បុរស​ណា​ដែល​បាន​នារី​មាន ៤ ចំណុច​នេះ សំណាង​ណាស់​ប្រៀប​ដូច​មាន​មាស​មួយ​ក្រឡ

សម្រាប់​បុរសៗ​មិន​សុទ្ធ​តែ​អាច​ជ្រើសរើស​នារី​ដ៏​ល្អ​ម្នាក់​តាម​ការ​ប្រាថ្នា​នោះ​ទេ ដោយ​ពេល​ខ្លះ​ទាមទារ​រយៈ​ពេល​យូរ និង​ឆ្លងកាត់​ទំនាក់ទំនង​ថ្មី​ម្តង​ហើយ​ម្តង​ទៀត​រាប់​ភ្លេច។

យ៉ាង​ណា​បើ​អ្នក​ជួប​នារី​ដែល​អាច​មាន ៤ ចំណុច​ខាង​ក្រោម ចូរ​អ្នក​ថែ​រក្សា​គេ​ឲ្យ​បាន​ល្អ​ផង ព្រោះ​អ្នក​ជា​បុរស​សំណាង​ហើយ ប្រៀប​បាន​នឹង​មាន​មាស​មួយ​ក្រឡ​នៅ​នឹង​ដៃ៖

៤) ចេះ​ដឹង​ទុក្ខធុរៈ​ខាង​ឪពុកម្តាយក្មេក

Hoiquanadida_com Hoc Phat Khuyen Con Dau Nen Hieu Thao Voi Me Chong

បើ​គេ​ស្រលាញ់​ឪពុកម្តាយ​អ្នក ដូច​ជា​ឪពុកម្តាយ​បង្កើត នោះ​មាន​ន័យ​ថា គេ​ជា​កូនប្រសា​ដ៏​ល្អ​បំផុត​មួយ​ក្នុង​លោក។ មួយ​ផ្នែក​គឺ​ជា​ការ​គោរព មួយ​ផ្នែក​ទៀត​គឺ​ក្តីស្រលាញ់​ដែល​ផ្តល់​ឲ្យ​ចេញ​ពី​ចិត្ត។

ជឿ​ទៅ​បាន​ភរិយា​ដែល​ឈ្លាសវៃ រឿង​ដឹង​ទុក្ខធុរៈ​ចាស់ៗ​នេះ គឺ​រមែង​លើក​ស្ទួយ​អាជីព​ការងារ និង​ការ​រកស៊ី​អ្នក​ឲ្យ​រីក​ចម្រើន​ទៅ​មុខ​បាន​ដូច​គ្នា។

៣) ពឹងផ្អែក​អ្នក តែ​មិន​ទាំង​ស្រុង

មនុស្ស​ស្រី​ដែល​ល្អ​បំផុត គឺ​មិន​ពឹងផ្អែក​លើ​អ្ន

Chong Ngoai Tinh Voi Vo Cu Min 1


ក ១០០ ភាគរយ​នោះ​ទេ ដោយ​នាង​ក៏​ដឹង​ពី​វិធី​មើល​ថែ​ទាំ​ខ្លួន​ឯង មើល​ថែ​គ្រួសារ ហើយ​ក៏​តែង​មាន​ក្តីស្រមៃ​ចង់​មាន​អាជីព ឬ​មាន​ជំនាញ​អ្វី​មួយ​ស្រាប់​ក្នុង​ដៃ។ ស្រ្តី​ប្រភេទ​នេះ គឺ​ជា​បំណងប្រាថ្នា​របស់​បុរស​គ្រប់​រូប។

២) ជឿ​ទុក​ចិត្ត​លើ​អ្នក មិន​ចង​ជើង​អ្នក

Ice_screenshot_20210722 115452

វា​ស៊ីសង​លើ​ខាង​បុរស​នោះ​ដែរ ថា​គួរ​ឲ្យ​ទុក​ចិត្ត​ឬ​អត់។ ប៉ុន្តែ​បើ​អ្នក​ស្ថិត​ក្នុង​ជំពូក​មនុស្ស​ស្មោះត្រង់ ដែល​មិន​ចេះ​មើល​ឃើញ​នារី​ដទៃ​ផង​ ហើយ​នាង​មាន​ការ​ជឿជាក់​លើ​អ្នក​បន្ថែម​ទៀត និង​ចេះ​ទុក​ចន្លោះ​សម្រាប់​ជីវិត​អ្នក នោះ​ក៏​ជីវិត​គ្រួសារ​នឹង​មិន​សូវ​ចេះ​ឈ្លោះប្រកែក​គ្នា​ដែរ។

១) ស្មោះ​មួយ​នឹង​មួយ

Ice_screenshot_20210722 115457

ទន្ទឹម​នឹង​ភាព​ស្មោះត្រង់​របស់​បុរស ខាង​នារី​ក៏​ដូច​គ្នា ទោះ​មាន​អ្នក​ចូល​មក​ញ៉ែងញ៉ង​ឬ​មក​រញ៉េរញ៉ៃ ក៏​នាង​មាន​តែ​ដើរ​ចេញ ហើយ​មិន​ចេះ​ទៅ​ខាត​ពេលវេលា​ជាមួយ​បុរស​ដទៃ​ឡើយ ក្រៅ​ពី​ប្តី​របស់​នាង។ នេះ​ក៏​រាប់​បាន​ជា​ការ​គោរព​ឲ្យ​តម្លៃ​ ស្រលាញ់​ស្វាមី​របស់​អ្នក​មួយ​ផង​ដែរ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក