សញ្ញាដែលបញ្ជាក់ថា អ្នកទាំងពីរទោះស្គាល់គ្នាយូរប៉ុនណា ក៏មិនស្រលាញ់គ្នាដែរ

បើពេលនៅជាមួយគ្នា មនុស្សពីរនាក់មានពាក្យនិយាយមិនចេះអស់ មានរឿងដែលធ្វើមិនចេះចប់ ភាពស្រុះស្រួល ទោះឈ្លោះគ្នាក៏ឆាប់បាត់ ពេលវេលាយូរទៅនឹងចេញជាប្រសិទ្ធភាពអាចស្រលាញ់គ្នាដោយមិនដឹងខ្លួន។

ផ្ទុយមកវិញ ពេលដែលមនុស្សពីរនាក់ស្គាល់គ្នាយូរហើយនៅតែមិនទុកចិត្តគ្នា មិនព្រមយកភាពស្មោះត្រង់របស់ខ្លួនទៅប្រឈមមុខនឹងដៃគូ ហើយតែងលាក់បាំងរឿងក្នុងចិត្ត និងមិនព្រមរាប់អានស៊ីជម្រៅជាមួយអ្នកម្ខាងទៀត ហើយគ្រាន់តែនិយាយពាក្យសួរនាំឱ្យរួចពីមាត់ និងពាក្យគួរសមខ្លះប៉ុណ្ណោះ ទោះជាអ្នកទាំងពីរស្គាល់គ្នាយូរប៉ុនណា ពួកគេក៏ពិបាកក្នុងការដឹកដៃគ្នាដើរឆ្ពោះទៅជីវិតមង្គលការណាស់។

សញ្ញាដែលបញ្ជាក់ថា អ្នកទាំងពីរទោះស្គាល់គ្នាយូរប៉ុនណាក៏មិនអាចស្រលាញ់គ្នានោះ តើមានអ្វីខ្លះ ដូច្នេះសូមមកអានសេចក្តីសម្រាយនៅខាងក្រោម។

១

១. មិនទុកចិត្តគ្នា មិនព្រោះស្មោះត្រង់នឹងគ្នា

ជាធម្មតាបើទាំងសងខាង ព្រមនៅចំពោះមុខដៃគូធ្វើជាខ្លួនឯងយ៉ាងពិតប្រាកដនោះ ព្រមយកចិត្តរបស់ខ្លួនប្រគល់ឱ្យអ្នកមម្ខាងទៀតនោះ និងមានរឿងអ្វី ពួកគេអាចបើកចិត្តនិយាយប្រាប់គ្នាដោយត្រង់ៗ គ្មានអ្វីត្រូវលាក់លៀមអំពីរឿងខ្លួនឯង ជឿជាក់ថាអ្នកទាំងពីរនឹងមានអារម្មណ៍ចំពោះគ្នាជាមិនខាន។ ព្រោះពួកគេចេះទៅទំនាក់ទំនងគ្នា ហើយនៅក្នុងការទំនាក់ទំនងរបស់ពួកគេបន្ថែមនូវភាពស្វែងយល់រវាងគ្នា។

បើទាំងសងខាងមិនទុកចិត្តគ្នា មិនចាត់ទុកគ្នាជាមនុស្សសំខាន់ ថែមទាំងមិនចូលចិត្តលូកដៃនៅក្នុងជីវិតរបស់អ្នកម្ខាងទៀតនោះ មានរឿងអ្វីមិនចង់ប្រាប់ដៃគូឱ្យដឹង ថែមទាំងក្នុងចិត្តរបស់គេមានចិត្តមើលស្រាលចំពោះគ្នា មិនសូវសួរនាំពីគ្នា មិនបានកសាងទំនាក់ទំនងដែលមានប្រសិទ្ធភាព ដ្បិតតែបានស្គាល់គ្នាយូរមែន ប៉ុន្តែពិបាកក្នុងការអភិវឌ្ឍន៍មនោសញ្ចតនានេះឱ្យឈានទៅមុខណាស់។

៣


២. មើលឃើញតែចំណុចខ្វះខាត មិនចេះទុកមុខឱ្យគ្នា

បើទាំងសងខាងចេះផ្តល់តម្លៃឱ្យគ្នា មានរឿងអ្វីបន្តិចបន្តួចអាចអត់ឱនឱ្យគ្នាបាន ព្យាយាមមើលចំណុចល្អរាងខ្លួននោះ ជឿថានៅក្នុងជីវិតរស់នៅរបស់ពួកគេប្រាកដជាអាចគាំទ្រគ្នា សហការគ្នា ចេះយល់ពីគ្នាទៅវិញទៅមក ពេលវេលាយូរទៅ ពួកគេតែងតែអាចបង្កើតនូវស្នេហាក៏ជ្រាលជ្រៅមួយបាន។

ផ្ទុយមកវិញ បើទាំងសងខាងមិនព្រមទុកចិត្តគ្នា តែងតែមានឥរិយាបថមើលស្រាលដៃគូ ហើយចូលចិត្តចាប់កំហុស មើលឃើញតែចំណុចខ្វះខាតរបស់ដៃគូ ឱ្យដៃគូមានអារម្មណ៍ថាពិបាកក្នុងការទំនាក់ទំនង លទ្ធផលចុងក្រោយ គឺទំនាក់ទំនងអ្នកទាំងពីរកាន់តែប្រេះស្រាំទៅៗ បែបនេះអ្នកទាំងពីរគ្មានថ្ងៃដែលអាចរីកចម្រើនបានឡើយ។

២

៣. រក្សាគម្លាតខ្លាំងពេក មិនអាចហួសពីមិត្ត

បើមនុស្សពីរនាក់មិនសូវជារក្សាគម្លាតខ្លាំងពេកទេនោះ អាចផ្តល់ឱ្យដៃគូនូវការឱបក្រសោប ព្រមទទួលយក និងការយកចិត្តទុកដាក់ ហើយពេលខ្លះមិនប្រកាន់អំពីពាក្យសម្ដីផ្អែមល្អែម ឬភាសាស្នេហាដែលនិយាយមកដាក់ខ្លួន និងព្រមជូន ឬទទួលយកកាដូពីដៃគូ ម្យ៉ាងទៀតមិនប្រកាន់ចេញទៅក្រៅជាមួយគ្នា ដើរកម្សាន្តជាមួយគ្នា បង្ហាញភាពស្និទ្ធស្នាលទៅគ្នាទៅវិញទៅមក នោះទំនាក់ទំនងអ្នកទាំងពីរងាយនឹងអភិវឌ្ឍន៍ខ្លាំងណាស់។

ផ្ទុយមកវិញ បើទាំងសងខាងរក្សាគម្លាតខ្លាំងពេក ឬក៏មានម្នាក់មិនព្រមផ្តល់ឱកាសឱ្យគេសោះ គ្រាន់តែចង់ធ្វើជាមិត្តភក្តិតែប៉ុណ្ណោះ មិនចង់មានភាពរីកចម្រើនអ្វីជាងនេះនោះ ឬក៏មានអ្នកណាម្នាក់ខំប្រឹងបង្ហាញពីភាពស្និទ្ធស្នាលហើយ តែអ្នកម្ខាងទៀតបែរជាធ្វើព្រងើយកន្តើយ បដិសេធភ្លាមៗ ដូច្នេះបើមានសភាពបែបនេះហើយ គួរឱ្យដឹងថាទំនាក់ទំនងអ្នកទាំងពីរ កុំសង្ឃឹមថាមានថ្ងៃបានរីកចម្រើនឱ្យសោះ៕

អត្ថបទ ៖ បក្សី ទេព / Knongsrok