មិន​ចេះ​តែ​ធ្វើ​ដាក់​នរណា​ទេ! លុះ​ត្រា​ស្រលាញ់​ម្នាក់​ស្រី​នោះ​ពិត ទើប​បុរស​ធ្វើ​ទង្វើ​ ៣ នេះ​មក

បុរស​ដែល​ច្បាស់លាស់​នឹង​នារី​ណា​ម្នាក់ យើង​មិន​អាច​មើល​ត្រឹម​កាយវិការ​ឬ​ពាក្យ​សម្តី​ប៉ុន្មាន​ម៉ាត់​របស់​គេ​បាន​នោះ​ដែរ ពោល​គឺ​លុះត្រា​តែ​សង្កេត​នៅ ៣ ចំណុច​ធំៗ​ដូច​ខាង​ក្រោម៖

៣) កាន់​ដៃ​អ្នក​មិន​លែង​ឆ្លង​កាត់​ព្យុះភ្លៀង

Ice_screenshot_20210719 113028

​ព្យុះ​ភ្លៀង​ជីវិត​រមែង​កើត​ឡើង​ជា​រឿយៗ ហើយ​បើ​អ្នក​ជា​មនុស្ស​ស្រី​ដែល​មាន​បញ្ហា​មួយ​ចំនួន​មិន​អាច​ដោះស្រាយ​បាន ហើយ​គេ​ជា​បុរស​ក៏​បន្ត​នៅ​ក្បែរ​អ្នក ចាំ​គាំទ្រ​អ្នក ចាំ​ជួយ​អ្នក​ដល់​ទី​បញ្ចប់ នោះ​ល្មម​ដឹង​ទៅ ថា​គេ​កំពុង​ស្រលាញ់​អ្នក​ខ្លាំង​ហើយ។

គេ​នឹង​មិន​លែង​ដៃ​អ្នក​នោះ​ទេ មិន​ថា​តែ​ពេល​សប្បាយ និង​ពេល​កើត​ទុក្ខ គឺ​តែង​មាន​វត្តមាន​របស់​គេ​ជានិច្ច។

២) ស្រលាញ់​គ្រប់​យ៉ាង​ជា​អ្នក

Ice_screenshot_20210719 113039


មនុស្ស​យើង​មិន​ល្អឥតខ្ចោះ​ទាំង​អស់​ឡើយ តែ​បើ​ចំណុច​មួយ​ចំនួន​របស់​យើង ដែល​មនុស្ស​ទូទៅ​ពិបាក​នឹង​ទទួល​យក ហើយ​គេ​នៅ​អាច​ទទួល​យក​បាន ដោយ​មិនមាន​ការ​ទើសទាល់​ចិត្ត នោះ​ស្មើ​នឹង​គេ​ស្គាល់​ពី​យើង​ច្បាស់ ហើយ​គេ​មាន​ការ​អត់ឱន​អធ្យាស្រ័យ​ឲ្យ​យើង​ខ្ពស់។

មនុស្ស​ស្រី​ត្រូវ​ចាំ​ថា ត្រូវ​ស្រលាញ់​បុរស​ណា​ដែល​គេ​ទទួល​យក​គ្រប់​យ៉ាង​ដែល​ជា​ខ្លួន​ឯង មិន​មែន​រស់នៅ​ដើម្បី​កែច្នៃ​ខ្លួន​ឯង​ទៅ​បំពេញ​គេ​ទាំង​ស្រុង​ឡើយ។

១) គេ​ព្យាយាម​កែខៃ​បញ្ហា​ពេល​មាន​ជម្លោះ

Ice_screenshot_20210719 113113

គេ​មិន​រង់ចាំ​ដល់​ឲ្យ​យើង​មក​លួង​គេ​ទេ មាន​បញ្ហា​ភ្លាម​យ៉ាង​យូរ ១-២ ​ថ្ងៃ ក្នុង​លក្ខខណ្ឌ​រវល់​ខ្លាំង គេ​នឹង​មក​ដោះស្រាយ​វា​ហើយ។ ដោយ​គេ​នឹង​ព្យាយាម​រក​ដំណោះស្រាយ​ល្អ​ទាំង​សង​ខាង ដើម្បី​ឲ្យ​ទំនាក់ទំនង​នោះ​អាច​បន្ត​ទៅ​មុខ​បាន​ទៀត។

យ៉ាង​ណា​អ្នក​ជា​មនុស្ស​ស្រី​ក៏​មិន​ត្រូវ​ប្រកាន់ខ្ជាប់​ចរិត​រឹងរូស​ខ្លាំង​ពេក​ដែរ ព្រោះ​បើ​អ្នក​មាន​ចិត្ត​ស្រលាញ់​គេ​ដូច​គ្នា​នោះ គួរ​តែ​ចេះ​មាន​ការ​បត់បែន គោរព​ឲ្យ​តម្លៃ​ទៅ​លើ​គេ​វិញ​ដូច​គ្នា។ និយាយ​ទៅ​មិនមែន​មាន​បញ្ហា​សុទ្ធ​តែ គេ​ត្រូវ​​មក​សុំទោស​អ្នក​គ្រប់​ពេល​នោះ​ទេ។ តើ​អ្នក​បាន​ជួប​បុរស​ប្រភេទ​នោះ​ក្នុង​ជីវិត​ហើយ​ឬ​នៅ?

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក