជាស្វាមីគឺជាមេគ្រួសារ ដែលមានទំនួលខុសត្រូវខ្ពស់នោះ បុរសជាប្តីនឹងតែងតែប្រឹងប្រែងឥតឈប់ឈរ ស្វែងរកអ្វីដែលថ្មី និងចង់រកអ្វីដែលល្អឥតខ្ចោះបន្ថែមទៀត ដើម្បីឱ្យគ្រួសារកាន់តែរីកចម្រើន និងមានសុភមង្គល។

4e7fa4f9861e9579be8b140d49241715

៩. បុរសជាស្វាមី នឹងនៅតែស្មោះត្រង់នឹងភរិយា ហើយមិនធ្វើឱ្យភរិយាសង្ស័យ និងគិតថាខ្លួនលួចលាក់មានអ្នកក្រៅក្បត់ភរិយាឡើយ។

១០. មិនថារៀបការយូរប៉ុនណា បុរសជាស្វាមីនឹងមិនលាក់លៀមអារម្មណ៍ខ្លួនឯងចំពោះភរិយាឡើយ គឺមានតែបង្ហាញពីការស្រលាញ់ ការយកចិត្តទុកដាក់ទ្វេរដង ពិសេសគឺគ្មានអ្វីដែលលាក់លៀមភរិយានោះទេ៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក