មើលរូបនេះហើយ អ្នកឃើញអ្វីមុនគេ? សូមទៅមើលចម្លើយ ពីអ្វីដែលអ្នកបានឃើញ អ្នកនឹងដឹងពីខ្លួនឯងកាន់តែច្បាស់

ពេលនេះ យើងមានរូបភាពមួយដើម្បីឲ្យប្រិយមិត្តធ្វើតេស្តទៀតហើយ បើតាមផ្នែកចិត្តសាស្ត្រមនុស្សអាចឃើញរូបភាពតែមួយ តាមបែបខុសៗគ្នា ដូច្នេះសូមសាកល្បងទាំងអស់គ្នា តែសូមបញ្ជាក់មុនថាកុំទាន់អានចម្លើយដោយសំងាត់ជាមុន ព្រោះអាចលែង ស័កិ្តសិទ្ធ។ តើអ្នកឃើញអ្វីនៅក្នុងរូបភាពដំបូង ហើយព្យាយាមអានការព្យាករណ៍ថាតើវាត្រឹមត្រូវឬអត់?

Pic01

ដើមឈើ

ប្រសិនបើអ្នកឃើញដើមឈើ គឺជារូបភាពដំបូងតាមផ្នែកចិត្តវិទ្យាបាននិយាយថា អ្នកជាមនុស្សស្ងប់ស្ងៀម មិនចូលចិត្តភាពវឹកវរទាល់តែសោះចូលចិត្តភាពឯករាជ្យ និងសុទិដ្ឋិនិយមបន្តិចដែរ។ អ្នកមិនគិតថា វាចាំបាច់ដើម្បីរៀបចំខ្លួនឯងដើម្បីតម្រូវចិត្តអ្នកដទៃទេ ហើយអ្នកក៏មិនមែនជាមនុស្សលោភលន់ដែរ ។

សត្វហ្គោរីឡា (Gorilla)

ប្រសិនបើអ្នក មើលឃើញរូបភាពហ្គោរីឡាជារូបភាពដំបូង បង្ហាញថាអ្នកគឺជាមនុស្សឧស្សាហ៍ព្យាយាម ចូលចិត្តទៅឲ្យដល់គោលដៅ ហើយចូលចិត្តភាពល្អឥតខ្ចោះ ប៉ុន្តែអ្នកប្រហែលជាខ្វះការយកចិត្តទុកដាក់បន្តិច ដោយសារតែអ្នកមានមហិច្ឆតាខ្ពស់ ហើយចូលចិត្តដើរទៅមុខ ដែលធ្វើឲ្យអ្នកអាចភ្លេចយកចិត្តទុកដាក់ចំពោះអ្នកដែលនៅជុំវិញខ្លួន នេះគឺជាអ្វីដែលអ្នកត្រូវប្រយ័ត្ន។


សត្វតោ

អ្នកគឺជាមនុស្សម្នាក់ដែលដឹងថា អ្នកចូលចិត្ត   ឬមិនចូលចិត្តអ្វីទាំងអស់ ហើយប្រសិនបើនរណាម្នាក់គិតមកជ្រៀតជ្រែក ឬធ្វើឱ្យអ្នកមានអារម្មណ៍មិនល្អ កុំសង្ឃឹម! ព្រោះអ្នកនឹងមិនបោះបង់ទេ ។

សត្វត្រី

អ្នកចូលចិត្តជួយអ្នកដទៃ ខ្លួនអ្នកផ្ទាល់ពេញចិត្តនឹងធ្វើបែបនេះ ហើយអ្នកនឹងមានអារម្មណ៍ល្អ ដែលបានក្លាយជាទីពឹងផ្អែករបស់នរណាម្នាក់។ អ្នកតែងតែបើកចំហនិងត្រៀមខ្លួនដើម្បីយល់ពីអ្នកដទៃ រហូតដល់ពេលខ្លះ វាអាចច្រើនពេក ធ្វើឲ្យគេទាញយកផលប្រយោជន៍ពីអំពើល្អរបស់អ្នក ៕

ប្រភព៖ Knongsrok