ធ្លាប់ខកចិត្ត អស់សង្ឃឹមគ្រប់គ្រាន់ហើយ ដូច្នេះ មិនអាចឱ្យខ្លួនឯងត្រឡប់ក្រោយ ទៅរកសភាពនោះម្ដងទៀតទេ

បើព្រេងវាសនាកំណត់ថាមិនអាចមានគេហើយ នោះត្រូវបង្ខំខ្លួនឯងជារៀងរាល់ថ្ងៃ កុំសូវនឹកដល់គេខ្លាំងពេក។ ការចាកចេញទៅភ្លាមៗ ពិតជាលំបាកខ្លាំងណាស់ តែបើសន្សំភាពអស់សង្ឃឹមច្រើនពេកនោះ ប្រាកដជាឱ្យចិត្តមួយនេះស្លាប់ជាមិនខាន។

យ៉ាងណាមិញ បានជាយកក្តីស្រលាញ់មួយនេះដកចេញពីអ្នកទៅហើយ ក៏ត្រូវប្រាប់ខ្លួនឯងថា “គ្មានរូបគេ ខ្ញុំនៅតែអាចរស់បាន ខ្ញុំមិនអាចបង្ខំមនុស្សម្នាក់មកស្រលាញ់ខ្ញុំនោះទេ និងរៀនរស់នៅក្នុងភាពស្ងប់ស្ងាត់របស់ខ្លួន”

ខ្ញុំធ្លាប់យំ ធ្លាប់ឈឺ ធ្លាប់អន់ចិត្តនឹងអ្នក តែអ្វីដែលខ្ញុំសង្កេតឃើញនោះគឺ ខ្ញុំនៅតែមិនទាន់ដើរចូលក្នុងពិភពលោករបស់អ្នក មានតែអាចនាំចិត្តដែលឈឺចាប់ដើរចេញពីអ្នកប៉ុណ្ណោះ ពីព្រោះភាពអស់សង្ឃឹមសន្សំច្រើនណាស់មកហើយ។

Cfbdfb14c20d75e246b47e4525234a02

ខ្ញុំមិនចង់នៅរង់ចាំអ្នក មិនចង់យំដើម្បីអ្នក ខ្ញុំសុខចិត្តព្រលែងដៃ គឺជាការដកខ្លួនដ៏ល្អបំផុត។ ខ្ញុំទ្រាំមិនបាននៅពេលដែលឃើញអ្នកមិនសុខចិត្ត ឬត្រូវគេបោកប្រាស់ ខ្ញុំសុខចិត្តចូលទៅលួងលោមដល់អ្នក ទាំងដឹងថាខ្ញុំគ្មានតម្លៃអ្វីសម្រាប់អ្នកសោះ ខ្ញុំដឹងថាអ្នកមិនបានឃើញពីការលះបង់របស់ខ្ញុំឡើយ។

សូមចាំថា ពេលដែលភាពអស់សង្ឃឹមមកបន្តគ្នា កុំចេះតែត្រឡប់ក្រោយច្រើនពេក អ្នកត្រូវដឹងថា ការងាកក្រោយគ្រាន់តែជាការឈឺចាប់ប៉ុណ្ណោះ យើងមិនអាចរស់នៅទាំងគ្រាំគ្រាចិត្តបែបនេះនោះទេ។ ការឈឺចិត្តមួយនេះ អាចហៅបានថា នៅក្នុងភ្នែករបស់ខ្ញុំមានតែអ្នក តែក្នុងភ្នែករបស់អ្នកអាចផ្ទុកពិភពលោកទាំងមូលនេះបាន អ្វីតែមួយគត់នោះគឺ អ្នកគ្មានខ្ញុំក្នុងកែវភ្នែករបស់អ្នកទាល់តែសោះ។


23f05d27750265333f9bb6b91b228c4c

ស្នេហាដែលខុសមួយ អ្វីដែលនាំមកឱ្យយើងអាចគ្រាន់តែជាដំណាក់ការឈឺចាប់មួយប៉ុណ្ណោះ បើនៅតែបន្តតទៅទៀត អ្វីដែលយកទទួលបានមានតែវិប្បសារីអស់មួយជីវិត។

ពួកយើងត្រូវរៀនចេះទៅសម្របនឹងរឿងអតីតកាល ពីព្រោះវាជារឿងដែលកន្លងផុតទៅហើយ ក៏ត្រូវរៀនទទួលយកបច្ចុប្បន្នភាពជាក់ស្តែងមួយនេះដែរ ពីព្រោះអ្នកត្រូវបន្តរស់នៅតទៅទៀត។ របស់ដែលមិនមែនជារបស់អ្នក ត្រូវតែព្រលែងដៃ របស់ដែលជារបស់ខ្លួន ប្រើជីវិតទៅថែរក្សា។

ថ្ងៃនេះ ដោយសារតែខ្ញុំបានសន្សំទុកនូវភាពអស់សង្ឃឹមគ្រប់គ្រាន់ហើយទើបចាកចេញទៅ គង់តែមានថ្ងៃមួយ ខ្ញុំនឹងញញឹមពោរពេញដោយក្តីសង្ឃឹមនូវក្តីស្រលាញ់ដែលជារបស់ខ្ញុំផ្ទាល់៕

អត្ថបទ ៖ Mythical Bird / KNONGSROK