តើអ្នកជាមនុស្សដែលផ្អែមល្ហែមកម្រិតណា តើគួរត្រូវបន្ថែមស្ករ ឬត្រូវកាត់បន្ថយខ្លះ?

តោះបងប្អូនប្រិយមិត្ត យើងទៅពិនិត្យមើលកំរិតនៃភាពផ្អែមល្ហែមនៅក្នុងខ្លួនអ្នកបន្តិច ចង់ដឹងថាតើអ្នកជាមនុស្សដែលផ្អែមល្ហែមដូចទឹកឃ្មុំ ឬផ្អែមលាយល្វីងដូច Chocolates?

PicsArt_07 24 01.54.33

សូម្បីតែសូកូឡាផ្អែមក៏ត្រូវមានភាពល្វីងបន្តិចដែរ ចុះយ៉ាងណាវិញចំពោះនារីដែលផ្អែមល្ហែមដូចអ្នក? តើអ្នកជាមនុស្សផ្អែមឆ្អិត ឬផ្អែមបែបលាយល្វីង? តោះសូមសាកល្បងការធ្វើតេស្តខាងក្រោមបន្តិចទៅ ។

១. ប្រសិនបើសុខៗ មិត្តល្អរបស់អ្នកដើរមកទះខ្នងរបស់អ្នក ភ្លាមៗនោះអ្នកនឹង…

ក. វាយបកវិញភ្លាមៗ ហើយឲ្យខ្លាំងជាងគេវិញ (៣ ពិន្ទុ)

ខ. ងាកទៅ ហើយបញ្ចេញសំលេងស្រែកទៅកាន់គេ (២ ពិន្ទុ)

គ. ដើរចេញដោយស្ងៀមស្ងាត់ ដើម្បីឲ្យគេដឹងថាអ្នកកំពុងខឹង (១ ពិន្ទុ)

២. ប្រសិនបើអ្នកកំពុងខឹងខ្លាំង តែមិត្តភក្តិរបស់អ្នក បែរជាមកលេងសើចដាក់អ្នក ព្រោះពួកគេចង់អោយអ្នកសើចអ្នកនឹង…

ក. ដេញពួកគេចេញឲ្យឆ្ងាយទៅ "កុំមក រញ៉េរញ៉ៃ មនុស្សកំពុងមានអារម្មណ៍មិនល្អ" (៣ ពិន្ទុ)

ខ. ដើរចេញ “ទុកឱ្យខ្ញុំនៅម្នាក់ឯងមួយរយៈសិន វានឹងធូរស្រាលក្នុងពេលឆាប់ៗនេះ (២ ពិន្ទុ)

គ. ធ្វើពុតជាសើច "សូមអរគុណណា ឯងគឺពិតជាកំប្លែងពេកហើយ" (1 ពិន្ទុ)

៣. ប្រសិនបើមិត្តប្រុស ដែលទើបទាក់ទងគ្នាបានពីរបីខែ ទិញកាបូបម៉ាកប្រណីតមួយឲ្យអ្នក ប៉ុន្តែវាមិនមែនជាស្ទីលកាបូបដែលអ្នកចូលចិត្តអ្នកនឹង…

ក. បោះវាចោល នៅនឹងមុខតែម្តង "ទាក់ទងគ្នាយូរដែរហើយ នៅតែមិនដឹងចិត្តខ្ញុំទៀតមែនទេ?" (៣ ពិន្ទុ)

ខ. និយាយប្រាប់ត្រង់ៗ ថាអ្នកមិនចូលចិត្ត ហើយសុំឱ្យគេយកទៅប្តូរថ្មី តាមអ្វីដែលអ្នកចូលចិត្ត (២ ពិន្ទុ)

គ. ទទួលមកដោយក្តីរីករាយ ហើយអរគុណគាត់ដោយការថើបដ៏ផ្អែមល្ហែម (១ ពិន្ទុ)

៤. ប្រសិនបើបុរសវ័យក្មេងម្នាក់ ដែលមិនមែនជាបុរសនៅក្នុងក្តីស្រមៃរបស់អ្នកសូម្បីតែបន្តិចបានមកតាមសុំស្នេហ៍អ្នក ហើយសុំទាក់ទងគ្នាអ្នកនឹងនិយាយថា…

ក. "ទៅរកអ្នកផ្សេងទៅ" កុំមករញ៉េរញ៉ៃជាមួយខ្ញុំ "(៣ ពិន្ទុ)

ខ. សាកល្បងម្តងចុះ តែបើមិន O.K. ចប់តែម្តង” (២ ពិន្ទុ)

គ. "ចាសបាន ជួបគ្នានៅកន្លែងណា?" (១ ពិន្ទុ)

៥. ប្រសិនបើអ្នកស្នើសុំឱ្យនរណាម្នាក់យកអ្វីមួយឲ្យ ប៉ុន្តែពួកគេមិនធ្វើអ្នកនឹង…

ក. ខឹងនិងស្តីឲ្យ "ភាពជាសប្បុរស តើអ្នកមានទេ?  (៣ ពិន្ទុ)

ខ. រក្សាភាពស្ងប់ស្ងៀម ប៉ុន្តែកុំសង្ឃឹមថាខ្ញុំនឹងជួយអ្នកវិញ (២ ពិន្ទុ)

គ. សង្ស័យគាត់ប្រហែលជាជាប់រវល់ ក្រោកឡើងហើយដើរទៅយកដោយខ្លួនឯង (១ ពិន្ទុ)

៦. ប្រសិនបើអ្នកទើបតែបញ្ចប់ការធ្វើបង្ហាញ   បន្ទាប់មកមានគេមកសរសើរអ្នកថា អ្នកស្អាត ហើយប៉ិនប្រសប់អ្នកនឹងឆ្លើយថា…

ក. "អូ! ពិតប្រាកដណាស់” (៣ ពិន្ទុ)


ខ. "អគុណ​ណាស់ ដែល​បាន​សសើរ អ្នកក៏ដូចគ្នា (២ ពិន្ទុ)

គ. “ អូ…នោះមិនពិតទេ អ្នកទៅវិញទេដែលស្អាត និងពូកែជាង (១ ពិន្ទុ)

៧. ប្រសិនបើអ្នកកំពុងដើរចេញពីទ្វារ ហើយមាននរណាម្នាក់ដើរមកតាមក្រោយអ្នក អ្នកនឹង…

ក. គេដើរជារឿងរបស់គេ កុំទៅខ្វល់ពីអ្វីទាំងអស់ (៣ ពិន្ទុ)

ខ. ប្រយ័ត្នពេលបិទទ្វាវិញ ព្រោះខ្លាចប៉ះពាល់គេ (២ ពិន្ទុ)

គ. ឈរហើយកាន់ទ្វារចំហ និងញញឹមយ៉ាងផ្អែមល្ហែម (១ ពិន្ទុ)

៨. ប្រសិនបើអ្នកជ្រុះប៊ិចពីហោប៉ៅ ហើយមាននរណាម្នាក់ឱនទៅរើសវាឲ្យអ្នក អ្នកនឹង…

ក. កញ្ឆក់ប៊ិចចេញពីដៃគេ ហើយនិយាយថា "អរគុណ ប៉ុន្តែខ្ញុំអាចយកវាដោយខ្លួនឯងបាន" (៣ ពិន្ទុ)

ខ. អរគុណ និងផ្តល់ស្នាមញញឹមបន្តិចបន្តួច (២ ពិន្ទុ)

គ. ថ្លែងអំណរគុណគាត់ម្តងហើយម្តងទៀត ដែលបានជួយ គាត់ពិតជាមនុស្សល្អមែន (១ ពិន្ទុ)

សូមទៅមើលចម្លើយរបស់អ្នក

អ្នកជាមនុស្សស្រីដែលល្វីងខ្លាំងណាស់ (១៣-១៨ ពិន្ទុ)

1437631579 Girls Day 05 2

អ្នកជាមនុស្សខ្លាំង ហើយរឹងប៉ឹងណាស់ ទោះបីរូបរាងខាងក្រៅមើលទៅស្រស់បំព្រង និងភ្លឺថ្លា ប៉ុន្តែផ្នែកខាងក្នុងចិត្តរបស់អ្នក មិនដូចជាអ្វីដែលមនុស្សមួយចំនួនគិតទេ ។ ដូច្នេះសូមប្រយ័ត្នប្រយែងបន្តិច ភាពត្រង់ទៅត្រង់មករបស់អ្នក អាចធ្វើឱ្យមនុស្សខឹងនឹងមើលមកអ្នកជាមនុស្សក្រអឺតក្រទម មិនខ្វល់ពីនរណាម្នាក់ឡើយ ។

 

ស្រីស្អាតផ្អែមល្ហែមល្ហែម បង្កប់ល្វីងតិចៗ (៧-១២ ពិន្ទុ)

121773 20181017122350 28bd6bd

អ្នកគឺជាមនុស្សស្រីស្មើរដើមស្មើរចុង មិនជាផ្អែមល្ហែមដូចជាតួឯកស្រីពេក ប៉ុន្តែអ្នកក៏មិនអាក្រក់ដូចតួឈ្នានីសដែរ ។ អ្នកត្រូវបានគេហៅថា ទន់នៅខាងក្រៅ រឹងប៉ឹងនៅផ្នែកខាងក្នុង ផ្អែមក៏បាន តែចង់ឲ្យល្វីងក៏បាន ។

 

ស្រីស្អាតផ្អែមឆ្អិត បងប្អូនជាមួយទឹកឃ្មុំ (១-៦ ពិន្ទុ)

121773 20181017122303 5f561be

អ្នកគឺជាមនុស្សស្រីដែលផ្អែមល្ហែម ស្លូតត្រង់ និងសុទិដ្ឋិនិយមបំផុត តែពេលខ្លះក៏ហាក់ដូចជាស្មោះត្រង់ជ្រុលពេក ធ្វើឲ្យមនុស្សជុំវិញខ្លួនចាប់ផ្តើម មាក់ងាយថាអ្នកជាមនុស្ស លាក់ពុត" ទៅវិញ ហើយពេលខ្លះភាពស្មោះត្រង់ពេក វាក៏អាចនាំមកនូវរឿងមិនល្អដល់ខ្លួនអ្នកដែរ ដោយសារតែអ្នកងាយទុកចិត្តមនុស្សជុំវិញខ្លួន ៕

ប្រភព៖ Kapook/ Knongsrok