ចំណាំ​មើល! បើ​បុរស​កាន់​តែ​សួរនាំ​អ្នក ៤ រឿង​នេះ មាន​ន័យ​ថា​គេ​ស្រលាញ់​អ្នក​ខ្លាំង ស្មោះ​មួយ​នឹង​មួយ

ជា​ទូទៅ​មនុស្ស​ប្រុស​ បើ​ស្រលាញ់​នារី​ណា​ម្នាក់​ចេញ​ពី​ចិត្ត ហើយ​ច្បាស់លាស់​នឹង​នាង​ ពួក​គេ​ប្រាកដ​ជា​មិន​អាច​លាក់បាំង​បាន​នោះ​ទេ នៅ​ទម្លាប់​សួរនាំ​រឿង​ទាំង ៤ ចំណុច​ដូច​ខាង​ក្រោម៖

៤) គេ​តែងតែ​ចាប់​អារម្មណ៍​គ្រប់​យ៉ាង​ពី​អ្នក

Ice_screenshot_20210731 135820

បើ​គេ​មិន​ស្រលាញ់​អ្នក គេ​មិន​សូវ​ខ្វល់​នឹង​អ្នក​ទេ តែ​បើ​គេ​ស្រលាញ់​អ្នក​ហើយ គេ​ខ្វល់​សឹង​តែ​គ្រប់​វិនាទី​នៃ​អ្នក មិន​ថា​តែ​អារម្មណ៍ និង​សកម្មភាព​កាយវិការ​របស់​អ្នក។ មិន​ថា​តែ​រឿង​តូច​តាច ការ​ដើរ​ ការ​អង្គុយ គេ​មើល​អ្នក​មិន​ដាក់​ភ្នែក ខ្លាច​អ្នក​ខ្វះ​នេះ​ខ្វះ​នោះ ត្រូវ​ការ​នេះ​ត្រូវ​ការ​នោះ ដើម្បី​ឲ្យ​គេ​អាច​ក្លាយ​ជា​អង្គរក្ស​តាម​មើល​ថែ​អ្នក​គ្រប់​វិនាទី។

៣) គិត​ពី​អារម្មណ៍​អ្នក

Ice_screenshot_20210731 135825

គេ​ខ្វល់​ពី​អារម្មណ៍​របស់​អ្នក នៅ​ពេល​ថ្ងៃ​ណា​អារម្មណ៍​អ្នក​មិន​ល្អ គេ​ក៏​ឆាប់​មើល​ដឹង ហើយ​គេ​មិន​សូវ​ហ៊ាន​និយាយ​ស្តី​ច្រើន​ឡើយ តែ​នៅ​តែ​បារម្ភ​ជានិច្ច និង​ព្យាយាម​សួរនាំ​ ក៏​ដូច​ជា​ជួយ​ដោះស្រាយ​អ្នក​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ មួយ​ផ្សេង​ទៀត​គ្រប់​ពាក្យពេចន៍​ក៏​គេ​គិត​ណាស់​ដែរ ថា​ពេល​ណា​គួរ​និយាយ​លេង​សើច ថា​ពេល​ណា​គួរ​ច្បាស់លាស់​នឹង​អ្នក ដោយ​ផ្អែក​ទៅ​តាម​អារម្មណ៍​ដែល​អ្នក​កំពុត​កើត​មាន។


២) តែងតែ​ចង់​ដឹង​ថា ​អ្នក​ស្រលាញ់​គេ​ឬ​អត់

Ice_screenshot_20210731 135835

ខាង​បុរស​តែងតែ​សួរ ថា​អ្នក​ស្រលាញ់​គេ​កម្រិត​ណា ចង់​លឺ​ពាក្យ​ស្រលាញ់​ចេញ​ពី​ព្រះ​នាង​តូច​របស់​គេ។ ជាង​នេះ​គេ​ក៏​កាន់​តែ​ចង់​ឃើញ​កាយវិការ​យក​ចិត្ត​ទុក​ដាក់​មួយ​ចំនួន កើត​ចេញ​ពី​អ្នក​ផ្ទាល់ ហើយ​វា​មិន​រឿង​ធុញទ្រាន់​សម្រាប់​គេ​នោះ​ទេ ផ្ទុយ​ទៅ​វា​ជា​កម្លាំង​ចិត្ត ជា​កម្លាំង​ចលករ​រុញច្រាន​ឲ្យ​ក្លាយ​ជា​ការ​ខិតខំ​ក្នុង​ការ​បំពេញ​រឿង​អ្វី​មួយ។

១) គេ​ខ្វល់ខ្វាយ​ពី​ជីវិត​ប្រចាំ​ថ្ងៃ​របស់​អ្នក

Ice_screenshot_20210731 135848

គេ​តែងតែ​ខ្វល់​ពី​អ្នក ចង់​ដឹង​ថា​ថ្ងៃ​នេះ​អ្នក​បាន​ធ្វើ​អ្វី​ខ្លះ អ្នក​ហត់នឿយ​ឬ​អត់ អ្នក​បាន​ទទួល​ទាន​អ្វី​គ្រប់គ្រាន់​ហើយ​ឬ​នៅ តើ​អ្នក​មាន​សម្ពាធ​ផ្លូវ​ចិត្ត​រឿង​ណា​មួយ​ដែរ​ឬ​ទេ? គេ​ពេញ​ចិត្ត​នឹង​ដើរ​តួ​ជា​ទីប្រឹក្សា​ចាំ​ស្តាប់ ចាំ​ចែករំលែក​យោបល់​ទៅ​កាន់​អ្នក​ជា​និច្ច។ តើ​អ្នក​ជា​មនុស្ស​ស្រី ដែល​បាន​ជួប​មនុស្ស​ប្រុស​ប្រភេទ​ហ្នឹង​ហើយ​ឬ​នៅ?

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក